» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8516 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698687 នាក់

ដោះលែង​អតីត​មេបក្ស​អំណាច​ខ្មែរ​ពី​គុក​បន្ទាប់ពី​ជាប់​ជាង​១​ឆ្នាំ​


​ភ្នំពេញ​៖ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ដោះលែង​ឱ្យចេញ​ពី​ពន្ធនាគារ​ហើយ នៅ​ម៉ោង​៧៖៤០​នាទី​យប់ ថ្ងៃ​២៣ ខែសីហា ឆ្នាំ​២០១៨​តាម​សំណើរ​នាយករដ្ឋមន្ត្រី ។​a sourn2 

​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ទាំង​ព្រលប់​ត្រាស់បង្គាប់​លើកលែងទោស​ឱ្យ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​តាមសំណើរនាយករដ្មមន្ត្រី។ បន្ទាប់មកអយ្យ​កាក៏ចេញដីការរបា​នស​ម្រេច​ថា​៖ «​តាម​អំណាច​ព្រះរាជក្រឹត្យ​ខាងលើ ឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស កើត​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​១៩៧៣ ត្រូវបាន​លើកលែងទោស​»​។​

លោក សួន សេរី នឹងត្រូវ​បាន​ភរិយា​បើកឡាន​ទៅ​ទទួលយក​ចេញពី​ពន្ធនាគារ​ទាំងយប់ ។​លោក​សួន​សេរី​រដ្ឋា​បា​នស​សេ​លិខិត​សុំ​លើកលែងទោស​ពី​នាយករដ្ឋមន្ត្រី​សម្តេច​ហ៊ុនសែន​ម្តងទៀត​កាល​ថ្ងៃទី​២២​សីហា​ឆ្ន​២០១៨​។​មុន​បោះឆ្នោត​លោក​ធ្លា​ប់ស​សេរ​ពាក្យ​សុំទោស​ម្តង​ដែរ​តែ​មិន​ទទួលបាន​ការលើក​លេង​។​ចឹ​ង​គណបក្ស​អំណាច​ខ្មែរ​មិនបាន​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​នោះទេ​។​

​លោក សួន សេរី​រដ្ឋា កាលពី​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ រយៈពេល​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ពីបទ​ញុះញង់​កុំ​ឲ្យ​យោធិន ស្តាប់បង្គាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​អំណាច​សាលដីកា​លេខ ១៤៩ ចុះ​ថ្ងៃទី​១៨ ខែ​០៥ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​»​។​លោក សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់​បាន​សរសេរ​បង្ហោះ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រមាថមើលងាយ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​ថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេស​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល នូវ​ព្រឹត្តិការណ៍​ប្រឈមមុខ​ដាក់គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង​។​

លោក សួន សេរី​រដ្ឋា បាន​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី​១២​ខែ សីហា ឆ្នាំ​២០១៧ ពេលដែល​ខ្មែរ​ឡាវ​មាន​បញ្ហា​ព្រុំដែន​ថា «​ពេល​សង្គ្រាម កើតឡើង​ជាមួយ នឹង ប្រទេស​លាវ​នោះ​លទ្ធផល​វា​ហ្នឹង​មិន​ខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយ នឹង ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់​សប្បាយ​ជាមួយ​ស្រី​ញី យ៉ាង​គគ្រឹកគគ្រេង​!​។

ពីព្រោះ​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ​។ ចំណែកឯ​ពួក​មេៗ ពាក់​ផ្កាយ និង កូន​លោកធំៗ ដែល​នៅ​ជួរ​ក្រោយ​ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់ ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​» ។​a sourn 1 a sourn serey1 a sourn serey2 a sourn serey3 

​