
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10390 នាក់
ម្សិលមិញ 11076 នាក់
សរុប 19720866 នាក់
ប្រទេសថៃ: សភាពការណ៍នយោបាយផ្ទៃក្នុប្រទេសថៃបាននិងកំពុងជ្រួលច្របល់បន្ទាប់ពីលេចចេញនូវសម្លេងនៃការចរចារវាងសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងនាយករដ្ឋមន្ត្រីថៃអ្នកស្រីផែតងតានស៊ីណាវ៉ាត្រាកាលពីថ្ងៃទី១៥មិថុនា។ក្នុងការសន្ទនានោះនាយករដ្ឋមន្ត្រីថៃបានស្នើឲ្យសម្តេចបើកព្រុំដែនវិញដោយមានការចរចារគ្នាជានិតមិត្តរូបរវាងមេទព័កម្ពុជានិងថៃ។តែសម្តេចតេជោបដិសេធថាវាគ្មានការចរចាអីទេគឺមានតែការសម្បទាន។នោះគឺបើភាគីថៃដែលជាអ្នកផ្តើមបិទបើកច្រកវិញខ្លួនឯងយ៉ាងយូបំផុត៥ម៉ោងកម្ពុជានឹងធ្វើតាមក្រោយ។
លោកស្រី ផែតងតានស៊ីណាវ៉ាត់នាយកតដ្ឋមន្ត្រីថៃ បានបញ្ជាក់ទទួលស្គាល់ថាខ្សែអាត់ សំឡេង សន្ទនារជាមួយ «សម្តេចតេជោ ហ៊ុន សែន» ជា ការពិត និងជាបច្ចេកទេស ចរចា នៅ ពី ក្រោយ ឆាកមែន។
លោកស្រី ផែតងតានបានសារភាពជាមួយកាសែតថា ខ្សែអាត់សំឡេងសន្ទនារជាមួយសម្តេចតេជោកាលពីថ្ងៃទី១៥ មិថុនា គឺជាការពិត ៖- លោកស្រីបានលាតត្រដាងថា អ្នកស្រីដឹងថា អតីតមេដឹកនាំកម្ពុជា ខឹងនឹងមេបញ្ជាការយោធភូមិភាគទី២។តែ វាជាបច្ចេកទេសចរចារនៅពីក្រោយឆាក ដើម្បីលាតត្រដាងចង់បញ្ចប់បញ្ហា ដោយនិយាយថា មិនចង់និយាយឯកជនទៀតទេ។ លោកស្រីផែតងតានបញ្ជាក់ ថា គាត់ កំពុង ព្យាយាម ការពារ ផលប្រយោជន៍ ប្រទេស មុន នឹង រក ឃើញ ថា គាត់ មិន បាន ធ្វើ តាម កិច្ចព្រមព្រៀង។ទាក់ទងនិងការទម្លាយនេះដែរអ្នកស្រីបានពន្យល់ ថា «ច្បាស់ ណាស់ ថា គាត់ (សម្តេចតេជោ) ចង់ បាន ប្រជាប្រិយភាព ក្នុង ប្រទេស មិន ខ្វល់ ពី ទំនាក់ទំនង អន្តរជាតិ»។
សូមបញ្ជាក់ថាមុននឹងធ្វើសន្និសិទកាសែតនាយករដ្ឋមន្ត្រីថៃ និងឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាដក្លាំង (Boonsin Padklang) មេបញ្ជាការយោធភូមិភាគទី ២ក៏បានទូរសព្ទ័ទាក់ទងគ្នាក្រោយពីសម្លេងសន្ទនាបែកធ្លាយផងដែរ។
តាមកាសែតថៃ-ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាដក្លាំងមេទព័យោធាភូមិភាគ២ថៃ បានថ្លែងថា នាយករដ្ឋមន្ត្រី បានទូរស័ព្ទមកលោក ដើម្បីបំភ្លឺការសន្ទនាដែលនាយករដ្ឋមន្ត្រីបានធ្វើជាមួយ សម្ដេច ហ៊ុន សែន (ទំនងជាទាក់ទងនឹងស្ថានការណ៍ព្រំដែនថៃ-កម្ពុជា)។
-គោលបំណងរបស់នាយករដ្ឋមន្ត្រីក្នុងការសន្ទនាជាមួយសម្ដេច ហ៊ុន សែន គឺដើម្បី បន្ថយភាពតានតឹងតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ ការសន្ទនានេះត្រូវបានរៀបរាប់ថាជាការពិភាក្សា "ក្រៅផ្លូវការ" ឬ "ក្រោយឆាក"។
-ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន បានឆ្លើយតបទៅនាយករដ្ឋមន្ត្រីថា៖ "ខ្ញុំគ្មានអ្វីទេ ខ្ញុំយល់ហើយ"។នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកចំពោះការយល់ដឹង ដោយចាត់ទុកថាបញ្ហានេះត្រូវបានដោះស្រាយ ហើយគ្មានការជាប់ជំពាក់អ្វីឡើយ។ទន្ទឹមនិងការមិនសប្បាយចិត្តខាងផ្នែកយោធាមេដឹកនាំគណបក្សប្រជាជនថៃដែលជាបក្សប្រឆាំង លោកណាតូពុងរុងប៉ានីយ៉ាវុធ( Nattopong Ruangpanyawut )ដែលគេស្គាល់ថា ជាអ្នករិះគន់រដ្ឋាភិបាលថៃមិនសំចៃមាត់នោះ នៅរសៀលថ្ងៃពុធទី១៨មិថុនានេះដែរ បានអំពាវនាវឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រំលាយសភា ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះការប្រព្រឹត្តខុសរបស់លោកស្រីនៅក្នុងជម្លោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងដើម្បីការពារពីការធ្វើរដ្ឋប្រហារផងដែរ។
លោកបន្ថែមថា បញ្ហាបែកធ្លាយសំឡេងសន្ទនារវាងលោកស្រី ផែថងថាន និង សម្តេចតេជោ ហ៊ុន សែន បើទោះបីជា គោលបំណងរបស់លោកស្រីនៅក្នុងការសន្ទនាចង់គ្រប់គ្រងដោះស្រាយបញ្ហាព្រំដែនឱ្យវិលមករកសភាពដើមវិញ ប៉ុន្ដែ បញ្ហាគឺថា ការប្រព្រឹត្តមិនបានត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់ទៀតថា សម្តីរបស់នាយករដ្ឋមន្ត្រីថៃ នៅក្នុងសំឡេងសន្ទនានោះ ដែលបានលើកឡើងថា យោធា គឺជាអ្នកប្រឆាំង គឺជារឿងមួយដែលមិនត្រឹមត្រូវទាល់តែសោះ។ លោក Nattopong និយាយថា «ខ្ញុំរំពឹងថា លោកស្រីផែថងថាន នឹងទំនាក់ទំនងជាមួយមេដឹកនាំប្រទេសជិតខាង ដោយមានភាពចាស់ទុំ សេចក្ដីថ្លៃថ្នូរក្នុងនាមជានាយករដ្ឋមន្ត្រីថៃ ដើម្បីដោះស្រាយបញ្ហារួម មិនមែនប្រើប្រាស់ទំនាក់ទំនងជាក្មួយរបស់ មេដឹកនាំនៃប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហានយោបាយផ្ទាល់ខ្លួននោះទេ»។
បើតាមសកម្មភាពឆក់ឱកាសនេះតើអាចទេក្នុងប្រទេសថៃនឹងមានរដ្ឋប្រហារ?ឬអាចមានការរើរុះរដ្ឋាភិបាល?។ព្រោះថាថ្ងៃទី១៨មិថុនានេះ គណបក្ស Bhumjaithaiបានប្រកាសដកខ្លួនពីរដ្ឋាភិបាលគណបក្សភឿថៃរបស់អ្នកស្រីផែតងតាន ឲ្យលោក អានុទីនឆានវិរ៉ាគុល(Anutin Charnvirakul) បោះបង់ក្រសួងមហាផ្ទៃប្រគល់ទៅឲ្យគណបក្សភឿថៃ គ្រប់គ្រង ហើយជាថ្នូរមកវិញ គណបក្សភឿថៃនឹងប្រគល់ក្រសួងពីរគឺក្រសួងសុខភាពសាធារណៈ និង ទីស្តីការគណៈរដ្ឋមន្ត្រីទៅឲ្យគណបក្សBhumjaithai។
ការចាកចេញរបស់គណបក្ស Bhumjaithai ដែលឈ្នះឆ្នោតលំដាប់លេខរៀងទី៣មានរហូតដល់៧១អាសនៈក្នុងការបោះឆ្នោតកាលឆ្នាំ២០២៣ នឹងធ្វើឲ្យរដ្ឋាភិបាលចម្រុះប្រឈមវិបត្តិបង្កើតរដ្ឋាភិបាលស្របច្បាប់ថ្មីទៀត ដោយសារតែសំឡេងតំណាងរាស្រ្តពីគណបក្សមានចំនួនច្រើន និងពិបាករកគណបក្សផ្សេងមកបង្គ្រប់។
ក្នុងសេចក្តីថ្លែងការណ៍ គណបក្ស Bhumjaithai ប្រកាសចាកចេញពីរដ្ឋាភិបាលចម្រុះនេះ គណបក្សនេះក៏ទាមទារ ឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ទទួលខុសត្រូវចំពោះសារសំឡេងបែកធ្លាយដែលជាការសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។សម្រាប់ការធ្វើរដ្ឋប្រហារយោធាវិញតាមការវាយតម្លៃគឺអាចមានភាគរយតិចព្រោះខាងយោធាថៃក៏បារម្ភខ្លាចខាងកម្ពុជាឆ្លៀតឱកាសចូលយកទីតាំងពេលដកកម្លាំងទៅកាន់ទៅក្រុងបាងកក។