» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9612 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699783 នាក់

ប្រជាពលរដ្ឋ​ប្តឹង​សុំ​ដក​លោក​ហង្ស​ឆាំឆា​ន​ចេញពី​ក្រុមការងារ​ជួយ​ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជ័រ​ព្រោះ​គ្មាន​ប្រយោជន៍​

 

​ព្រៃវែង ៖​តំណាង​ប្រជាពលរដ្ឋ​៥១៤ គ្រួសារ មកពី​៤​ភូមិ នៅ​ឃុំ​ឬ​ស្សី​ស្រុក បាន​ផ្តិត​មេដាយ ប្តឹង​លោក​បណ្ឌិត ហង្ស ឆាំឆា​ន អនុរដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង​ទៅ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឲ្យ​ដក ចេញពី​ក្រុមការងារ​ចុះជួយ​ឃុំ​ឬ​ស្សី​ស្រុក ដោយ​ពួកគាត់ ថា គ្មាន​ផលប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ ។​a chham chhan7 

​ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់ថា អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​លោក​បណ្ឌិត ហង្ស ឆាំឆា​ន ចុះមក​ជួយ​ឃុំ​ឬ​ស្សី​ស្រុក មិនដែល​ឃើញ​មាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​ឬ​ស្សី​ស្រុក​នោះទេ មានតែ​លោក​បណ្ឌិត ហង្ស ឆាំឆា​ន មានគំនិត​ត្រីងៀត​ឆ្លៀត​ពង​ឃុបឃិត​ជាមួយ​បងប្អូន​គាត់​យក​ប្រឡាយ​រដ្ឋ និង​ប្រឡាយ​ឧកញ៉ា ប៉ែន នួន ដែល​គាត់​ខំប្រឹង​ស្ដារ និង​ជីក​បន្ថែម​មាន​៣​ខ្សែ យក​ធ្វើ​អាជីវកម្ម យកលុយ​ដាក់​ហោរ ប៉ៅ​យ៉ាង​រំ ភើ​យ​។​

​ក្នុង​បណ្តឹង​ពលរដ្ឋ​សរសេរ បញ្ជាក់ថា ប្រឡាយទឹក​ដែល​លោក​បណ្ឌិត ហង្ស ឆាំឆា​ន យក​ធ្វើ​អាជីវកម្ម​នោះ​មាន ខ្សែ​ទី​១ នៅ​ភូមិ​ឈើទាល ជីក​និង​ស្ដារ​ប្រឡាយ​មួ យ​ខ្សែ​មាន​ប្រវែង​បណ្ដោយ ២៥០០ ម មាត់​លើ​៥​ម៉ែត្រ បាត​២​ម៉ែត្រ មាន​ខ្នង​ប្រឡាយ​សងខាង​ខ្ពង់​រាបស្មើ​ជា​ផ្លូវ​គោយន្ត​អាច​បើក​បាន​, ខ្សែ ទី​២ នៅ​ភូមិ​ឥដ្ឋ ជីក​និង​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​មាន​ប្រវែង​បណ្ដោយ ៣៥០០​ម៉ែត្រ មាត់​លើ​៥​ម៉ែត្រ បាត​២​ម៉ែត្រ និង ខ្សែ​ទី​៣ នៅ​ភូមិ​ពេន ជីក​និង​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​មាន​ប្រវែង​បណ្ដោយ ៣៥០០​ម៉ែត្រ មាត់​លើ​៥​ម៉ែត្រ បាត​២​ម៉ែត្រ និង​នៅ​វត្ត​ឈើទាល​ជីក​ស្រះ​មួយកន្លែង​បណ្ដោយ​៦៥​ម៉ែត្រ ទទឹង​៤៥ មែត្រ ជម្រៅ​៤.៥​ម៉ែត្រ ផងដែរ​។​

​ពលរដ្ឋ​បន្តថា លោក​បណ្ឌិត ហង្ស ឆាំឆា​ន បាន​ឃុបឃិត​ជាមួយ​បងប្អូន​គាត់ ដែល​យក​ម៉ាស៊ីន​មក​បូម​បាច​ដាក់​ស្រែ​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​-​ខេត្ត​ទេ និង​យក​តម្លៃ​តាម​អំពើ​ចិត្ត ដោយ​១​ហិច​តា ពោលគឺ​លើកដំបូង​កាលពី​ឆ្នាំ​២០១៥ តម្លៃ​៤៥​ម៉ឺន​រៀល រហូតមកដល់​ឆ្នាំ​២០១៨ ដោយបាន​លោក​ឧកញ៉ា ប៉ែន នួន និង​ប្រជាពលរដ្ឋ​តវ៉ា​រករឿង​ថា យកលុយ​ពី​ពលរដ្ឋ​ថ្លៃ​ណាស់ ហើយ​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ឲ្យ​នៅ​តម្លៃ​២០​ម៉ឺន​រៀល ក្នុង​១​ហិច​តា​។ រហូតដល់​ឆ្នាំ​២០១៩ ១ ហិច​តាត​ម្លៃ​៣១​ម៉ឺន​រៀល ចំពោះ​អ្នកមាន​ដី​ក្រោម តែបើ​អ្នកមាន​ដី​លើ​១​ហិច​តា​ឡើង​គឺ​យក​ក្នុងតម្លៃ ៣៧​ម៉ឺន​រៀល ដដែល​រហូតមកដល់​សព្វថ្ងៃ​។​

​ពលរដ្ឋ​បន្ថែមថា ក្រុម​បូម​បាច​របស់លោក​បណ្ឌិត ហង្ស ឆាំឆា​ន ថា​បានជា​យក​តម្លៃ​ក្នុង​១​ហិច​តា ៣១​ម៉ឺន​រៀល ទៅ ៣៧​ម៉ឺន​រៀល ដោយ​ក្នុងតម្លៃ​នេះ​ត្រូវបាន​ចំណែក​ទៅ​លោក​បណ្ឌិត ហង្ស ឆាំឆា​ន ដែរ​ដោយ​១​ហិច​តា​៦​ម៉ឺន​រៀល​។ ហេតុដូច្នេះ​ហើយ​លោក​បណ្ឌិត ហង្ស ឆាំឆា​ន មិន​ព្រម​ឲ្យ​អ្នកផ្សេង​ចូលមក​បូម​បាច​លើ​តម្លៃ​២០​ម៉ឺន​រៀល ក្នុង​១​ហិច​តា​នោះទេ​។​

​ពលរដ្ឋ​បាន​សូម​ណូ​ម​ពរ​ដល់​ថ្នាក់លើ ជួយ​ដោះស្រាយ ដល់​ពួកគាត់​ផង ជាពិសេស​សូមឱ្យ​ថ្នាក់លើ​ដក​លោ ក​បណ្ឌិត​ហង្ស ឆាំឆា​ន ចេញពី​ក្រុមការងារ ឃុំ​ឫស្សីស្រុក​នេះ​ចេ ញ​វិញ ដោយ​ទុក​ក៏ មិន​ចំណេញ ដកចេញ​ក៏​មិន​ខាត​ដែរ​៕​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ​អង្គភាព​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​បណ្ឌិត ហង្ស ឆាំឆា​ន បានទេ​។ អង្គភាព​សារព័ត៌មាន យើង​រង់ចាំ​ការបកស្រាយ​រៀងរាល់​ម៉ោង​ធ្វើការ​៕a chham chhan8 a chham chhan3 a chham chhan4 a chham chhan5 a chham chhan a chham chhan1 a chham chhan2 

​