» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7970 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698141 នាក់

តុលាការ​កាត់ទោស​អនុ​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន ឱ្យ​ជាប់គុក​៦​ឆ្នាំ​ពីបទ​ពុករលួយ​

 

​ប្រទេស​អា​ហ្ស​ង់​ទីន​៖​លោកស្រី Cristina Fernandez de Kirchner អនុ​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​ប្រទេស​អា​ហ្ស​ង់​ទីន ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​ពីបទ​ពុករលួយ និង​ត្រូវបាន​ហាមឃាត់​មិនឱ្យ​កាន់តំណែង​សាធារណៈ​អស់​មួយជីវិត​។a agentina

យោងតាម​សេចក្តី​សាលក្រម​សម្រេច​របស់​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង Buenos Aires បាន​ឲ្យ​ដឹងថា​៖​កាលពី​ថ្ងៃទី​៦ ខែធ្នូ អនុ​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​បច្ចុប្បន្ន​លោកស្រី Cristina Fernandez de Kirchner ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ពីបទ​ពុករលួយ និង​ត្រូវបាន​ហាមឃាត់​ចូលរួម​នយោបាយ​និង​កាន់តំណែង​សាធារណៈ​អស់​មួយជីវិត​។​​បន្ទាប់ពី​រយៈពេល​បី​ឆ្នាំកន្លះ​នៃ​ដំណើរការ​នីតិវិធី​ដោយមាន​ការចូលរួម​ពី​សាក្សី​ជាង​១០០​នាក់ តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋធានី Buenos Aires បានប្រកាស​សាលក្រម​ប្រឆាំងនឹង​អនុ​ប្រធានាធិបតី​លោកស្រី Kirchner ។ ទោះជា​យ៉ាងណា លោកស្រី​នឹង​នៅមាន​សេរីភាព​រហូតដល់​ចប់​អាណត្តិ ដោយសារ​អភ័យឯកសិទ្ធិ​។​

​លោកស្រី Kirchner បាន​បម្រើការ​ជា​អនុ​ប្រធានាធិបតី​និង​ជា​ប្រធានព្រឹទ្ធសភា​អា​ហ្ស​ង់​ទីន ចាប់តាំងពី​ខែធ្នូ ឆ្នាំ ២០១៩​មក​។ លោកស្រី​អាច​ត្រូវបាន​ដក​អភ័យឯកសិទ្ធិ​ដោយ​សំឡេង​ពីរភាគបី​ប៉ុណ្ណោះ ដែល​នេះ​ជា​ភាពមិន​អាចទៅរួច​ក្នុង​សភា​ជាន់ខ្ពស់​។ លោកស្រី​ក៏មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការកាត់ទោស​នេះ​ទៅ​តុលាការ​កំពូល​ផងដែរ​។​​លោកស្រី Kirchner បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ ដោយ​ហៅ​វា​ថា​ជា​ទង្វើ​នយោបាយ និង​មាន​ភាពមិនប្រក្រតី​។ ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​នៃ​ការសម្រេច​នេះ លោកស្រី បាន​និយាយថា វា​ហួស​ពី “​ច្បាប់​” របស់​អា​ហ្ស​ង់​ទីន​៕

​