» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11286 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701457 នាក់

អង្គការសហប្រជាជាតិ​បារម្ភ​តែ​រុ​ស្ស៉ី​ប្រាប់​អាមេរិក​កុំ​ឱ្យមក​ចេះ​ទូន្មាន រឿង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង


​រុស្ស៊ី​៖ ស្របពេល​ប្រធានាធិបតី​រុស្ស៊ី និង​មេដឹកនាំ​កូរ៉េខាងជើង​ទើបបាន​ជួបប្រជុំគ្នា​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​ពុធ ជុំវិញ​លទ្ធភាព​នៃ​ការតភ្ជាប់​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​គ្នា​និង​គ្នា​នោះ អគ្គលេខាធិការ​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​)​លោក Antonio Guterres បាន​ថ្លែង​សារ​ក្រើនរំលឹក​ទៅដល់​ប្រទេស​រុស្ស៊ី​ឱ្យ​គោរព​ទៅលើ​ខ្លឹមសារ​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្ដិសុខ អ​.​ស​.​ប​ដែល​បានដាក់​ទៅលើ​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​នាពេល​កន្លងមក ។a kim oun

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ រុ​ស្ស៉ី​បាន​និយាយថា សហរដ្ឋអាមេរិក​ហាក់​មានពុត​ត្បុត​ខ្លាំងណាស់ ក្នុងការ​រិះគន់​ចំពោះ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ។​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​បាន​ផ្សាយ​ថា​៖​ឯកអគ្គរដ្ឋទូត​រុ​ស្ស៉ី​ប្រចាំ​សហរដ្ឋអាមេរិក លោក អាណា​តូ​លី អាន់​តូ​នូវ (Anatoly Antonov) បានលើកឡើង​ដូច្នេះ​ថា «​សហរដ្ឋអាមេរិក​មិនមាន​សិទ្ធិ​អ្វី មក​ប្រៀនប្រដៅ​យើង​អំពី​របៀប​រស់នៅ​ឡើយ​»​។

លោក​អគ្គរដ្ឋទូត​រុ​ស្ស៉ី​បាន​បន្តថា សហរដ្ឋអាមេរិក​បាន​កសាង​សម្ព័ន្ធភាព​នៅ​តំបន់​អា​ស៉ី ពង្រីក​ការធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​ឧបទ្វីប​កូរ៉េ និង​បញ្ជូន​អាវុធ​គិត​ជា​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឱ្យ​អ៊ុយ​ក្រែ​ន​។ លោក Antonov បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​វា​ដល់ពេល​ហើយ​ដែល​ទីក្រុង​វ៉ា​ស៉ី​ន​តោន យក​ទណ្ឌកម្មសេដ្ឋកិច្ច​របស់ខ្លួន​ទៅ​បោះចោល​ក្នុង​ធុងសំរាម​។ ការរក្សា​អំណាច​ឥទ្ធិពល​ប៉ូល​តែមួយ ដែល​ក្រុមមន្ត្រី​អាមេរិក​តែងតែ​ស្រឡាញ់​ពេញចិត្ត​ជាខ្លាំង​នោះ គឺ​លែង​អាចទៅរួច​ទៀតហើយ​»​។​

​សម្រាប់​សហរដ្ឋអាមេរិក​ក៏ដូចជា​សម្ព័ន្ធមិត្ត​វិញ ចំណងមិត្តភាព​ដែល​ហាក់​កំពុងតែ​រីកលូតលាស់​ទៅមុខ​រវាង​លោក ពូ​ទីន និង​លោក គីម គឺជា​ក្តីកង្វល់​ធំ​មួយ ដោយ​ទីក្រុង​វ៉ា​ស៉ី​ន​តោន​បាន​ចោទ​កូរ៉េខាងជើង អំពី​ការផ្តល់​អាវុធ​ដល់​រុ​ស្ស៉ី ប៉ុន្តែ​មិន​ច្បាស់​ថា មាន​អាវុធ​ណាមួយ​បាន​ទៅ​ដល់ដៃ​រុ​ស្ស៉ី​ដែរ​ឬ​អត់​នោះទេ​។ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ លោក ពូ​ទីន ទើបតែ​បាន​បើក​កិច្ចប្រជុំ​កំពូល​ជាមួយ លោក គីម នៅ​តំបន់​ចុង​បូព៌ា​នៃ​ប្រទេស​រុ​ស្ស៉ី​។

​ភាគី​រដ្ឋាភិបាល​រុស្ស៊ី​និង​កូរ៉េខាងជើង​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​ក្រុម​សម្ព័ន្ធមិត្ត​លោកខាងលិច ដោយបាន​អះអាងថា​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីររូប​ខាងលើនេះ គ្រាន់តែ​ធើ្វ​ឡើង​ដើម្បី​ជា​កិច្ចពង្រឹង​ចំណងមិត្តភាព​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។លោក​ប្រធានាធិបតី​ពូ​ទីន​ឯណោះ​វិញ បាន​ធ្លោយ​តម្រុយ​ជាច្រើន​អំពី​លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​លោក​ទើបបាន​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​លោក​គីម​ជុង​អ៊ុន នៅក្នុង​ប្រធានបទ​មួយ​ដែល​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ចាត់ទុកជា​កិច្ចការ​សម្ងាត់​រវាង​ភាគី​ទាំងពីរ​។a kim oun1 


​