» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7331 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697502 នាក់

អាមេរិក​ជប៉ុន​ប្រកាស​ផ្អាក​ទំនាក់ទំនង​រកស៊ី​និង​ជំនួយ​ដល់​រប​សសឹក​ភូមា​

​ភូមា​៖​ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ជា​ក្រុមមន្ត្រី​ការទូត​ដែល​មិនចាំបាច់​ឱ្យ​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​គ្រា​ដែលមាន​ការបង្ក្រាប​ទៅលើ​ក្រុមបាតុករ​បានសម្លាប់​ម​នុស្ស​រាប់រយ​នាក់​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​របស់​ប្រទេស​នេះ​បានកើត​ឡើងមក​កាលពី​ថ្ងៃ​១​កុម្ភៈ​។ «​ក្រសួងការបរទេស​បាន​ធ្វើការ​សម្រេចចិត្ត​ក្នុងការ​អនុញ្ញាត​ឱ្យមាន​ការចាកចេញ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ពីព្រោះ​សុវត្ថិភាព និង​សន្តិសុខ​របស់​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក និង​អ្នក​នៅក្នុង​បន្ទុក ក៏ដូចជា​ពលរដ្ឋ​អាមេរិក​គឺជា​អាទិភាព​ខ្ពស់បំផុត​របស់​ក្រសួង​»​។​​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​បន្ថែមថា ស្ថានភាព​នៃ​ការបញ្ជា​ក្រុមមន្ត្រី​ការទូត​ដែល​មិនចាំបាច់​ឱ្យ​ចាកចេញ​នេះ នឹងត្រូវ​ពិនិត្យ​មេ​ី​ល​ឡើងវិញ​ក្នុងអំឡុងពេល ៣០​ថ្ងៃ​។a burma us

​ក្រៅពី​រឿង​ដ​អ្នក​តំណាក​បុគ្គ​លឹក​មន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោកស្រី Katherine Tai បានឱ្យដឹងថា សហរដ្ឋអាមេរិក​កំពុង​រៀបចំ​ជា​បន្ទាប់​ក្នុងការ​ផ្អាក​ទំនាក់ទំនង​ជាមួយ​មី​យ៉ាន់​ម៉ា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​វិនិយោគ​ឆ្នាំ​២០១៣ ហើយ​ការផ្អាក​នេះ​ធ្វើឡើង​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​បែប​លទ្ធិប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា​វិល​ត្រឡប់មក​កាន់អំណាច​វិញ​។

​លោកស្រី Katherine Tai បន្ថែមថា ក្រុមបាតុករ​អហិង្សា និស្សិត ពលករ និង​មេដឹកនាំ​កម្មករ រួមទាំង​កុមារ​ត្រូវបាន​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​សម្លាប់ ដែល​ទង្វើ​នេះ​បានធ្វើ​ឱ្យមាន​ភាព​ត​ត់​ស្លុត​ដល់​មនសិការ​របស់​សហគមន៍​អន្តរជាតិ​។ លោកស្រី​សង្កត់ធ្ងន់​ទៀតថា សកម្មភាព​ដែល​ប្រព្រឹត្តិ​ដោយ​យោធា​មី​យ៉ាន់​ម៉ា​នោះ​គឺជា​ការវាយលុក​ដោយ​ប្រយោល​ទៅលើ​ដំណើរការ​របស់​ប្រទេស ស្វែងរក​លទ្ធិប្រជាធិបតេយ្យ និង​ការខិតខំ​របស់​ប្រជាជន​ដើម្បី​ទទួលបាន​អនាគត​ប្រកបដោយ​សន្តិភាព និង​វិបុលភាព​។​

 ប្រទេស​ជប៉ុន​វិញ​នឹង​ផ្អាក​ផ្តល់ជំនួយ​ថ្មី​ទៅ​ឲ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​រដ្ឋប្រហារ​យោធា ប៉ុន្តែ​នឹងមិន​ដាក់ទណ្ឌកម្ម​ដូចដែល​ប្រទេស​ផ្សេងទៀត​ដាក់​ទៅលើ​ក្រុមមន្ត្រី​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ទេ​។​​លោក តូ​ស៊ី​មី​ត​ស៊ុ ម៉ូ​តេ​ហ្គិ (Toshimitsu Motegi) បាន​និយាយថា «​ប្រទេស​ជប៉ុន​គឺជា​ម្ចាស់ជំនួយ​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា ហើយ​ការផ្អាក​ផ្តល់ជំនួយ​នេះ​នឹង​ជាការ​ផ្ញើ​សារ​យ៉ាងច្បាស់​។ យើង​ក៏​មិនមាន​គម្រោង​ថ្មី​ណាមួយ​ដែរ​។ យើង​បាន​ប្រកាន់​ជំហរ​ច្បាស់លាស់​ហើយ​។​»

​គួរ​បញ្ជាក់ថា យោងតាម​ក្រសួងការបរទេស​ជប៉ុន​, ជំនួយ​របស់​ជប៉ុន​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​សរុប​ជិត​១.៧​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៩-២០២០ ខណៈដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​និយាយថា ក្រុមហ៊ុន​ជប៉ុន​ប្រហែល​៤៥០​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​មី​យ៉ាន់​ម៉ា ហើយ​ជប៉ុន​គឺជា​វិនិយោគិន​បរទេស​ធំ​បំផុត​ទី​៥​នៅ​ទីនោះ​។​

​ការប្រមូលផ្តុំ​គ្នា​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​ក្រុមបាតុករ​ដែល​គ្មាន​អាវុធ​ដើម្បី​ទាមទារ​ឲ្យ​ស្តារ​រដ្ឋាភិបាល​ជាប់ឆ្នោត​ឡើង​វិញ និង​ដោះលែង​មេដឹកនាំ​ស៊ីវិល លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) នោះ តែង​ប្រឈមមុខ​នឹង​ការបង្ក្រាប​របស់​យោធា​ដែល​ប្រើឧស្ម័ន​បង្ហូរទឹកភ្នែក​, គ្រាប់​កាំ​ភ្លើង​ជ័រ និង​គ្រាប់​កាំ​ភ្លើងពិត​។

​ចំនួន​ពលរដ្ឋ​ស៊ីវិល​ដែល​បាន​ស្លាប់​ក្នុងការ​បង្ក្រាប​របស់​យោធា​ឥឡូវនេះ​បាន​កើនឡើង​ជាង ៥២០​នាក់​ដោយ​មហាអំណាច​ពិភពលោក​បាន​បង្កើន​ការ​ថ្កោលទោស​ការបង្ក្រាប​របស់​យោធា​បន្ទាប់ពី​មាន​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ​។
​អាមេរិក​, អង់គ្លេស និង​សហភាព​អឺរ៉ុប​សុទ្ធតែ​បានដាក់​ទណ្ឌកម្ម​ដើម្បី​ឆ្លើយតប​នឹង​រដ្ឋប្រហារ និង​ការបង្ក្រាប ប៉ុន្តែ​រហូតមក​ដល់ពេលនេះ សម្ពាធ​ការទូត​មិនបាន​បញ្ចុះបញ្ចូល​ក្រុម​ឧ​ត្ត​ម​សេនីយ៍​ឱ្យ​បន្ធូរដៃ​នោះទេ​៕a burma us1 a burma us2 j a burma us3 

​