» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12298 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702469 នាក់

តំណាង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅបង់ក្លាដែសដែលប្រឆាំងរដ្ឋប្រហារយោធាភូមាត្រូវគេ​ធ្វើឃាត​


​ប្រទេស​បង់​ក្លា​ដេ​ស​៖ តំណាង​អន្តរជាតិ​ម្នាក់​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់សម្លាប់​នៅក្នុង​ជំរំ​មួយ​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៩​កញ្ញា​។​a burmar asilum 

​លោក ម៉ូ​ហ៊ី​ប៊ុល​ឡា អាយុ​៥៩​ឆ្នាំ ធ្លាប់​ធ្វើជា​គ្រូបង្រៀន​និង​បាន​ក្លាយជា​មេដឹកនាំ​ជនភៀសខ្លួន​សំខាន់​ម្នាក់ ព្រមទាំង​ជា​អ្នកនាំពាក្យ​តំណាងអោយ​ក្រុម​ជនជាតិ​អ៊ីស្លាម​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នានា​។​លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន​ក្នង​ឆ្នាំ​២០១៩​សំរាប់​កិច្ចប្រជុំ​សេរីភាព​សាសនា​មួយ​ជាមួយ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​បាន​និយាយ​អំពី​ទុក្ខសោក​និង​ការ​ធ្វើទុក្ខបុកម្នេញ​ដែល​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ាង​ប្រឈម​នៅ​មី​យ៉ាន់​ម៉ា​។​មេ​ប៉ូលិស​ម្នា​ក់នៅ​ទីប្រជុំជន​ខុ​ក​បា​ហ្សា បាន​និយាយថា ជន​វាយប្រហារ​ដែល​គេ​មិន​ស្គាល់​បាន​បាញ់់​លោក​ម៉ូ​ហ៊ី​ប៊ុល​ឡា​នៅ​ជំរំ​ជនភៀសខ្លួន​គូ​ទូ​ប៉ា​ឡង​ក្នុងស្រុក ខុ​ក​បា​ហ្សា​។​លោក​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​និង​ត្រូវបាន​ប្រកាសថា​ស្លាប់​។​

​លោក​ធ្លាប់​ត្រូវបាន​សារព័ត៌មាន​បង់​ក្លា​ដែ​ស​រិះគន់​ក្រោយពី​លោក​ដឹកនាំ​បាតុកម្ម​ធំ​មួយ​មានការ​ចូលរួម​ពី​ជនភៀសខ្លួន​ប្រមាណ​២០០.០០០​នាក់​ដើម្បី​កត់សំគាល់​ខួប​ទី​២​នៃ​ការបង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា​ដែលនាំអោយ​ជន​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧០០.០០០​នាក់ រួមទាំង​រូបលោក ភៀសខ្លួន​ចូល​បង់​ក្លា​ដែ​ស​។​
​ករណី៍​ឃាតកម្ម​នេះ មិនមាន​ក្រុម​ណា​ចេញមក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការបាញ់សម្លាប់​នេះ​ទេ​និង​ក៏​មិន​ប្រាកដថា​នរណា​នៅ​ពីក្រោយ​ការធ្វើឃាត​នេះ​។​
​សូមបញ្ជាក់ថា​ប្រទេស បង់​ក្លា​ដែ​ស​បានផ្តល់​ជម្រក​ដល់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​(​ដែល​ភូមា​ហៅថា​ជ​ជនជាតិ​បង់​ក្លា​ដែ​ស​)​ជាង​១,១​លាន​នាក់​មកពី​មី​យ៉ាន​ម៉ា​ក្រោយ​ការ​ធ្វើទុក្ខបុកម្នេញ​បន្តបន្ទាប់​និង​ការបង្ក្រាប​របស់​យោធា​ក្រោយ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​វាយប្រហារ​ប៉ុស្តិ៍​ព្រំដែន​សម្លាប់​ទាហាន​មី​យ៉ាន​ម៉ា​មក​៕a burmar asilum1 

​