» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7361 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986052 នាក់

កម្ពុជាអះអាងពីការពង្រឹងសាមគ្គីភាពកម្ពុជាអាមេរិកក្នុងវត្តមានរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកនៅកម្ពុជា


ភ្នំពេញ​៖​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក លោក ឡយ អូ​ស្ទី​ន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​នៅវេលា​ម៉ោង​ប្រមាណ ៩​ព្រឹក​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤​នេះ​។​
នៅ​ស្រុក​ខ្មែរ​បន្ទាប់ពី​បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ដែលក្នុងនោះសម្តេចតឹជោសុំឲ្យអាមេរិកយល់ពីគ្នាឲ្យបានច្រើននិងសុំឲ្យដកកម្ពុជាចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោភាយលោក ឡយ អូ​ស្ទី​ន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​បន្ត ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​។​a manet oastin 

 លោក Lloyd James Austin III បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​គណៈប្រតិភូ ចូលជួប។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​នេះ លោក​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​ជាច្រើន​ដែល​ប្រទេស​ទាំងពីរ​អាចធ្វើ​ការរួម​គ្នា ជាពិសេស​លើ​វិស័យ​ការពារជាតិ ដោយ​សហរដ្ឋអាមេរិក​នឹង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការធ្វើការងារ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​រៀបចំ​ដាក់ចេញ​នូវ​យន្តការ​ក្នុង​ការកសាង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​គ្នា ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​បង្ហាញ​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ធ្វើជា​ប្រទេស​សម្របសម្រួល​កិច្ចសន្ទនា​ការពារជាតិ អាមេរិក​-​អាស៊ាន ក្នុង​ឆ្នាំ​២០២៤ នាពេល​ខាងមុខនេះ​។ បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​អំពី​ជំនាញ​បោសសម្អាត​មីន​របស់​កងទ័ព​កម្ពុ​ជា ហើយ​លោក​មាន​ជំនឿ​ជាក់​ថា សហរដ្ឋអាមេរិក និង​កម្ពុជា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន​នេះ​បន្ថែមទៀត​។ លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​គូសបញ្ជាក់​អំពី​ការផ្លាស់ប្ដូរ​នូវ​កិច្ច​ពិគ្រោះ​យោបល់ និង​ការផ្លាស់ប្ដូរ​ទស្សនៈ​ររ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​ប្រទេស​ទាំងពីរ​។​

​សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ លោក Lloyd James Austin III និង​គណៈប្រតិភូ ព្រមទាំង​បាន​អរគុណ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ លោក​រដ្ឋមន្ត្រី​មក​ព្រះរាជាណាចក្រ​កម្ពុជា​នាឱកាស​នេះ កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​ការពារជាតិ​។ ជាមួយគ្នានេះ សម្តេច​ធិបតី ជឿជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​រដ្ឋមន្ត្រី​ការពារជាតិ​នឹង​ផ្ដល់នូវ​កាលានុវត្តភាព​ថ្មី​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ ដែល​រួមមាន ការប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម ការជួញដូរ​មនុស្ស និង​ការជួញដូរ​គ្រឿងញៀន ជាដើម​។​

​សម្ដេច​ធិបតី និង​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ចូលរួម​ក្នុង​ការកសាង​សន្តិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​អន្តរជាតិ ក៏ដូចជា​ផ្ដល់នូវ​អត្ថប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។  សម្ដេច​ធិបតី ក៏បាន​ស្នើឱ្យ លោក​រដ្ឋមន្ត្រី​ការពារជាតិ បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​លើ​វិស័យ​មួយចំនួន ដូចជា​ការផ្លាស់ប្ដូរ​និស្សិត​ផ្នែក​កងទ័ព​រវាង​ប្រទេស​ទាំងពីរ និង​កិច្ចប្រតិបត្តិការ​លើ​ការធ្វើ​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុ​ជា​-​សហរដ្ឋអាមេរិក ព្រមទាំង​បាន​ជូនពរ​លោក​រដ្ឋមន្ត្រី​ការពារជាតិ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក បានបង្ហាញ​ជំហរ​រួមគ្នា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការពារជាតិ​ឡើងវិញ​។​ នៅ​ទីស្តីការក្រសួង​ការពារជាតិ​កម្ពុជា នាយ​ឧត្ដមសេនីយ៍ ទៀ សីហា បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) និង​គណៈប្រតិភូ ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ទី​២ និងបាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល កងទ័ព​សហរដ្ឋអាមេរិក ដែល​បាន​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​កម្ពុជា ក្នុងការ​ស្តារ និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ការជួយ​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​ក​ង​យោធពលខេមរភូមិន្ទ រួមទាំង​កង​រក្សា​សន្តិភាព​កម្ពុជា​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នាពេល​កន្លងមក​។​

