» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5669 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056898 នាក់

សម្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប​ង្ក​ឲ្យ​មាន​ហឹ​ង្សា​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​

​ប្រទេស​ឥណ្ឌា​៖​នៅ​ទីក្រុង​ឧ​ដៃ​ពួរ ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា បាននិងកំពុង​កើត​អំពើហិង្សា រវាង​សហគម​អ្នក​កាន់សាសនា​ហិណ្ឌូ និង​អ្នក​កាន់សាសនា​អ៊ីស្លាម​ដែល​ផ្តើមចេញពី​ការអធិប្បាយ​របស់​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​។ អំពើ​ឃាតកម្ម​លើ​បុរស​អ្នក​កាន់សាសនា​ហិ​ណ្ឌ​ម្នាក់​ដែល​រង​ការ​ចោទថា បាន​គាំទ្រ​សម្តី​របស់​អ្នកនាំពាក្យ​គណបក្ស​ជាតិនិយម​ហិណ្ឌូ ដែល​បាន​និយាយ​ប្រមាថ​ព្រះ​អា​ឡា​ត្រូវ​អ្នក​កាន់សាសនា​អ៊ីស្លាម​២​នាក់​សម្លាប់ ។a india religous

រូបភាព​ផ្សាយ​ផ្ទាល់​តាម​អ៊ី​ន​ធ័​រ​នែ​ត បាន​រីក​សាយភាយ​យ៉ាង​ឆាប់រហ័ស​។ ឃាតករ​២​នាក់ បាន​ចូលទៅ​សម្លាប់​បុរស​ម្នាក់​ជាជាង​កាត់ដេរ ឈ្មោះ Kanhaiya Lal នៅក្នុង​ក្រុង Udaipur រដ្ឋ​Rajasthan ភាគ​ខាងលិច​ឥណ្ឌា​។ នៅក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់ ឃាតករ​ទាំង​២ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម ទំនងជា​កំពុង​យក​កាំបិត អារផ្តាច់​បំពង់ក​ជនរងគ្រោះ និង​បាន​លើក​កាំបិត​ស្រែក​គំរាមថា​ចង់​សម្លាប់​លោកនាយក​រដ្ឋមន្ត្រី ណា​រិ​ន្ទ្រ ម៉ូ​ឌី​។ ឃាតករ​ទាំង​២​បាន​អះអាងថា ខ្លួន​សម្លាប់​ជន​ហិណ្ឌូ​រូបនេះ ក៏​ដោយសារតែ​ជននេះ បាន​គាំទ្រ​ចំពោះ​សម្តី​របស់​ស្ត្រី​អ្នកនាំពាក្យ គណបក្ស Bharatiya Janata Party (BJP) ដែល​បាន​និយាយ​ប្រមាថ​មកលើ​ព្រះ​អា​ឡា​។​

​ក្រោយ​ហេតុការណ៍​ឃាតកម្ម នេះ មាន​អ្នក​កាន់សាសនា​ហិណ្ឌូ​ជាច្រើន​ពាន់​នាក់ បានមក​ជួបជុំគ្នា​នៅ​ម្តុំ​ផ្ទះ​ជនរងគ្រោះ និង​បានចាប់ផ្តើម​ធ្វើបាតុកម្ម​ជេរប្រមាថ​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​។ នៅតាម​បណ្តាញ​សង្គម ក្រុម​អ្នកនយោបាយ​ហិណ្ឌូ​ជាតិនិយម​ជ្រុល បាន​ផ្សព្វផ្សាយ​សារ បន្ថែម​ធ្វើ​ឲ្យ​ផ្ទុះ​ជម្លោះសាសនា​។​​អាជ្ញាធរ​ឥណ្ឌា​នៅ​រដ្ឋ Rajasthan បានចេញ​បញ្ជា​ដាក់​បំរាម​គោល​ចរ នៅ​ទីក្រុង​ឧ​ដៃ​ពួរ​ទាំងមូល​។ ការជួបជុំ​ចាប់ពី​៣​នាក់​ទៅ ត្រូវ​ហាមឃាត់​។ កង​សមត្ថកិច្ច​ប្រមាណ​៦០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ​។ បណ្តាញ​អ៊ី​ន​ធ័​រ​និ​ត​លើ​ទូរស័ព្ទ ត្រូវបាន​កាត់ផ្តាច់ ដើម្បី​រារាំង​កុំ​ឲ្យ​មនុស្ស ចែកចាយ​ព័ត៌មាន​បំផុត​បំផុត​ឲ្យ​ផ្ទុះ​រឿង​កាន់តែ​ធំ​។​

​គួរ​បញ្ជាក់ថា ភាគ​ខាងលិច​ឥ​ណ្ឌ តែងតែ​ជាទី​លាន​នៃ​ជម្លោះ​ហិង្សា រវាង​អ្នក​កាន់សាសនា​អ៊ីស្លាម និង​អ្នក​កាន់សាសនា​ហិណ្ឌូ​។ ភាព​តានតឹង​ដែលមាន​កម្រិត​កាន់តែ​ធំ ជាមួយនឹង​រដ្ឋាភិបាល​ដឹកនាំ​គណបក្ស​របស់លោក​ណា​រិ​ន្ទ្រ​ម៉ូ​ឌី ដែលជា​បក្ស​ហិណ្ឌូ​ជាតិនិយម​ជ្រុល​។ យ៉ាងណាមិញ កាលពី​ចុងខែ​ឧសភា ស្ត្រី​អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្ស​លោក​ណា​រិ​ន្ទ្រ​ម៉ូ​ឌី ឈ្មោះ Nupur Sharma បាន​និយាយ​រិះគន់​ទៅលើ​ទំនាក់​ស្នេហា រវាង​ព្រះ​អា​ឡា ជាមួយនិង​ភរិយា​វ័យក្មេង​ចុងក្រោយ​គេ ឈ្មោះ​Aïcha​។ សម្តី​រិះគន់ ដែល​បានធ្វើ​ឲ្យ​ផ្ទុះ​បាតុកម្មហិង្សា​ជាច្រើន​ថ្ងៃ​មកហើយ នៅតាម​តំបន់​ខ្លះ​ក្នុងប្រទេស​ឥណ្ឌា​។ ស្ត្រី​អ្នកនាំពាក្យ​រូបនេះ ត្រូវបាន​បណ្តេញ​ចេញពី​បក្ស តែ​អង្ករ​ក្លាយជា​បាយ មាន​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ជាង​២០​ប្រទេស បាន​កោះហៅ​អគ្គរដ្ឋទូត​ឥណ្ឌា​ទៅ​សាកសួរ​៕