» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7925 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698096 នាក់

អភិបាលខេត្ត​កែប​ក្តៅ​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ដែល​ចេះដឹង​រឿង​ឈ្មួញ​កាយ​ដីភ្នំ​អង្កោល​យក​ដី​លក់​អត់​មានច្បាប់​

 

​ខេត្ត​កែប​៖​អភិបាលខេត្ត​កែបlលោកសោមពីសិដ្ឋ បាន​បន្ទោស​ទៅលើ​លោកស្រី​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កែប ដែល​ចេះ​ហៃអើ​ករណី​ឈ្មួញ​ឈ្មោះ ម៉ម សំណាង កាយ​ក្រវាត់​ព្រំ​ព័ន្ធ​ជុំវិញ​ភ្នំ​អង្កោល ដែល​ស្ថិតនៅ​ភូមិ​-​ឃុំ អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​យក​អាច​ដី​លក់​ដោយ​គ្នា​ម​ច្បាប់​ពី​ក្រសួង​រ៉ែ​។ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​បន្ទោស​លើ​របាយ​ការ​ណួ៍​របស់​លោកស្រី​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កែប​ថា ធ្វើការ​គ្មាន​សីលធម៌ និង​មិន​សុំ​យោបល់​?​។ លើស​នេះ​អភិបាលខេត្ត​កែប កុំឱ្យ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កុំ​យក​គម្រូ​តាម​។​ប្រការនេះ​បានធ្វើ​ឲ្យ​លោកស្រី​លោកស្រី មាស មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កែប​ក្តៅ​និង​សុំ​ឲ្យ​លោក​អភិបាលខេត្ត​កែតម្រូវ​!​។​a min piset4 

យោងតាម​កំណត់​បង្ហាញ​របស់​រដ្ឋ​បាល​ខេត្ត​កែប​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ផ្ញើ​ទៅ​អង្គភាព​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កែប ដោយ​នៅលើ​កំណត់​បង្ហាញ​លិខិត​ចូល​នោះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ចំណារ​យ៉ាង​ដូច្នេះ​ថា “​បានឃើញ ធ្វើការ​គ្មាន​សីលធម៌ និង​មិន​សុំ​យោបល់ ។ នាយក​រដ្ឋបាល​ចម្លង​ជូន​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កុំ​យក​គម្រូ​តាម​”​។​មួយថ្ងៃ​បន្ទាប់ពី​ទទួលបាន​លិខិត​កំណត់​បង្ហាញ​របស់​រដ្ឋ​បាល​ខេត្ត​កែប គឺ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ លោកស្រី មាស មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កែប បាន​ប្រតិកម្ម​ចំពោះ​ពាក្យសំដី​របស់​អភិបាលខេត្ត​កែប​ថា ការប្រើ​ភាសា​មិន​សមរម្យ​ជាច្រើន​មកលើ​លោកស្រី​ធ្វើ​ឲ្យ​លោកស្រី​ទទួល​នូវ​ការឈឺចាប់​យ៉ាងខ្លាំង និង​ស្នើសុំ​សម្រួល​ពាក្យ​ថា លោកស្រី​ធ្វើការ​គ្មាន​សីលធម៌ មិន​សុំ​យោបល់ និង​ពាក្យពេចន៍​មួយ ចំនួន​ដែល​មិន​សមរម្យ គឺ​លោកស្រី​ទទួលយក​ពុំបាន​ឡើយ​។​

​យោង​តាម​លិខិត​បំភ្លឺ​របស់លោក​ស្រី មាស មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កែប ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បំភ្លឺ​ជុំវិញ​ករណី​ដឹក​រ៉ែ​ធ្វើ​អាជីវកម្ម​នៅ​តំបន់ភ្នំ​អង្កោល ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​លោកស្រី​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កែប បាន​ជម្រាបជូន​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​ថា “​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ នាង​ខ្ញុំ​បានទទួល​គោលការណ៍ ណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល ស្ដីពី​ការជីក និង​ដឹក​រ៉ែ​ចេញ​នៅ​តំបន់ភ្នំ​អង្កោល ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បន្ទាប់ពី​ទទួល​គោលការណ៍​ភ្លាម នាង​ខ្ញុំ​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ ដល់ទី​តាំង​ជាក់ស្តែង​ឃើញថា នៅ​តំបន់​ខាងលើ​កំពុងមាន​សកម្មភាព និង​ពុំមាន​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​ឡើយ​។

នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ មន្ទីរ​បានធ្វើ​លិខិតផ្លូវកា​រ ដើម្បី​គោរព​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខេត្ត ជុំវិញ​បញ្ហា​ការ​ដឹកយក​ធនធាន​រ៉ែ នៅ​តំបន់​ខាងលើ​។ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្ដម​បណ្ឌិត​បាន​ចា​រលើ​កំណត់​បង្ហាញ​លិខិត​ចូល​លើកឡើងថា ធ្វើការ​គ្មាន​សីលធម៌ មិន​សុំ​យោបល់ ពិសេស​ជាងនេះទៅទៀត​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នាង​ខ្ញុំ​បាន​ចូលរួម​ប្រជុំ​នៅ​សាលាខេត្ត​កែប នៅពេលនោះ​ឯកឧត្តម​បណ្ឌិត​បាន​ប្រើ​ភាសា​មិន​សមរម្យ​ជា ច្រើន​មកលើ​រូបនាង​ខ្ញុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ទទួល​នូវ​ការឈឺចាប់​យ៉ាងខ្លាំង​។ ម្យ៉ាងទៀត​នាង​ខ្ញុំ អនុវត្ត​តួនាទី​ភារកិច្ច​មាន​ភារ ទទួលខុសត្រូវ​ខ្ពស់ ដោយ​ទទួលបាន​គោលការណ៍​ណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ភ្លាម នាង​ខ្ញុំ​បាន​ចាត់​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដល់ទី​តាំងធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​គ្មាន​ច្បាប់ ហើយ​នាង​ខ្ញុំ​បានធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ គោរព​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខេត្ត ចំពោះ​ករណី​ខាងលើនេះ​យ៉ាង​លម្អិត ដូចជា​ការធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​ដែល​បណ្ដាល​ឲ្យ​បាត់​ចំណូល​រដ្ឋ​។

ដូច្នេះ​ថា​នាង​ខ្ញុំ​ធ្វើការ​គ្មាន​សីលធម៌ មិន​សុំ​យោបល់ នាង​ខ្ញុំ​ទទួលយក​ពុំបាន ឡើយ ដោយ​នាង​ខ្ញុំ​ធ្វើការ​តាម​នីតិវិធី​ត្រឹមត្រូវ​ដូច​បណ្តា​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​/​ខេត្ត​ផ្សេងៗ​ដែរ​។ ករណីនេះ នាង​ខ្ញុំ​ស្នើសុំ​ដោយ​ទទូច មេត្តា​សម្រួល​ពាក្យ​ថា​នាង​ខ្ញុំ​ធ្វើការ​គ្មាន​សីលធម៌ មិន​សុំ​យោបល់​ដោយ​សេចក្ដី​អនុគ្រោះ​”​។​គេ​មិនដឹង​តើ​ហេតុអ្វី​បានជា​លោក​សោម​ពិ​សិ​ឌ្ឋ​អភិបាលខេត្ត​កែវ​ក្តៅក្រហាយ​ដោយ​គ្រាន់តែ​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​រាយការណ៍​ពី​ករណី​យ៍​ឈ្មួញ​កាយ​ដីភ្នំ​ដេ​ល​ជា​សម្បត្តិ​រដ្ឋ​យក​ដី​លក់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​វី​ញ​?​ឬមួយ​លោក​អភិបាលខេត្ត​កែប​ទទួលបាន​ផលប្រយោជន៍​អ្វី​ពី​ឈ្មួញ​កាយ​យក​ដីភ្នំ​ដេ​ល​ជា​សម្បត្តិ​រដ្ឋ​ហ្នឹង​?​។​សូមជម្រាបថា សកម្មភាព​កាយ​យក​អាច​ម៌​ដីភ្នំ​ដង្កោ​លពី​សំណាក់​ឈ្មួញ​ឈ្មោះ ម៉ម​សំណាង​ដោយ​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​បានធ្វើឱ្យ​ភ្នំ​ដង្កោ​ល​ជិត​បាត់​រូប រាង​ទៅហើយ​។

