» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6367 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696538 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម តាម​ស្រាវជ្រាវ​រក​សមាសភាព នៃ​ជន​ដែល​ចូល​ជេរ​សម្តេច​លើ Tiktok


​ភ្នំពេញ​៖ នៅ​រាត្រី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៤​នេះ សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​បណ្តាញ Facebook របស់​សម្តេច​បាន​បង្ហោះ​សារ ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម ស្រាវជ្រាវ​វែកមុខ​រក​សមាសភាព​នៃ​ជន​ដែល​ចូល​ជេរ​សម្តេច​លើ Tiktok ក្រោយ​សម្តេច​បង្ហោះ រឿង​ព្រែកជីក​ហ្វូណន​តេ​ជោ​។​a hun vn 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​នៅលើ​បណ្តាញ Facebook ផ្លូវការ​របស់​សម្តេច​មាន​ខ្លឹមសារ​ទាំងស្រុង ៖​ខ្ញុំ​ពិតជា​មាន​ភ្ញាក់ផ្អើល​ពេល​បើក​មើល​មតិយោបល់​ក្នុង តិច​តុ​ក ដែល​ខ្ញុំ​បាន​បង្ហោះ​។ មិនដឹង​ជនជាតិ​វៀតណាម​ចូល ជេរ​ខ្ញុំ​ពី​ពេលណា​មក ព្រោះ​មើល​តែ​៤​វីដេអូ​ដែល​បាន​បង្ហោះ ឃើញ​រាប់​សឹ​ប​នាក់​ចូលមក​ជេរ​។ កាល​ឆ្នាំ​២០១៦.២០១៧​មាន​ជាង ២០០០​នាក់​ចូលមក​ជេរ​ខ្ញុំ​តាម Facebook ក្នុងនោះ​មាន​ម្នាក់ ជា​លេខា​បក្ស​ស្រុក​ផង​។ ក្រោយ​ខ្ញុំ​ប្រាប់​អគ្គលេខាបក្ស ងៀង ហ្វូ​ចុង​រៀង បែបនេះ​ក៏​ស្ងាត់​ទៅវិញ​ពេលនោះ​រឿង​សមុទ្រ​ចិន​ខាងត្បូង​។​

​ពេលនេះ​ពួកគេ​ចូលមក​ជេរ​តាម Tik tok ម្តង​ប្រហែលជា​ក្រោយ ខ្ញុំ​និយាយ​រឿង​ព្រែកជីក​ហ្វូណន​តេ​ជោ​។ ខ្ញុំ​មិន​ប្រាកដថា​វៀតណាម​នេះ​ជា​អ្នកណា​?​វៀតណាម​នៅក្នុង​ប្រទេស​វៀតណាម ឬ​វៀតណាម​នៅក្រៅ​ប្រទេស ដែលមាន​ខ្លះ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ឬ​អណិកជន​វៀតណាម​នៅ​កម្ពុជា​ឬ​បងប្អូន ខ្មែរក្រោម​ដែលមាន​គណនី តិច​តុ​ច និង​ចេះ​វាយ​អក្សរ​វៀតណាម​ផង និង​ចេះ​អាន​អក្សរ​ខ្មែរ​ផង​។​
​ដោយមាន​ការសង្ស័យ​និង​ភាពមិនច្បាស់លាស់​បែបនេះ​គឺមាន តែ​កិច្ចសហការ​ស្រាវជ្រាវ​តែមួយគត់​ដែល​យើង​អាច​ធ្វើបាន​។​​ខ្ញុំ​ស្នើឱ្យ​សមត្ថកិច្ច​កម្ពុជា​សហកា​រ​ជាមួយ​សមត្ថកិច្ច​វៀតណាម សហការ​ស្រាវជ្រាវ​សមាសភាព​នៃ​ជន​ដែល​ចូលមក​ជេរ​ខ្ញុំ​ជា​អ្នកណា​?​។​​ខ្ញុំ​មិន​ចោទប្រកាន់ថា ថ្នាក់ដឹកនាំ​វៀតណាម​ថា ប្រើប្រាស់​មនុស្ស​បែបនេះ​ឱ្យ​ចូលមក​ជេរ​ខ្ញុំ​ទេ ដូចនេះ​ទើប​ខ្ញុំ​ស្នើសុំ​កិច្ចសហការ​ស្រាវជ្រាវ​ដើម្បី​ជៀសវាង​ពួក​អាក្រក់​ឆ្លៀត​បំបែកបំបាក់​។

សូមបញ្ជាក់ដែរលោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា​ក៏បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នូវ​ខ្លឹមសារ​សំណេរ​ជាច្រើន ដែល​បកប្រែ​ពី​ភាសា​វៀតណាម​មកជា​ភាសា​ខ្មែរ​។ តាម​លោក​បណ្ឌិត សុខ ទូច អត្ថាធិប្បាយ​ជា​ភាសា​វៀតណាម​ទាំងនោះ គឺ​សំដៅលើ​ការ​រម្លឹក​គុណបំណាច់​ដែល​វៀតណាម បាន​ជួយ​ខ្មែរ​បណ្តេញ​របប​ខ្មែរក្រហម ការលើកឡើង​ពី​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា និង​ការជេរប្រមាថ​ត្រង់ៗ​លើ​លោក ហ៊ុន សែន ជាច្រើន​ទៀត​។​​លោក សុខ ទូច បាន​លើក​ជា​សំណួរ​ថា «​តើ​នេះ​មានន័យថា អ្នកឯង​ចង់​សាង​ប្រវត្តិសាស្ត្រ​ដូច​ឆ្នាំ​១៩៧០ ទៀត​ឬ​យ៉ាងណា​ទើប​អ្នកឯង​ប្រើប្រាស់​ភាសា​ដែល​គ្មាន​ដឹង​ប្រវត្តិសាស្ត្រ​ដូច្នេះ​?​។ អ្នកឯង​ត្រូវ​ដឹងគុណ​កម្ពុជា​ដែល​អ្នកយក​ដី​កម្ពុជា​ក្រោម​ហើយ​កម្ពុជា​មិន​តវ៉ា និង​ថែមទាំង​បាន​យក​ទឹកដី​កម្ពុជា​ដើម្បី​បង្រួបបង្រួម​ប្រទេស​វៀតណាម​ថែមទៀត​ផង​»​។​
​

នៅ​ថ្ងៃ​ចន្ទ ទី​២០ ឧសភា​នេះដែរ ក្រសួងការបរទេស​ក​ម្ពុ​ជា​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ទៅ​ពិភាក្សា​ជុំវិញ​សំណើ​របស់​កម្ពុជា​ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​កិច្ចសហការ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​សមាសភាព អត្តសញ្ញាណ​អ្នក​ដែល​បាន​បង្ហោះ​ខ្លឹមសារ​អមិត្ត​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការប៉ុនប៉ង​ណាមួយ​សំដៅ​បំផ្លាញ​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​​តាម​ក្រសួងការបរទេស​កម្ពុជា ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​បាន​យល់ស្រប​មតិ​ថា ការ​បង្ហោះ​ខ្លឹមសារ​អមិត្ត​ទាំងនោះ​ជា​សកម្មភាព​អវិជ្ជមាន ដែល​ចាំបាច់​ត្រូវមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​កំណត់​សមាសភាព អត្តសញ្ញាណ​ជន​ដែល​នៅ​ពីក្រោយ​សកម្មភាព​ទាំងនោះ​។​a hun tictok a hun tictok1 a hun tictok2 a hun tictok3 

​

​