» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 502 នាក់

ម្សិលមិញ 6359 នាក់

សរុប 14087135 នាក់

ប្រធានាធិបតី​តួ​គី​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចែកចាយ​ខ្សែ​អា​ត៊​សម្លេង​នៃ​ការសម្លាប់​លោក​ជេ​មាលកា​ស្សូ​ហ្គី​( Jamal Khashoggi)

 

​តួ​គី​៖ លោក អឺ​ដូ​ហ្កា​ន់​ប្រធានាធិបតី​ប្រទេស​តួ​ក​គី បានឱ្យ​កាសែត​ដឹង ថា លោក​បាន​ចែករំលែក​ខ្សែអាត់​សំឡេង​ដែល អាច​បញ្ជាក់​ពី​ការស្លាប់​របស់​អ្នកកាសែត លោក​ជេ​មាលកា​ស្សូ​ហ្គី​( Jamal Khashoggi) ឱ្យទៅ​ប្រទេស​បារាំង អាល្លឺម៉ង់ អា​រ៉ា​ប៊ី​សា​អូឌីត អង់គ្លេស និង​សហរដ្ឋអាមេរិក រួចរាល់​អស់ហើយ​។ នេះ​បើតាម ព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​a turky1 

បើតាម​ទូរទស្សន៍​CNN​បាន​ឲ្យ​ដឹងថា​សម្លេង​នេះ​គឺ​ថត​បាន​ពី​នាឡិ​ការដែល​លោក​ជេ​មកា​ស្សូ​ហ្គី​( Jamal Khashoggi)​ពាក់​ពេល​ចូលទៅ​ស្ថាន​កុងស៊ុល​ហើយ​ភ្ជាប់​មក​ទូរ​សព្ទ័​ជាមួយ​សង្សារ​គាត់​ដែល​នៅចាំ​នៅផ្ទះ​ខាងក្រៅ​។​

​លោក អឺ​ដូ​ហា្ក​ន់ ក៏បាន​បញ្ជាក់ ថា អា​រ៉ា​ប៊ី​សា​អូឌីត​ដឹង​យ៉ាងច្បាស់​ថា​នរណា​ជា​អ្នក​សម្លាប់​លោក​ជេ​មកា​ស្សូ​ហ្គី​( Jamal Khashoggi) ។ ទន្ទឹមគ្នា​នេះដែរ ប៉ូលិស​តួ​គី​ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​បិទ​បញ្ចប់​ការស្វែងរក​សាកសព​អ្នកកាសែត​ជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​រូបនេះ ហើយ ទោះជា​សាកសព​របស់លោក​មិនទាន់​ត្រូវបាន​គេ​រកឃើញ​នៅឡើយ​ទេ​។​ប៉ុន្តែ​បើតាម​សារ​ពត៍​មានបាន​រាយការណ៍​ថា​សព​លោក​ជេ​មាលកា​ស្សូ​ហ្គី​( Jamal Khashoggi)​ដែល​ជឿថា​សម្លាប់​ដោយ​រឹត​ក​ត្រូវបាន​កាត់​គំ​ទេច​ជា​កង់ៗ​នាំយក​ចេញពី​ស្ថាន​កុងស៊ុល​ទៅ​រំលាយចោល​ដោយ​ទឹក​អាស៊ីត​នៅ​ខាងក្រៅ​។​

​គួរ​បញ្ជាក់ថា លោក​កា​ស្សូ​ហ្គី​( Khashoggi )​ជា​អ្នកសារព័ត៌មាន​មកពី​កាសែត​អាមេរិក Washington Post និង​ជា​អ្នក​រិះគន់​ការដឹកនាំ ប​ច្ច​ប្បន្ន​របស់​ព្រះអង្គម្ចាស់​រា​ជ្ជ​ទាយាត​អា​រ៉ា​ប៊ី​សា​អូឌីត មហាម៉ាត់ ប៊ិន​សាល់​ម៉ាន​។ លោក​ត្រូវគេ​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្ដង់​ប៊ូល ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃទី​០២ ខែតុលា​។ ទីក្រុង​រី​យ៉ា​ដ​មុនដំបូង​បដិសេធ​តែ​ក្រោយមក ក៏បាន​ទទួលស្គាល់​ពី​មរណភាព របស់លោក​ដែរ តែ​បាន​បដិសេធថា​អំពើ​ឃាត​កម្មនេះ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​រា​ជ្ស​វង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​នោះទេ​៕a arab salman a turky