» លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?! » ងប់​ជាមួយ​ប្តី​ចុង​សុខចិត្ត ឲ្យ​សម្លាប់​កូន​ខ្លួនឯង​អាយុ​ត្រឹម ២២​ខែ » អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​! » វៀតណាមតែងតាំងស្រី្តជាប្រមុខរដ្ឋស្តីទីបន្ទាប់ពីការលាលែងរបស់លោកលោក វ៉ូ វ៉ាន់​ធឿ​ងដែលឡើងបាន១ឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2541 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943638 នាក់

ស្ត្រី​ជា​អតីត​សមាជិកសភា អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​បាញ់សម្លាប់​ជាមួយនឹង​អង្គរក្ស​

ប្រទេសអាហ្កានីស្ថាន៖​ប៉ូលិស​បាន​និយាយថា នៅ​ថ្ងៃ​ចន្ទ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ អតីត​សមាជិកសភា​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​និង​អង្គរក្ស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់សម្លាប់​នៅផ្ទះ​របស់គាត់​ក្នុង​រដ្ឋធានី​កា​ប៊ុល​។​​លោក Molvi Hamidullah Khalid មេ​ប៉ូលិស​ក្នុង​តំបន់​បាន​និយាយ​​ថា លោកស្រី Nabizada និង​អង្គរក្ស​របស់​គត់​ត្រូវបាន​បាញ់សម្លាប់​នៅ​ម៉ោង​ប្រហែល​៣​ទៀបភ្លឺ​ថ្ងៃទី ១៤ ខែមករា​នៅក្នុង​បន្ទប់​តែមួយ​។​a afga girl 

​លោកស្រី Mursal Nabizada គឺជា​អតីតសមាជិកសភា​ស្ត្រី​មួយរូប​ក្នុងចំណោម​សមាជិកសភា​មួយចំនួន​ដែល​បន្ត​នៅ​ក្រុង​កា​ប៊ុល បន្ទាប់ពី​ពួក​តា​លី​បង់​បាន​ឡើងកាន់​អំណាច​ក្នុង​ខែសីហា ឆ្នាំ ២០២១ ។ វា​ជា​លើកទីមួយ​ហើយ​ដែល​សមាជិកសភា​មកពី​អតីត​រដ្ឋាភិបាល​ត្រូវបាន​សម្លាប់​នៅក្នុង​ទីក្រុង​ចាប់តាំងពី​ពួក​តា​លី​បង់​បាន​វិលត្រឡប់​មកកាន់​កាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​​យោងតាម​លោក Khalid បងប្រុស​របស់លោក​ស្រី Nabizada​បានឱ្យដឹងថា សន្តិសុខ​ម្នាក់ទៀត​ក៏បាន​រងរបួស​ផងដែរ​។ បន្ថែម​ពីលើ​នេះ កាសែត The Guardian បាន​ដកស្រង់​ប្រភព​ដែល​និយាយថា សន្តិសុខ​ម្នាក់​បាន​រត់គេច​ពី​កន្លែងកើតហេតុ ជាមួយ​ប្រាក់​ជាច្រើន​ព្រមទាំង​គ្រឿងអលង្ការ​។​

​លោក Abdullah Abdullah មន្ត្រី​កំពូល​ក្នុង​អតីត​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​និយាយថា លោក​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់​របស់លោក​ស្រី Nabizada ហើយ​សង្ឃឹមថា ជនល្មើស​នឹងត្រូវ​ទទួល​ទោស​។​​នៅលើ Twitter អតីត​សមាជិកសភា Mariam Solaimankhil បាន​ពណ៌នា​ពី​លោកស្រី Nabizada ថា​ជា “​អ្នកត្រួសត្រាយ​ពិត – ជា​ស្ត្រី​រឹងមាំ សូម្បីតែ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​”​។​

​សារព័ត៌មាន Al Jazeera បាន​រាយការណ៍​ថា “​ទោះបីជា​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏ដោយ ក៏​លោកស្រី​បានជ្រើសរើស​ស្នាក់នៅ និង​ប្រយុទ្ធ​ដើម្បី​ប្រជាជន​របស់លោក​ស្រី​”​។ លោកស្រី Nabizada ត្រូវបាន​ជ្រើសរើស​ជា​សមាជិកសភា​តំណាងឱ្យ​ទីក្រុង​កា​ប៊ុល​ក្នុង​ឆ្នាំ ២០១៩ ហើយ​បាន​កាន់តំណែង​នេះ​រហូតដល់​ក្រុម​តា​លី​បង់​បាន​កាន់កាប់​.​។​គិត​ចាប់តាំងពី​ចូលមក​កាន់កាប់​ប្រទេស​មក ក្រុម​តា​លី​បង់ តែងតែ​អះអាងថា ពួកគេ​ផ្តោតលើ​ការធានា​សន្តិសុខ​របស់​ប្រទេសជាតិ និង​លើកទឹកចិត្ត​ឱ្យ​ជនជាតិ​អា​ហ្វ​ហ្កា​នី​ស្ថាន​នានា​ត្រលប់​មកកាន់​ប្រទេស​វិញ​ផងដែរ​។​

​ទោះជា​យ៉ាងណា ការវាយប្រហារ​ជាច្រើន​ត្រូវបាន​សង្កេតឃើញថា​បានកើត​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រួមទាំង​ការវាយប្រហារ​មួយ​ដែល​កើតឡើង​នៅ​ក្រសួងការបរទេស កាលពី​សប្តាហ៍​មុន ដែល​បានសម្លាប់ និង​ធ្វើឱ្យ​របួស​មនុស្ស​រាប់សិប​នាក់​។​​កាលពី​ខែធ្នូ​កន្លងទៅ មនុស្ស​ម្នាក់​ក៏ត្រូវ​បានសម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​ជិត​ការិយាល័យ​នៃ​គណបក្ស Hezb-e-Islami ប្រចាំ​ទីក្រុង​កា​ប៊ុល ខណៈដែល​មេដឹកនាំ​របស់ខ្លួន គឺ​លោក Gulbuddin Hekmatyar នៅពេលនោះ​ក៏​ស្ថិតនៅ​ខាងក្នុង​ទីតាំង​មួយ​នេះ​ផងដែរ​៕a afgan girla