» ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4844 នាក់

ម្សិលមិញ 6815 នាក់

សរុប 20057338 នាក់

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!?

​ប្រទេស​សឹង្ហ​បុរី​៖​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក​លី​សៀន​លុង​( Lee Hsien Loong )​បាន​បញ្ជា​ឱ្យមាន​ការស៊ើបអង្កេត​មួយ​លើ​ការ​ចោទថា​ជួល​ផ្ទះ​ថ្លៃៗ​ដោយ​រដ្ឋមន្ត្រី​ពីររូប​នៅក្នុង​ទីតាំង​សំខាន់ៗ​។​ទីភ្នាក់ងា​ពត៍​មាន​រ៉ឺ​ទែ​រ​( Reuters)​ឲ្យ​ដឹងថា​៖ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក Lee Hsien Loong​ថ្មីៗ​នេះ​បាន​បញ្ជា​ឱ្យមាន​ការស៊ើបអង្កេត​លើ​ការជួល​ផ្ទះ​ថ្លៃ​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​K Shanmugam និង​រដ្ឋមន្ត្រីការបរទេស លោ​កវី​វៀន​បា​ឡា​គ្រិ​ស្ម៉ា​ន​(Vivian Balakrishnan )​។a singapor

​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​លោក​កេ​និ​ត​ជី​យ៉ា​រិ​ណា​ម​( Kenneth Jeyaretnam )​បានដាក់​បញ្ហា​នេះ​ទៅកាន់​រដ្ឋសភា​។​ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​និយាយថា លោក Lee Hsien Loong បាន​ចាត់​រដ្ឋមន្ត្រី​សម្របសម្រួល​សម្រាប់​សន្តិ​សុខ​ឱ្យទទួល​បន្ទុក​ស៊ើបអង្កេត "​ដើម្បី​ពិនិត្យមើល​ករណីនេះ​ដោយ​ប្រុងប្រយ័ត្ន​និង​កំណត់ថា​តើ​រដ្ឋមន្ត្រី​ទាំង​២​បាន​រំលោភ​លើ​នីតិវិធី​ដែរឬទេ​"​។​លទ្ធផល​នៃ​ការស៊ើបអង្កេត​គួរតែ​ធ្វើឡើង​នៅ​ខែកក្កដា​។​លោកនាយក​រដ្ឋមន្ត្រី​លី​សៀន​លុង​( Lee Hsien Loong )​បាន​និយាយថា "​ការស៊ើបអង្កេត​ត្រូវបាន​អនុវត្ត​ដើម្បី​ធានាថា​រដ្ឋាភិបាល​កំពុង​រក្សា​ស្តង់ដារ​ខ្ពស់បំផុត​នៃ​សុ​ចរិតភាព​" ។​

ឆ្លើយតប​នឹង​ព័ត៌មាន​ខាងលើ លោក​រដ្ឋមន្ត្រី Shanmugam​បាន​និយាយថា​គណបក្សប្រឆាំង​កំពុងធ្វើការ​ចោទប្រកាន់ “​ដ៏​ហួសចិត្ត​” ហើយ​ទទូចថា​លោក​មិនមាន​អ្វី​ត្រូវ​លាក់បាំង​ឡើយ​។ ទន្ទឹមនឹងនោះ​លោក​រដ្ឋមន្ត្រី Balakrishnan បាន​និយាយថា លោក​ពិតជា “​រីករាយ​” ដែល​រដ្ឋាភិបាល​កំពុង​ស៊ើបអង្កេត​។​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ករណីនេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាជន​សិង្ហ​បុរី​ពីព្រោះ​ប្រទេស​នេះ​មាន​មោទនភាព​ជា​យូរណាស់​មកហើយ​លើ​ឧបករណ៍​របស់​រដ្ឋ​ដែល​មិនអាច​ពុករលួយ​បាន​។ ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់​រដ្ឋមន្ត្រី​គឺ​ច្រើនជាង​១​លាន​SGD​ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុងការ​ទប់ស្កាត់​អាកប្បកិរិយា​ពុករលួយ​៕