» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10242 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700413 នាក់

អាមេរិក​បើកដៃ​ឲ្យ​ឥណ្ឌា​ទិញ​ប្រេង​ពី​រុស្ស៊ី​តែមាន​ល​ក្ខ័​ខ​ណ្ឌ័​!

​ឥណ្ឌា​៖ ទីក្រុង​វ៉ាស៊ីនតោន បានផ្តល់​ឱ្យ​ប្រទេស​ឥណ្ឌា ក្នុងការ​បន្ត​ទិញ​ប្រេង​ពី​ប្រទេស​រុស្ស៊ី ឱ្យបាន​ច្រើន​តាម​ដែល​ឥណ្ឌា ចង់បាន បើទោះបីជា​តម្លៃ​លើសពី​តម្លៃ ដែល​បាន​កំណត់ដោយ​យន្តការ កំណត់ដោយ​ប្រទេស G7 ក៏ដោយ​។ ប៉ុន្តែ​ការបើក​ភ​ក្លើ​ង​នេះ​លុះត្រាតែ​ឥណ្ឌា​បដិសេធ​ពី​ការប្រើប្រាស់ ការធានារ៉ាប់រង​បែប​បស្ចិមប្រទេស ហិរញ្ញវត្ថុ និង​សេវាកម្ម​ដែនសមុទ្រ ដើម្បី​បំពេញ​ប្រតិបត្តិការ​។​a india us1 

​យោងតាម​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួង​រតនា​គារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen បាន​ប្រាប់​រ៉​យ​ទ័​រ ក្នុង​ទីក្រុង​ញូវដែលី​ជា​កន្លែង​ដែល លោកស្រី បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ឥណ្ឌា Nirmala Sitharaman កាលពី​ថ្ងៃ​សុក្រ​ថា ប្រេង​ឆៅ​របស់​រុស្ស៊ី “​នឹង​លក់​ក្នុងតម្លៃ​ចរចា ហើយ​យើង​រីករាយ​ដែល​ឱ្យ​ឥណ្ឌា ទទួលបាន​តម្លៃ​នោះ ឬ​អាហ្វ្រិក ឬ​ចិន​”​។​

​លោកស្រី Yellen បាន​អះអាងថា នៅពេលដែល​សហភាព​អឺរ៉ុប បញ្ឈប់​ការនាំ​ចូល​ប្រេង​ពី​សមុទ្រ​រុស្ស៊ី​ទាំងអស់ នៅ​ខែក្រោយ ទីក្រុង​មូ​ស្គូ​នឹងត្រូវ​បង្ខំ​ឱ្យ ទទួលយក​តម្លៃ​កំណត់ ឬ​ការ​បញ្ចុះតម្លៃ​សំខាន់ៗ​ពី​អត្រា​ទីផ្សារ​។​
​រដ្ឋមន្ត្រីក្រសួង​រតនា​គារ សហរដ្ឋអាមេរិក​រូប​នេះ បន្ថែមថា “​រុស្ស៊ី​នឹង​ពិបាក​ណាស់ ក្នុង​ការបន្ត​ការដឹកជញ្ជូន​ប្រេង ដូចដែល​ពួកគេ​បានធ្វើ​នៅពេល ដែល EU ឈប់​ទិញ​ប្រេង​ពី​រុស្ស៊ី​” ដោយ​បន្ថែមថា “​ពួកគេ​នឹង​ស្វែងរក យ៉ាង​ស្វិតស្វាញ​អ្នកទិញ ហើយ​អ្នកទិញ​ជាច្រើន​កំពុង​ពឹង​ផ្អែកលើ សេវាកម្ម​លោកខាងលិច​។ ការដាក់ទណ្ឌកម្ម នឹង​កំណត់​ភាព​អាច​រកបាន នៃ​សេវាកម្ម​ទាំងនោះ​ចំពោះ អ្នកទិញ​ដែល​គោរព​តាម កម្រិត​តម្លៃ​៕a india russy 

​