» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9190 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699361 នាក់

ខ្យល់​ប​ង្វឹ​ល​ទិស​ត្រាំ​បើក​ឲ្យ​ក្រុមហ៊ុន​អាមេរិក​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ហ៊ូ​វ៉េ​ចិន​វិញ​!

 

​ប្រទេស​ជប៉ុន​៖ នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បានប្រកាសថា ក្រុមហ៊ុន​អាមេរិក​នានា​នឹង​ទទួល​ការអនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ឡើងវិញ ។ a huway 

សារព័ត៌មាន​អាមេរិក Bloomberg នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​បាន​ផ្សាយ​ថា​លោក ត្រាំ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​អូ​សា​កា​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​និយាយ​ហើយ វា​គឺ​គ្មាន​បញ្ហា​ទេ​! វា​ធ្វើ​ឲ្យ​យើង​អាច​បន្ត​លក់​ផលិតផល​របស់​យើង​... ពួកគេ​គឺជា​ក្រុមហ៊ុន​របស់​អាមេរិក ដែល​បាន​ផលិត​ផលិតផល​ទាំងនេះ (​បរិក្ខា​បំពាក់​ឲ្យ Huawei)​។ វា​ពិតជា​ស្មុគស្មាញ​ណាស់​ចំពោះ​រឿងនេះ​។ ខ្ញុំ​យល់ព្រម​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​លក់​ផលិតផល​នោះ នោះ​ទើប​ក្រុមហ៊ុន​អាមេរិក​អាច​បន្តដំណើរ​ទៅមុខទៀត​បាន​...»​។​

​កាសែត​អាមេរិក Wall Street Journal​កាលពីដើម​សប្តាហ៍​នេះបាន​ចេញផ្សាយ​ផងដែរ​ថា ប្រទេស​ចិន​នឹង​យក Huawei ដាក់​លើ​តុ ដើម្បី​ទាមទារ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម ឬក៏​អាចបង្កើត​លក្ខណៈពិសេស​ដើម្បី​អាច​ឲ្យ Huawei បន្ត​ការរកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​នានា​ឡើងវិញ​។ ជាកស្តែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល G20 និង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក ត្រាំ និង​លោក ស៊ី ជិន​ពីង ភាព​វិជ្ជមាន​ជាច្រើន​បានកើត​ឡើង​ដូចជា អាមេរិក​បាន​សន្យា​មិន​ដំឡើង​ពន្ធ​លើ​ចិន​ទៀត និង​បាន​ព្រមព្រៀងគ្នា​បន្ត​កិច្ចពិភាក្សា ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ជាពិសេស​គឺ​បញ្ហា Huawei នេះ​តែម្តង​។​

​ទោះបីយ៉ាងណា​គេ​ជឿថា ការសម្រេច​របស់លោក ដូ​ណា​ល់ ត្រាំ រឿង​ដក​ការ​រឹតត្បិត​លើ​ក្រុមហ៊ុន​ចិន Huawei បាន​កើតមានឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ថា ក្រុមហ៊ុន​ធំៗ​ដូចជា Google Qualcomm Intel និង Xilinx ជាដើម​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ឲ្យ​ដក​ការ​រឹតត្បិត​ចំពោះ Huawei ព្រោះ​ពួកគេ​ក៏​នឹង​ទទួល​ការខាតបង់​ផងដែរ​ពី​សង្គ្រាម​នេះ​។ យោងតាម​តួលេខ​កាលពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន Huawei បាន​ចំណាយ​រហូតដល់ ១១​ពាន់​លាន​ដុល្លារ ក្នុង​ការទិញ​បន្ទះ​ឈី​ប (Chip) ពី​ក្រុមហ៊ុន​យក្ស​អាមេរិក​ចំនួន​បី​ប៉ុណ្ណោះ​គឺ Intel Qualcomm និង Micron៕a huvay a huway2 a huwei3 

​