» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10942 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701113 នាក់

សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​សម្តេច​តេ​ជោ ហ៊ុន សែន​ថែម​អគារ​ស្នាក់នៅ​១​ខ្នង​និង​ចាក់​បេតុង​

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១១​កើត ខែជេស្ឋ ឆ្នាំថោះ ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា ស្ថិតក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។a close roada2

​អគារសិក្សា​ថ្មី​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​អគារ​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី​» ត្រូវបាន​សាងសង់ឡើង ដោយ​ចំណាយ​ថវិកា​សរុប​ជិត ២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ថវិកា​សាងសង់​អគារសិក្សា​ថ្មី​នេះ ទទួលបាន​ការឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហ​កម្ពុជា និង​ក្រុមគ្រួសារ ព្រមទាំង​សប្បុរសជន​នានា​។​​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រា​ជានា​ថ្ងៃនេះ ដែលជា​ការរួមចំណែក​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​បន្ថែមទៀត​សម្រាប់​វិស័យ​អប់រំ​របស់​កម្ពុជា​។

​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យមាន​កែតម្រូវ​លើ​បទ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង ទាក់ទង​ការអបអរសាទរ​សម្ពោធ​អគារសិក្សា​ថ្មី​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា តែ​បែ​ជា​អ្នកនិពន្ធ និពន្ធ​ច្រឡំ​ដាក់ថា​សាកលវិទ្យាល័យ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហនុ​រាជា​ទៅវិញ​។ សម្ដេច​តេ​ជោ​ក៏បាន​បន្ថែមទៀតថា ពេលខ្លះ​ការនិពន្ធ​បទ​ចម្រៀង​ហាក់បីដូចជា​លឿន​ពេក ដែល​មិនបាន​សិក្សា​ឱ្យ​ស៊ីជម្រៅ ធ្វើឱ្យមាន​ការខុសឆ្គង ហើយ​ពេលខ្លះ​និពន្ធ​ទៅតាម​សកម្មភាព​ប្រចាំថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់ ស្ដាប់​សឹង​មិនទាន់ សូម្បី​សម្ដេច​ក៏​មិនមាន​ពេល​ស្តាប់​ដែរ​។ ដូច្នេះ​សម្ដេច​តេ​ជោ​សំណូមពរ​ឲ្យ​មានការ​ដក​បទ​ចម្រៀង​មួយ​នេះ​ចេញ និង​ធ្វើការ​កែតម្រូវ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ណែ​នាំឱ្យ​ជ្រើសរើស​គ្រូ​ល្អៗ​មក​បណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ​ពុទ្ធិក​សីហមុនី​រាជា ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​និស្សិត​ឲ្យ​មាន​សមត្ថភាព​ល្អប្រសើរ​។ ជាមួយគ្នា​នោះ​ផងដែរ សម្តេច​តេ​ជោ​ក៏បាន​ជំ​រុញឱ្យ​ពង្រឹង​កិច្ចការ​នៃ​ការធ្វើ​និក្ខេបបទ​ថ្នាក់បណ្ឌិត​ឲ្យ​បាន​ត្រឹមត្រូវ​ជ្រើសរើស​អ្នកជំនាញ​មក​ពិនិត្យ​និក្ខេបបទ​នោះ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ពង្រឹងគុណភាព នៃ​ការសិក្សា​របស់​និស្សិត​។​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ជួយ​សាងសង់​អគារ​ស្នាក់នៅ​សម្រាប់​និស្សិត​សិក្សា​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​មួយ​ខ្នង និង​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​រៀបចំ​ចាត់ចែង​ការសាងសង់​ចាក់​ផ្លូវ​បេតុង សម្រាប់​ទីធ្លា​បរិវេណ​សាកលវិទ្យាល័យ​នេះ​ផងដែរ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សម្រេច​ផ្តល់​ក្របខណ្ឌ​មន្ត្រីរាជការ ជូន​គ្រូ និង​បុគ្គលិក​បណ្តែត ២៨​នាក់ កំពុង​បង្រៀន និង​បម្រើ​ការងារ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហមុនី​រាជា​ផងដែរ​។a close roada1 

​