» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1209 នាក់

ម្សិលមិញ 8227 នាក់

សរុប 14128090 នាក់

រកឃើញ​ទីតាំង​លួចលាក់​បន្ត​ផលិត​នុយ​ក្លេ​អែរ​កូរ៉េខាងជើង​អាមេរិក​ជប៉ុន​ប្រកាស​ពី​ការបន្ត​ដាក់ទណ្ឌកម្ម​

 

​អាមេរិក​ជប៉ុន​៖​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​នស៍ (Mike Pence )​និង នាយ​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​បានបញ្ជាក់​ជាថ្មី​អំពី​ការចាំបាច់​ក្នុងការ​រក្សា​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដើម្បី​សម្រេចបាន​នូវ​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក្រៅ ។​a korea missil 

​លោក​ម៉ៃ​ផេ​ន​ស៍បាន​និយាយថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​ការទូត​និង​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង​និង​ជំ​រុញឱ្យ​ប្រទេស​ទាំងអស់​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​រក្សា​សម្ពាធ​និង​ទណ្ឌកម្ម​រហូតដល់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​របស់​កូរ៉េខាងជើង ត្រូវបាន​សម្រេច ។​

ចំណែកឯ​ជប៉ុន​វិញ លោក ស៊ីន​ហ្សូ អា​បេ បាន​និយាយថា ជប៉ុន​និង​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ធ្វើឱ្យ​កូរ៉េខាងជើង​ដែលមាន​មនុស្ស​ធ្វើការ​ខ្លាំង​និង​ធនធានធម្មជាតិ​ច្រើន ធានាថា​ខ្លួន​នឹងមាន​អនាគត​ភ្លឺស្វាង​ប្រសិនបើ​រក្សា​ការសន្យា​របស់ខ្លួន​អំពី​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​។​ការ​អះ​អា​របស់​មេដឹកនាំ​អាមេរិក​និង​ជប៉ុន​នេះ​កើតឡើង​ក្រោយពី​អ្នកជំនាញ​អាមេរិក មួយក្រុម​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​វិច្ឆិកា​ថា ខ្លួន​បានកំណត់​សម្គាល់​យ៉ាងហោចណាស់​មូលដ្ឋាន​ប្រតិបត្តិការ​មី​ស៊ី​ល​ចំនួន​១៣​កន្លែង​ក្នុងចំណោម​ទីតាំង​ប្រតិបត្តិការ​មី​ស៊ី​ល​ប្រមាណ​២០​កន្លែង​ដែល​មិនត្រូវ​បានប្រកាស់​ឱ្យដឹង​នៅ​ប្រទេស​កូរ៉េខាងជើង​។​

​នៅក្នុង​របាយការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​(CSIS) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី នោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ការថែទាំ​និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​សង្កេតឃើញ​មាននៅ​តំបន់​មួយចំនួន​ក្នុងចំណោម​តំបន់​ទីតាំង​ទាំងនោះ ទោះបី​ជាមាន​ការចរចា​ក៏ដោយ​។​
​ជាមួយនិង​ការប្រកាស​បន្ត​ដាក់ទណ្ឌកម្ម​អាមេរិក​និង​កូរ៉េខាងត្បូង​ក៏បាន​បន្តធ្វើ​សមយុទ្ធ​យោធា​ឡើងវិញ​ផងដែរ​បន្ទាប់ពី​បាន​ផ្អាក​រយៈពេល​៦​ខែ​កន្លងមកនេះ​។​តែ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច ប៉ុណ្ណោះ ដោយមាន​ទាហាន​ប្រមាណ ៥០០​នាក់​ចូលរួម​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា បាន​ផ្សាយ​ថា ការដែល​អាមេរិក និង​កូរ៉េខាងត្បូង ត​ភ្ជាប់​ឡើងវិញ​នូវ​សមយុទ្ធ​រួម នៅលើ​ដែនសមុទ្រ គឺជា​ការបំពាន​ដល់​កិច្ចព្រមព្រៀង​យោធា កូរ៉េ​ទាំងពីរ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់ ។​​សារព័ត៌មាន Rodong Sinmun​បាន​ផ្សាយ​ថា កូរ៉េខាងជើង បាន​ថ្កោលទោស​យ៉ាងខ្លាំង​នូវ​កម្ម​ភាព​ធ្វើ​សមយុទ្ធ​រវាង អាមេរិក នឹង​កូរ៉េខាងត្បូង គឺជា​សកម្មភាព​គំរាមកំហែង​ដល់ ទីក្រុង​ព្យុងយ៉ាង ។ សកម្មភាព​គឺ​បាន​បំពាន​លើ​កិច្ចព្រមព្រៀង រវាង​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​អំពាវនាវ​បញ្ចប់​ការ​ចងគំនុំ នៅតាម​ព្រំដែន ។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន និង ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​សន្យាថា​នឹងធ្វើ​ការ​ឆ្ពោះទៅរក​ការរំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ នៅឯ​កិច្ច​ជំនួប​កំពូល​កាលពី​ខែមិថុនា​នៅ​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ខ្វះ​ការបញ្ជាក់​ច្បាស់ ហើយ​ការចរចា​មានការ​រីកចំរើន​ទៅមុខ​តិចតួច​។​a korea misill1 a korea us foreigner