» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8832 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135713 នាក់

មេ​នគរបាល​ការពារ​ព្រុំដែន​លេខ​៣០៣​ចេញ​ឈើ​តាម​ច្រក​ណាំ​លៀ​ពេល​បោះឆ្នោត​!

​ខេត្តមណ្ឌលគិរី​៖ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​នៅ​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​ថ្ងៃទី​២៦ ដល់​ថ្ងៃអាទិត្យ​២៩​ខែកក្កដា ឆ្នាំ​២០១៨​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ​ដែល​ឈ្មួញ​ជា​មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ នឹង​ទទួលបាន​ជោគជ័យ​។​ប្រភពពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា ឈើ ដែល​ត្រូវ​ដឹក​ចេញពី​ចំណុច​កោះ​ញែក និង​ចំណុច​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​ត្រូវបាន​គេ​រៀបចំ​ជាស្រេច​ហើយ ។a gate nam lea 

តាម​គម្រោង មេ​ឈ្មួញ​ឈើ ដែលជា​សមត្ថកិច្ច​រូបនេះ ត្រូវ​ចេញ​ឈើ​នៅ​យប់​ថ្ងៃទី២៦កក្កដានេះ និង​ថ្ងៃស្អែក​បន្តទៀត ស្រប​ពេលដែល​សមត្ថកិច្ច និង​អាជ្ញាធរ​កំពុងតែ​ជាប់រវល់​ដ៏​មមាញឹក​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​គណបក្សនយោបាយ សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​២៩​កក្កដា ។​មានការ​កត់សម្គាល់ថា​តាំងពី​លោក​ឡៅ​សុខា​ត្រូវបាន​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​មក​បទល្មើស​ព្រៃឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ​ដែល​ទទួលខុសត្រូវ​ដោយ​លោក​សំរឹទ្ធ​ណ​យ​បាន​កើនឡើង​ទ្វេ​រដង​។​

មន្ត្រីរាជការ និង​អាជ្ញាធរ​នៅ​ស្រុក​ពេ​ជ្រា​ដា បាន​រិះគន់ថា លោក មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ អតីត​ជា​អធិការរង​នគរបាល​ស្រុក​កែវ​សីមាដែល ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់ មកទល់នឹង​បច្ចុប្បន្ននេះ លោក​បាន​ក្លាយជា​មេខ្លោង​ដ៏​ធំ​នៅ​ស្រុក​ពេ​ជ្រា​ដា ក្នុង​ការនាំ​ឈើ​ទៅ​ប្រទេស​វៀតណាម​ឆ្លងតាម​ច្រក​ប៉ុស្តិ៍​៧ ណាំ​លៀ យ៉ាង​គឃ្លើន​ពេលខ្លួន​ជា​សមត្ថកិច្ច​ដែលមាន​តួនាទី​ទប់ស្កាត់ និង​បង្ក្រាប ក្លាយជា​ជន​ដែល ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ឆ្លងទៅ​ប្រទេស​វៀតណាម​ទៅវិញ​? ពាក់ព័ន្ធ​ករណីនេះ អង្គភាព​យើង មិនអាច​ទំនាក់ទំនង​បាន​ទេពី​លោក មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ។

ចំណែក លោក​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ថ្មី​ដែល​ជាប់​សង្ស័យថា​ជា​អ្នកបើក​ភ្លើង​ឲ្យ​ដើម្បី​រកលុយ​ស្រង់ដើម​បាន​បដិសេធ ជាមួយ​កាសែត​ថា ខ្ញូំ​ពុំទាន់​បានដឹង​ព័ត៌មាន​នៅឡើយ​ទេ ដោយសារ​បច្ចុប្បន្ន​ខ្ញុំ​កំពុងមាន​ភារកិច្ច​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​អរគុណ​ចំពោះ​ការផ្តល់​ដំណឹង​នេះ ដើម្បី​ឲ្យ​មន្ត្រី​ចុះទៅពិនិត្យ និង​ដាក់​កម្លាំង​ទប់ស្កាត់​មិន​អនុញ្ញាត​ឲ្យ​ឈើ​ចេញ​ឡើយ ដោយសារ​ខ្ញុំ​ហាម​ដាច់ខាត និង​ពង្រឹង​ចំពោះ​បទល្មើស​ព្រៃឈើ​នេះ​(​ស៊ិ​ក​) ។​a gate namlea 

មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​នៅ​តំបន់​នោះ បាន​វាយតម្លៃថា ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ឈើ​ប្រណីត​ឆ្លងដែន​តាម​ច្រកទ្វារ​នេះ បាន​យ៉ាង​ងាយស្រួល​យ៉ាងនេះ បើ​គ្មាន​ការបើក​ភ្លើង​ខៀង​ពី​លោក ហឿន សុខ​ណា ប្រធាន​ច្រកទ្វារ​ទ្វារ​ភាគី​ណាំ​លៀ​(​ហៅ​ប៉ុស្តិ៍​៧) ជាពិសេស មេ​ប៉ុស្តិ៍​ប្រចាំ​ច្រកទ្វារ​ឈ្មោះ សំរិទ្ធ ណ​យ​ដែលជា​មន្ត្រីនគរបាល​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​មណ្ឌល​គី​រី​ជា​ថ្នូរ​និង​លាភសក្ការៈ​នោះទេ​គឺ​មិនអាច​បានឡើយ​។​ព្រោះ​ការដឹក ឈើ​ប្រណីត​ទាំងនោះ​ចេញ  គឺ​ត្រូវ​រត់ការ​បង់លុយ ឲ្យ​សមត្ថកិច្ច​ជំនាញ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរជើង​ក្នុងស្រុក​ពេ​ជ្រា​ដា រហូតដល់ ច្រកទ្វារ​ណាំ​លៀ (​ហៅ​ប៉ុស្តិ៍​ប្រាំពីរ​) ក្នុងនោះ​សម្រាប់ រថយន្ត​កាមរី ត្រូវ​បង់​ប្រមាណ ៥០០​ដុល្លារ ហើយ​សម្រាប់ រថយន្ត​ប្រភេទ ឡង់​គ្រី​ស្ស័​រ និង​ធុន​ត្រា គឺ​ត្រូវ​បង់​ប្រមាណ​ជា ១០០០​ដុល្លារ​៕a gate namlea1 m police 1