សកម្មភាព​កាយ​យក​អាចម៍ដី​នេះ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​រ៉ែ និង​ថាមពល​នោះទេ​។ ឈ្មួញ​ឈ្មោះ ម៉ម សំណាង បាន​យក​គ្រឿងចក្រ​កាយ​យក​អាច​ម៌​ដី និង​មាន​រថយន្ត​ដឹក​ដី​ប្រមាណ ២០​គ្រឿង ដឹកជញ្ជូន​អាចម៍ដី​ចេញពី​ភ្នំ​នេះ​។​តាម​ប្រភព​ឮថា​ចៅហ្វាយខេត្ត​បាន​ឲ្យ​ឈ្មួញ​កាយ​ដីភ្នំ​លក់​ហ្នឹង​គឺ​ដើម្បី​យកលុយ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​បេតុង​ចូល​ព្រៃ​ព្រែក ប្រវែង​២.០៦០​ម៉ែត្រ និង​គម្រោង​កាយ​ភ្នំ​អង្កោល​ធ្វើ​ផ្លូវ​រុក្ខា​បាល មាន​ប្រវែង ១.៤៨៨​ម៉ែត្រ ស្ថិតនៅ​ភូមិ អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ តែ​ប្រជាពលរដ្ឋ សម្តែង​ការព្រួយបារម្ភ​ចំពោះ​គម្រោង​ទាំង​២​នេះ ខណៈ​សកម្មភាព​កាយ​ភ្នំរដ្ឋ យក​អាច​ន៍​ដី​ចាក់​ធ្វើ​ផ្លូវ​ចូល​ព្រែក មិនមាន​ភាព​ចំណេញ​អី​ច្រើន​របស់​សហគមន៍​នោះឡើយ​។​


​ពលរដ្ឋ​មិន​ពេញចិត្ត​ចំពោះ​គម្រោង​កាយ​ភ្នំ​ខាងលើនេះ​តែ លោក​សុំ​ឲ្យ​អាជ្ញាធរ​ជូ​ល​ពន្យល់​ពួកគាត់​ពី​គម្រោង​ទាំង​២​នេះ ព្រោះ​មុន​ចុះមក​អនុវត្តន៍ អាជ្ញាធរ​មិន​ធ្លាប់​ចុះមក​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បានដឹង​ពី​គម្រោង​ទាំងនេះ​នោះទេ​។​​ពាក់ព័ន្ធ​ករណី​ភ្នំ​អង្កោល លោក ថឹ​ង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កែប ថា នេះ​ជា​គម្រោង​ចាស់​ទេ ហើយ​ការធ្វើ​ដើម្បី​ការពារ​រំលោភ​យក​ពី​សំណាក់​អ្នកកាន់កាប​នៅ​ខាងក្រោម ងាយស្រួល​អន្តរាគមន៍ នៅពេល​មានការ​ករណី​ភ្លើង​ឆេះ​ព្រៃ អាចបង្កើត​ទៅជា​កន្លែង​អេកូ​ទេសចរណ៍ ដូច​ទៅនឹង​ឧទ្យាន​ជាតិ​កែប នា​ថ្ងៃ​ខាងមុខ ហើយ​គម្រោង​នេះ ជាការ​ស្នើឡើង​តាមរយៈ​សហគមន៍​ព្រៃឈើ​អង្កោល​តា​ដែង​សែន​ជ័យ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ថា បើ​គ្រាន់តែ​កាយ​ភ្នំ​ដើម្បី​ចាក់ដី​ធ្វើ​ផ្លូវ​ចូល​ព្រៃ​ព្រែក​ទេ សូម​អាជ្ញាធរ​រក​ភ្នំ​ផ្សេង​វិញ គួរ​ទុក​ភ្នំ​អង្កោល ឲ្យ​នៅ​ដដែល​ដើម្បី​រក្សា​នូវ​សោ​ភណ្ឌ​ភាព សម្រាប់​តំបន់​ទេសចរណ៍​មួយ​នេះ ហើយ​ការពារ​ឲ្យ​នៅ​ជា​សម្បត្តិ​រដ្ឋ​ដដែល​។​​គួរ​បញ្ជាក់ថា ក្រៅពី​ឧទ្យាន​ជាតិ​ខេត្ត​កែប បណ្តា​ភ្នំ​មួយចំនួន​នៅ​ខេត្ត​កែប កំពុង​រង​ការរំលោភបំពាន ដូចជា​តំបន់ភ្នំ​វ​ល្លិ៍​ចំណុច​ខាងលើ​ទីលាន​កប់​សំរាម ភ្នំ​ពោន ភ្នំ​អង្កោល​តូច ឬ​ភ្នំ​បារាំង ជាដើម​។​ក្រៅពី​រឿង​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ករណី​យ៍​អាជ្ញាធរ​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​កាយ​យក​ដីភ្នំ​ដែលជា​សម្បត្តិ​រដ្ឋ​លក់​ចឹ​ង​ហេតុ​អី​ចៅហ្វាយខេត្ត​មិន​សុំ​ការយលព្រម​ពី​ក្រសួង​រ៉ែ​និង​ឋា​ម​ពល​សិន​?​ឬក៏​ការបើក​ឲ្យ​កសាង​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ប្រគល់​សី​ទ្ធ​ឲ្យ​អភិបាលខេត្ត​ធ្វើ​អិ​ស្រេច​ចិត្ត​?​។​a min piset a min piset1 a min piset2 a min piset3 

​