» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12030 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702201 នាក់

ពាណិជ្ជករ អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ក្តៅ ក្រហាយ​នឹង​លោក ស ថេ​ន នាយប៉ុស្តិ៍​នគរបាល​ច្រក​ត្រពាំង ផ្លុ​ង

​ខេត្ត​ត្បូងឃ្មុំ​: ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​នាំចូល​បន្លែ​ផ្លែឈើ​ពី​ស្រុក​យួន តាម​ច្រក​ត្រពាំង​ផ្លុ​ង បាន​រាយការណ៍​តាម​ទូរស័ព្ទ​ប្រាប់​មក​ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ​ឲ្យ ដឹងថា : បន្លែ​ឬ​ផ្លែឈើ ១​រ៉ឺម៉ក ត្រូវ​បង់លុយ​ពី 5​ម៉ឺន​រៀល ទៅ​8​ម៉ឺន​រៀល ហើយ​១​រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​ពី​8​ម៉ឺន​រៀល ទៅ​10​ម៉ឺន​រៀល ។ ប្រភព​បាន​បញ្ជាក់ថា : លោក ស ថេ​ន នាយប៉ុស្តិ៍​នគរបាល អន្តោ ប្រវេសន៍​ច្រកទ្វារ​អន្តរ ជាតិ​ត្រពាំង​ផ្លុ​ង និង​បក្ខពួក​បាន​គាប​យកលុយ​ពី​ពួកគាត់​ដោយ​គ្មាន​ការយោគយល់​ឡើយ ហើយ​ឈ្មួញ​ធំៗ​អាច​នាំចូល​ទំនិញ​គេច ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត ។a gae plong1

ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ និង​អាជីវករ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ នាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មេត្តា ចាត់វិធានការ​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ពុក រលួយ​របស់លោក ស ថេ​ន និង​បក្ខពួក​ជាបន្ទាន់​។​ប្រភពពី​ក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មុខរបរ​របស់​ពួកគាត់​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ដោយសារ​សមត្ថកិច្ច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ច្រើនពេក​។ ក្រុម​ឈ្មួញ និង​អាជីវករ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទប់ស្កាត់​អំពើពុករលួយ​របស់លោក ស ថេ​ន នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ខ្លះ​ផង​។ ដោយហេតុថា​មួយរយៈ​ចុងក្រោយ​នេះ​លោក ស ថេ​ន និង​បក្ខពួក​អង្គុយចាំ​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ពី​ស្រុក​យួន​យកលុយ​តាម​អំពើ​ចិត្ត ហើយ​គ្មាន​ឈ្មួញ ឬ​អាជីវក​រណា​ហ៊ាន​តវ៉ា​ជាមួយ​លោក ស ថេ​ន នោះទេ​។​

​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​លោក ស ថេ​ន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លោក ម៉ុ​ន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​លោក ស ថេ​ន នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង នោះទេ ព្រោះ​ដឹងថា​លោក ស ថេ​ន មាន​ខ្នងបង្អែក​ក្រាស់​។ បើទោះបី​រឿងអាស្រូវ និង​អំពើពុករលួយ​របស់លោក ស ថេ​ន ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​គឺ​លោក ម៉ុ​ន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោ​កស ថេ​ន បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ៕ ដោយ​: សុផល​Tel:086911920a gae plong a gate plong a gate plong2 a gate plong3 
​