» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7779 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697950 នាក់

សម្ពោធ​ឆ្លង​បទុម​ចេតិយ ក្នុង​វត្ត​មណី​រតនា​រាម ខេត្តពោធិ៍សាត់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​ប្រកាស​គម្រោង​ចុះបញ្ជីរ​បេ​តិក​ភ​ណ្ឌ័​

​ខេត្តពោធិសាត់​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល ត្រៀម​ស្នើ​ដាក់​សម្បត្តិ​វប្បធម៌​ខ្មែរ​៧​ទៀត ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​​ក្នុងឱកាស អញ្ជើញ​ជា​អធិបតីភាព សម្ពោធ​ឆ្លង​ព្រះ​បទុម​ចេតិយ និង​សមិទ្ធផល​នានា នៅ​វត្ត​មណី​រតនា​រាម ស្ថិតក្នុង​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤​នេះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​ត្រៀម​ចុះបញ្ជី​ចំនួន​៧​ថែមទៀត ក្នុងនោះ​មាន​៖ គុក​ទួលស្លែង​, បន្ទាយឆ្មារ​, អង្គរបុរី​ភ្នំ​ដារ​, ភ្នំ​ព្រះរាជ​ទ្រព្យ​, ប្រាសាទ​កំពង់ស្វាយ​, ប្រាសាទបេង​មាលា និង​ភ្នំ​គូលែន ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​»​។​a manet vat posat2 

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រាជរដ្ឋាភិបាល ក៏​ត្រៀម​ចុះបញ្ជី​ថែមទៀត នូវ​ក្រមា​, អាពាហ៍ពិពាហ៍​ខ្មែរ និង​ស​ង្រា្ក​ន្ដ ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ឲ្យ​ដឹងថា សម្ដេច​បាន​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ តៀម​រៀបចំ​ឯកសារ ដើម្បី​ដាក់ពាក្យ «​សង្ក្រាន្ត​» ចុះបញ្ជី​បេតិកភណ្ឌ​អ​រូបិយ ឲ្យ​បាន​រួចរាល់ នៅ​ឆ្នាំក្រោយ ដើម្បី​អាច​ចូល​នៅក្នុង​ឆ្នាំ​២០២៦ កុំ​មាន​ម​ន្ទឹ​ល​សង្ស័យ​តទៅទៀត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត និង​អាជ្ញាធរ សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា​ញ៉ាំងឱ្យ​សមិទ្ធផល​នេះ​លេច​ជា​រូបរាង​ឡើង​និង​បានចាត់ទុក​សំណង់​ផ្នែក​ព្រះពុទ្ធសាសនា​នៅក្នុង​វត្ត​មណី​រតនា​រាម នឹង​ក្លាយជា​សំណង់​ផ្នែក​ព្រះពុទ្ធសាសនា​ចាក់គ្រឹះ​រាប់រយឆ្នាំ​ទៅមុខទៀត​។​​វត្ត​មណី​រតនា​រាម មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មាន​ចម្ងាយ​ប្រមាណ ៤០០​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥ មាន​ផ្ទៃដី ទំហំ​ប្រាំបី​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​រលាប ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

