» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4985 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695156 នាក់

លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម

 

សហពន្ធ័រុស្ស៊ី៖បុគ្គលិកម្នាក់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្ត(Plague)ក្នុងតំបន់ស៊ីបេរី(Siberia) បានធ្លាក់ខ្លួនឈឺស្លាប់ ក្រោមស្ថានភាពដែលមិនបានបញ្ជាក់លម្អិត ដែលជំរុញឱ្យអាជ្ញាធរដាក់មនុស្សជាច្រើននាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់អត្តសញ្ញាណបុគ្គលិកមន្ទីរពិសោធន៍ដែលបានស្លាប់នោះថាឈ្មោះDarya Shipilova អាយុ២៨ឆ្នាំ ធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្តIrkutsk នៃតំបន់ស៊ីបេរីនិងតំបន់ចុងបូព៌ា។ អាជ្ញាធរបានបញ្ជាក់ថា បុគ្គលិករូបនេះបានស្លាប់ដោយសាររលាកសួត ដែលមិនទាន់ដឹងពីប្រភពច្បាស់លាស់។a pescov1 

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី មនុស្សប្រហែល២០០នាក់ដែលបានប៉ះពាល់ជាមួយស្ត្រីដែលបានស្លាប់នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ខណៈផ្នែកខ្លះនៃមន្ទីរពេទ្យក្នុងក្រុង Shelekhov ជាកន្លែងដែលDarya Shipilovaបានស្លាប់ ត្រូវបានហ៊ុមព័ទ្ធមិនឱ្យចូលចេញឡើយ។

ការស្លាប់នេះបានបង្កឱ្យមានការព្រួយបារម្ភ អំពី សុខភាពសាធារណៈនៅលើបណ្តាញសង្គម ប៉ុន្តែអាជ្ញាធរបានបញ្ជាក់នៅថ្ងៃចន្ទទី០៥ខែតុលាឆ្នាំ២០២៦ថា ស្ថានភាពគឺស្ថិតក្រោមការគ្រប់គ្រង។ អង្គការសុខភាពពិភពលោក(WHO)បានលើកឡើងដោយផ្អែកលើព័ត៌មានដែលមានស្រាប់ថា ហានិភ័យសុខភាពសាធារណៈ ចំពោះប្រជាជនទូទៅហាក់ដូចជាមានកម្រិតទាប។ យ៉ាងណាមិញ អង្គការនេះបានបញ្ជាក់ថា ការវាយតម្លៃហានិភ័យថ្មីនឹងត្រូវធ្វើឡើងនៅពេលទទួលបានព័ត៌មានបន្ថែម។តែអាជ្ញាធររុស្ស៊ី នៅថ្ងៃអង្គារ បានជម្រាបជូនអង្គការសុខភាពពិភពលោក (WHO) ថា មិនមានករណីឆ្លងជំងឺប៉េស្តណាមួយ នៅក្នុងទីក្រុងអៀរឃុតស្ក៍ (Irkutsk) នៃតំបន់ស៊ីបេរីឡើយ បន្ទាប់ពីបុគ្គលិកមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តម្នាក់ បានស្លាប់កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

អ្នកនាំពាក្យអង្គការ WHO លោក Christian Lindmeier បានអានលិខិតឆ្លើយតបផ្លូវការរបស់រុស្ស៊ី ក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវថា «មិនមានករណីឆ្លងជំងឺកាចសាហាវនេះ នៅក្នុងទីក្រុង Irkutsk នៃសហព័ន្ធរុស្ស៊ីឡើយ»។

អាជ្ញាធររុស្ស៊ី បានបញ្ជាក់ប្រាប់ WHO បន្ថែមថា គេបានកំណត់មុខសញ្ញាមនុស្សទាំងអស់ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកស្លាប់ ហើយលទ្ធផលធ្វើតេស្តរកមេរោគឆ្លងកាចសាហាវ គឺអវិជ្ជមានទាំងអស់។ យ៉ាងណាក្ដី Reuters មិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេថា តើអាជ្ញាធរបានធ្វើតេស្តលើបុគ្គលិកដែលស្លាប់នោះដែរឬទេ ហើយក៏មិនទាន់ដឹងថា តើគេអាចច្រានចោលការសង្ស័យពីជំងឺប៉េស្តទាំងស្រុងហើយឬនៅឡើយទេ ខណៈស្ថានតំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនៅហ្សឺណែវ មិនទាន់ឆ្លើយតបភ្លាមៗចំពោះការសុំការបំភ្លឺនោះឡើយ។

 

ករណីស្លាប់នេះ ក៏ទទួលបានការចាប់អារម្មណ៍ពីលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកដែរ។ លោកត្រាំបាននិយាយថា ករណីស្លាប់ខាងលើ ជាបញ្ហាធំសម្រាប់រុស្ស៊ី ហើយបានផ្តល់ជូននូវជំនួយដល់ទីក្រុងមូស្គូ ដើម្បីដោះស្រាយបញ្ហាផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNA។រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកMarco Rubioបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។

ដោយឡែកពីករណីយ៍ខាងលើអ្នកនាំពាក្យប្រធានានធិបតីរុស្ស៊ីនិយាយថា៖ស្តាយដែលសហរដ្ឋអាម៉េរិក នៅតែបន្តផ្សារភ្ជាប់នូវការចរចាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី ទៅនឹងការដោះស្រាយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ។

លោក ប៉េស្កូវ បញ្ជាក់ថា ការអនុវត្តគម្រោងសេដ្ឋកិច្ចរួមគ្នារវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក នឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ភាគីទាំងពីរ ហើយរុស្ស៊ីប្រកាសខ្លួនជាស្រេចក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការនេះភ្លាមៗ ដោយមិនចាំបាច់រង់ចាំការបញ្ចប់ជម្លោះយោធានោះឡើយ ។

ជុំវិញបេសកកម្មការទូត និងសេដ្ឋកិច្ច តំណាងរុស្ស៊ី លោក គីរីល ឌីមីទ្រីយ៉េវ (Kirill Dmitriev) នាយកប្រតិបត្តិនៃមូលនិធិវិនិយោគជាតិរុស្ស៊ី (RDIF) បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងខែកញ្ញា ដើម្បីជួបភាក្សាជាមួយក្រុមការងារអាម៉េរិក និងមន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ និងក្រសួងថាមពលសហរដ្ឋអាម៉េរិក ។

បន្ថែមពីនេះ វិមានក្រឹមឡាំង បានរិះគន់បណ្តាប្រទេសអឺរ៉ុប ចំពោះការខិតខំបង្កើតប្រព័ន្ធសន្តិសុខផ្ទាល់ខ្លួនដោយចំណាយថវិកាជាតិយ៉ាងច្រើន ព្រោះតែការបាត់បង់ទំនុកចិត្តលើអង្គការណាតូ (NATO) ជាជាងការស្វែងរកវិធីកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ី ។

គួររំលឹកថា សង្គ្រាមនៅអ៊ុយក្រែនដែលផ្ទុះឡើងតាំងពីដើមឆ្នាំ២០២២ បានធ្វើឱ្យសហរដ្ឋអាម៉េរិក និងលោកខាងលិច ដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ខណៈរុស្ស៊ីនៅតែបន្តអំពាវនាវឱ្យមានការបែងចែកឱ្យដាច់រវាងកិច្ចចរចាសេដ្ឋកិច្ច ជាមួយនឹងវិបត្តិយោធា ៕a pescov a pescov3