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​ជម្រាបជូន លោក ឡយ អូ​ស្ទី​ន (Lloyd Austin) ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​ការធ្វើ​ទំនើបកម្ម​វិស័យ​ការពារជាតិ ជា​ការងារ​អាទិភាព​។​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​សំណូមពរ​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) បន្ត​ពង្រឹង​លើកកម្ពស់​ក្រុម​កិច្ចសន្ទនា​គោលនយោបាយ​ការពារជាតិ​, ក្រុម​ពិភាក្សា​ទ្វេភាគី​ការពារជាតិ និង​ក្រុម​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​យោធា ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ឡើងវិញ​ជាមួយ​ភាគី​អាមេរិក ក្នុងការ​រៀបចំ​គោលនយោបាយ ផែនការ​សកម្មភាព​ស្ដី​ពី​កិច្ចសហប្រតិបត្តិការ​យោធា​កម្ពុជា​-​អាមេរិក ដោយ​ផ្តោតលើ​កិច្ចសន្ទនា​គោលនយោបាយ និង​ពិគ្រោះ​យោបល់​, ការកសាង​សមត្ថភាព​យោធិន​, ប្រតិបត្តិ​ការរក្សា​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ជំនាញ​កងទ័ពជើងគោក ជើង​ទឹក ជើង​អាកាសប្រទេស​ទាំងពីរ​ក​ម្ពុ​ជា​-​អាមេរិក​។​

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង​លោក Lloyd Austin បានបង្ហាញ​ជំហរ​រួមគ្នា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​អាមេរិក​ឡើងវិញ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​, ប្រតិបត្តិ​ការរក្សា​សន្តិភាព «​លើកកម្ពស់​ការចូលរួម​កងកម្លាំង​រក្សា​សន្តិ​ភាពជា​ស្ត្រី (​យេនឌ័រ​), ជួយ​ហ្វឹកហ្វឺន​កង​រក្សា​សន្តិភាព​, ការ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​» ការបញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​ជំនាញ​ទ័ពជើងគោក ជើង​ទឹក ជើង​អាកាស នៅ​សាលា West Point សហរដ្ឋអាមេរិក និង​ការបណ្តុះបណ្តាល​វគ្គ​ជំនាញ​បច្ចេកទេស​ផ្សេងៗ​។​a hun ostin1  
​​ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​ចាត់ទុកថា នេះ​ជា​ទស្សនកិច្ច​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ លើកដំបូង មកកាន់​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​ដើម្បី​បន្ត​ពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​- អាមេរិក ដែលមាន​ជាង​៧០​ឆ្នាំ​មកហើយ ជាពិសេស​តាមរយៈ ការជំរុញ​ការអនុវត្ត កិច្ចសហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ទាំងពីរ​។


​លោក ឡយ អូ​ស្ទី​ន និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​អតីត​និស្សិត​បញ្ចប់​ការសិក្សា​សាលា​បណ្ឌិត​យោធា​របស់​អាមេរិក West Point​។ លោក ឡយ អូ​ស្ទី​ន បញ្ចប់​ការសិក្សា​នៅ West Point ឆ្នាំ​១៩៧៥ រីឯ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ចប់​ការសិក្សា​នៅ West Point ឆ្នាំ​១៩៩៩​។​​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ឡយ អូ​ស្ទី​ន នៅ​កម្ពុជា​នាពេលនេះ គឺជា​លើក​ទី​២​ហើយ​។ កាល​ឆ្នាំ​២០២២ លោក ឡយ អូ​ស្ទី​ន ធ្លាប់បាន​អញ្ជើញ​មក​កម្ពុជា​ម្តង​ផងដែរ ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក​លើក​ទី​៩។

រដ្ឋមន្ត្រីក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​ដ៏​កម្រ នេះធ្វើឡើងក្រោម​គោលបំណង​ផ្លាស់ប្តូរ​នូវ​អ្វីខ្លះៗ ដែលជា​ការ​កេងចំណេញ​របស់​ទីក្រុង​ប៉េកាំង​ទៅលើ​ទឹកដី​កម្ពុជា ស្របពេល​កំពុង​មានកា​រ​ព្រួយបារម្ភ​កាន់តែខ្លាំង ចំពោះ​ការកើនឡើង​នៃ​វត្តមាន​របស់​ចិន​នៅលើ​មូលដ្ឋាន​ទ័ពជើងទឹក​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ការផ្សាយ​ដោយសារ​ព​ត៌ Reuters នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២៤​។​