​លោក ខូ​យ រី​ដា​អភិបាលខេត្ត​ពោធិ៍សាត់​បា​ន​ថ្លែង​ពី​ប្រវត្តិ នៃ​ការកកើត​វត្ត​នេះ​ថា ពីដំបូង​ទីវ​ត្ត​នេះ​មាន​ឈ្មោះថា មណ្ឌល​សិក្សា​ព្រះពុទ្ធសាសនា មណីរត្ន ដែល​កាល​មុន​ជា មជ្ឈមណ្ឌល​អប់រំ​ព្រះពុទ្ធសាសនា មាន​ទីតាំង​នៅក្នុង​វត្ត​កែវ​សុវណ្ណ ឃុំ​បន្ទាយ​ដី ស្រុក ណ្តៀ​ង ខេត្តពោធិ៍សាត់​។ ដើម្បី​ពង្រីក​មណ្ឌល​អប់រំ​ឱ្យ​ទូលំទូលាយ​ងាយស្រួល​ដល់​អ្នកសិក្សា ប្រតិបត្តិ និង​ជា ទី​គង់នៅ​សិក្សា​របស់​ព្រះសង្ឃ​ផង​នោះ ទើប​គណៈកម្មការ​បាន ផ្តួចផ្តើម​គំនិត​បង្កើត​ឱ្យមាន មណ្ឌល សិក្សា​មួយ​ដោយឡែក នៅលើ​ទីតាំង​ណាមួយ​មិន​ឆ្ងាយ​ពេក​ពី​ទីប្រជុំជន​។ លោក ជុក ម៉ិ​ល​សន្តិភាព និង​ឧបាសិកា ជា កែវ​មុនី លោក​បាន​បរិច្ចាគ​ដីស្រែ​របស់លោក ដែលមាន​ទីតាំង ក្នុងភូមិ​ថ្នល់បំបែក ឃុំ​រលាប ស្រុក​សំពៅ​មាស​(​បច្ចុប្បន្ន​ក្រុង​ពោធិ៍​សាត​) ខេត្តពោធិ៍សាត់ ទំហំ ២​ហិកតា ប្រគល់ជូន​គណៈកម្មកា​រ​សម្រាប់​សាងសង់​ជា​មណ្ឌល​សិក្សា ហើយ​បាន​ស្នើសុំ​បង្កើត​មណ្ឌល​អប់រំ​ព្រះពុទ្ធ សាសនា ។​

បន្ទាប់មក​បាន​ប្តូរ​ទីតាំង​មជ្ឈមណ្ឌល​អប់រំ​ព្រះពុទ្ធសាសនា​ពី​វត្ត​កែវ​សុវណ្ណ មក​សាងសង់​លើ​ទីតាំង​ថ្មី​នៅ​ឆ្នាំ​២០០១ ដោយបាន​ប្តូរ ឈ្មោះ ពី​មជ្ឈមណ្ឌល​អប់រំ​ព្រះពុទ្ធសាសនា ជា​ពុទ្ធ​សាសនមណ្ឌល​មណីរត្ន​វិញ​។ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០០១ បាន​បើក​ការដ្ឋាន​ជីក​ស្រះ​ទំហំ ៣០​ម៉ែត្រ​x៥០​ម៉ែត្រ យក​អាច​ម៌​ដី ចាក់​បំពេញ​ទីធ្លា​បាន​ទំហំ ៤៥​ម៉ែត្រ​x១០០​ម៉ែត្រ និង​សង់​កុដិ​តូច​ប្រក់ ស័ង្កសី​ទំហំ ៤​ម៉ែត្រ​x៥​ម៉ែត្រ បាន​ចំនួន ៣​ខ្នង សង់សាលា ប្រក់​ស័ង្កសី​ទំហំ ១៣​ម៉ែត្រ​x១៣​ម៉ែត្រ បាន ១​ខ្នង សង់ផ្ទះ​បាយ ប្រក់​ស័ង្កសី ទំហំ ៤​ម៉ែត្រ​X៩​ម៉ែត្រ បាន ចំនួន​១​ខ្នង បន្ទាប់មក នៅ ឆ្នាំ​២០០២ បាន បើក​សាលារៀន​ព្រះធម៌ និង​និមន្ត ភិក្ខុ សាមណេរ គង់​ក្នុង​មណ្ឌល​សិក្សា ហើយ​បាន​និមន្ត ធម្មាចារ្យ ព្រះ ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុជា និង​ភិក្ខុ​-​សាមណេរ ចំនួន ៤​អង្គ​ផ្សេងទៀត មក​បើក​បង្រៀន​ព្រះធម៌ និង​គង់នៅ​ក្នុង​មណ្ឌល​បន្ទាប់មក ត្រូវបាន​ប្តូរ​ឈ្មោះ​ពី ពុទ្ធ​សាសនមណ្ឌល​មណីរត្ន ទៅជា​មណ្ឌល​សិក្សា​ព្រះពុទ្ធសាសនា មណីរត្ន​វិញ​។​

​ក្រោម​កិច្ចដឹកនាំ​ផ្តួចផ្តើម​របស់​ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ សាន សុជា និង​មានការ​ឧបត្ថម្ភ​ពី​សប្បុរសជន ដោយមាន​ការចូលរួម​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុង និង​ក្រៅប្រទេស បាន​កសាង​ជា​បន្តបន្ទាប់ រួមមាន : ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចូលទៅ​មណ្ឌល​ទំហំ ៧​ម៉ែត្រ កម្ពស់​១,៥​ម៉ែត្រ ប្រវែង​៩៥០​ម៉ែត្រ និង​សមិទ្ធផល​ជា ច្រើន​ទៀត​ជា​បន្តបន្ទាប់​។ ដោយ​ការរីកចម្រើន​ក្នុង​ការគោរព​ប្រតិបត្តិ ទាំង​ការរីកចម្រើន​សមិទ្ធផល នៅ​ឆ្នាំ​២០១០ បាន​ឯកភាព មតិ​ស្នើសុំ​ប្តូរ​ឈ្មោះ​ពី​មណ្ឌល​សិក្សា​ព្រះពុទ្ធសាសនា មណីរត្ន ទៅជា​វត្ត​មណី​រតនា​រាម​វិញ​។ វត្ត​ថ្មី​នេះ ត្រូវ​ដាក់ឱ្យ​ព្រះសង្ឃ ពុទ្ធបរិស័ទ​គោរព​ប្រតិបត្តិ និង​ធ្វើ​បុណ្យទាន​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​ពុទ្ធ ប្បញ្ញត្តិ និង​ពុទ្ធានុញ្ញាត ព្រមទាំង​ច្បាប់​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។​

​សមិទ្ធផល​ដែល​បាន​បន្ត​កសាង និង​សម្រេច​បង្ហើយ​រួចរាល់ រួមមាន​៖ ១- ព្រះ​បទុម​ចេតិយ ដែលមាន​កម្ពស់ ៥១​ម៉ែត្រ ផ្ចិត​បាត​ទម្រ​ប្រវែង ២២​ម៉ែត្រ អមដោយ ស្រះ​ទឹក​ព័ទ្ធជុំវិញ លម្អ​ទៅដោយ​សួនច្បារ​ក្នុង​ផ្ទៃដី​ប្រមាណ​ជា ១​ហិកតា​។​២- កែសម្រួល​សាលា​ភត្ត ១​ខ្នង​ទំហំ ៣ ៧២០ ម៉ែត្រការ៉េ​។​៣- ចាក់សាប​បេតុង​ទីធ្លា​ជុំវិញ ធ្វើឱ្យមាន​ភាពងាយស្រួល ដល់​ពុទ្ធបរិស័ទ​ធ្វើដំណើរ​។​៤- សាលា​បាលី ២​ជាន់ មាន ៤​បន្ទប់​
​។​៥- សមូហ​ចេតិយ​ចំនួន​១ ទុក​សម្រាប់​ដាក់​តម្កល់​អដ្ឋិធាតុ​របស់​អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ​ទាំងឡាយ ដែល​គ្មាន​លទ្ធភាព​។​៦- ស្ថានីយ​បុ​ស្តិ៍​វិទ្យុ​ផ្សព្វផ្សាយ​សំឡេង​ព្រះធម៌ ១​ខ្នង ដែល​កំពុងដំណើរការ​ផ្សព្វផ្សាយ​ព្រះធម៌​ជា​រៀងរាល់ថ្ងៃ​។​

៧- កុដិ​ថ្ម​បេតុង​ជញ្ជាំង​ឥដ្ឋ​ប្រក់​ក្បឿង ១​ខ្នង​។​​គិត​មកដល់ពេលនេះ ការកសាង​សង់​ព្រះ​បទុម​ចេតិយ និង​រៀបចំ​ទីធ្លា​ខាងមុខ ចំណាយ​អស់​ទឹក ប្រាក់​សរុប​ចំនួន ១ ៣០០ ០០០ ដុល្លារ​អាម​រិ​ក (​មួយ​លាន បី​រយ​ពាន់ ដុល្លារ​អាមេរិក​) នៅមាន​ការខ្វះខាត ការកសាង សមិទ្ធផល​នានា ជាច្រើន​ទៀត​សម្រាប់​ពុទ្ធបរិស័ទ​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ក្នុង​វិស័យ ពុទ្ធចក្រ និង​អាណាចក្រ សូម​គោរព​ជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជន ពុទ្ធបរិស័ទ មេត្តា​ចូលរួម​ចាប់មគ្គផល​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​បន្ថែមទៀត ដើម្បី​លើកកម្ពស់ វិស័យ​ព្រះពុទ្ធ សាសនា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​៕a manet vat posat1 a manet vat posat3 

​