​លោក ឡយ អូ​ស្ទី​ន (Lloyd Austin) រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់​ពី​ការអញ្ជើញ​ទៅដល់​ទីក្រុង​ភ្នំពេញ​រប​ស់លោក​ជាមួយនឹង​ការប្រកាស​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម X នៅ​ថ្ងៃ​អង្គារ​នេះ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រូបនេះ​បាន​និយាយថា “​នេះ​មិនមែនជា​ដំណើរ​ទស្សនកិច្ច​ដែល​នាំយក​និង​សម្រេចបាន​សមិទ្ធផល​សំខាន់ៗ​នោះទេ​។ យើង​ពិតជា​បាន​សម្លឹង​ឃើញ​យ៉ាងច្បាស់​អំពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​យើង​ធ្លាប់មាន​លើ​ភាគី​ទាំងសងខាង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​នាពេល​កន្លងមក​។ ខ្ញុំ​គិតថា​យើង​នឹង​និយាយ​ដោយផ្ទាល់ និង​ច្បាស់លាស់ អំពី​របៀប​ដែល​យើង​មើលឃើញ​ពី​ផលប៉ះពាល់​របស់​សហរ​ដ្ឋ​អាមេរិក​”​។​

​សូមជម្រាបថា ការ​កើន​មាន​ក្តីបារម្ភ​របស់​សហរដ្ឋ​អាមេរិក​នេះ បន្ទាប់ពី​មានការ​សម្រេចចិត្ត​រប​ស់​ប្រទេស​កម្ពុជា ក្នុងការ​អនុញ្ញាតឱ្យ​ចិន​អភិវឌ្ឍ​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ឆ្នេរសមុទ្រ​រាម ដែលជា​ទីតាំង​ផ្លូវទឹក​ដ៏​សំខាន់​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ បានធ្វើឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​ផ្តល់ឱ្យ​ទីក្រុង​ប៉េកាំង​នូវ​ប៉ុស្តិ៍​ថ្មី​មួយ​នៅ​ជិត​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ទាមទារ​ការត្រួតត្រា​ភាគច្រើន​។ យ៉ាងណា បន្ថែម​ពីលើ​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​នេះ កាលពី​ខែ​មុន​ប្រទេស​ចិន​បាន​បញ្ជូន​នាវាចម្បាំង​ពីរ​គ្រឿង​ទៅកាន់​ប្រទេស​កម្ពុជា និង​ទី​ម័​រ​ខាងកើត​ក្នុង​ដំណើរ​ទេសចរណ៍​ដែល​នឹងមាន​រយៈពេល​រហូតដល់​ពាក់កណ្តាល​ខែមិថុនា​នេះ​។​

មុនពេល​មានការ​ធ្វើឱ្យ​ប្រសើរឡើង ដោយ​មូលនិធិ​ជំនួយ​ដែល​ផ្តល់​ដោយ​ប្រទេស​ចិន​កាលពី​ខែមិថុនា ឆ្នាំ​២០២២ មូលដ្ឋាន​ទ័ពជើងទឹក​ឆេ្នរ​សមុទ្រ​រាម ធ្លាប់ជា​កន្លែង​នៃ​ការហ្វឹកហ្វឺន និង​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​មួយចំនួន​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។ ក្រោយមក​កម្ពុជា​បាន​រុះរើ​អគារ ដែល​បាន​សាងសង់​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០២០​។​តែ កម្ពុជា​ធ្លាប់​បញ្ជាក់ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​ការដាក់​មូលដ្ឋានទ័ព​បរទេស​នៅក្នុង​ទឹកដី​របស់ខ្លួន​ដាច់ខាត មិន​ថា​ទ័ព​ចិន ឬ​ទ័ព​បរទេស​ណាក៏ដោយ​។ ចំពោះ​ការអភិវឌ្ឍ​នៅ​មូលដ្ឋានទ័ព​រាម គឺជា​ការអភិវឌ្ឍ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់ខ្លួន​ប៉ុណ្ណោះ​។ និយាយ​ពី​ទំនាក់ទំនង​អន្ដរជាតិ​វិញ កម្ពុជា​ក៏​អះអាង​ដែរ​ថា ខ្លួន​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​មិនមែន​តែ​ចិន​ទេ ឱ្យតែ​ប្រទេស​នោះ​ផ្ដល់​តម្លៃ​ស្មើមុខស្មើមាត់​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យភាព​មួយ​៕a manet oastin3 a manet ostinea