» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5669 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618909 នាក់

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ប្រតិកម្ម​ជាមួយ​ក្រុមហ៊ុន​ដែល​តវ៉ា​ទៅ​គណៈកម្មការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រឿង​ឲ្យ​នាំ​ជ្រូក​ចូល​មិន​ដេញថ្លៃ​!

​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ចោទ​ក្នុង​អាជីវករ​ចិញ្ចឹម​និង​ជួញ​ជ្រូក​ដែល​នាំគ្នា​តវ៉ា​ទៅ​លោក​អូន​ព​ន្ធ័​មុន្នីរ​ត្ន័​ឧបនាយករដ្ឋមន្ត្រី​រឿង​ឃុ​ប​ឃឹ​ត​គ្នា​ឲ្យ​នា​ជ្រូក​ចូល​ស្រុក​ខ្មែរ​ថា​ជា​ពួក​លេងល្បិច​!​។​​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​លោក​វ៉េង​សាខុន​និយាយ “​ជា​ល្បិច​របស់​ពួក​ឈ្មួញ​នាំចូល​តែប៉ុណ្ណោះ ព្រោះ​ពួកនេះ​ធ្លាប់ប្រើ​ឧបាយកល​នេះ​ច្រើនដង​ហើយ ។ សំខាន់​ទាក់ទង​ទៅនឹង​តម្លៃ​វា​អាស្រ័យទៅលើ​ការចិញ្ចឹម​ក្នុងស្រុក និង​ការចាត់ចែង​របស់​ទីផ្សារសេរី​ជាពិសេស​មាន ក្រសួងពាណិជ្ជកម្ម គេ​តាមមើល​ជាប្រចាំ ។ ក្រសួងកសិកម្ម គ្មាន​សិ​ទ្ទិ​ទេ​”​។​a pic veng1 

​ប្រសាសន៍​នេះ​គឺជា​ការឆ្លើយតប​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមអាជីវករ និង​ក្រុមហ៊ុន​ចំនួន​បួន​ដែល​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​ចូលដល់​ការិយាល័យ​រដ្ឋបាល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ បាន​អះអាងថា ធ្លាប់​ប្រកបមុខរបរ​អាជីវក​ម្ម និង​ជា​អ្នក​ធ្លាប់​នាំ​សត្វ​ជ្រូក​រស់ ចូលមក​ផ្គត់ផ្គង់​ក្នុងប្រទេស​កម្ពុជា និង​នាំ​ឆ្លងកាត់​ទៅកាន់​ប្រទេស​វៀតណាម​បានធ្វើការ ចោទប្រកាន់​ទៅលើ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថា ក្រសួងកសិកម្ម​បានចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​នាំ ចូល​សត្វ​ជ្រូក​រស់ សម្រាប់​យកមក​បំពេញ​សេចក្តី​ត្រូវ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា អនុញ្ញាត​ឲ្យ​តែ​បក្ខ​ពួកខ្លួន មិនមាន​តម្លារ​ភាព ធ្វើ​ឲ្យ​ឈ្មួញ​ដែល​នាំចូល​មាន​លក្ខណៈ​ផ្តាច់មុខ គ្រប់គ្រង​ទីផ្សារ ធ្វើ​ឲ្យ​ឈ្មួញ​តម្លើង​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ ឡើងថ្លៃ​ខ្ពស់​ស្រេច​តែ​ចិត្ត​។​

ក្រុមហ៊ុន​ចំនួន ៤ គ​នោះ​មាន​ក្រុមហ៊ុន ផៅ​វ័រ អ៊ិន​ធើ អេ​ស៊ាន ជេ​អិន (​ខេ​ម​បូ​ឌា​) អ៊ិន​វេស​ម៉ិ​ន ឯ​.​ក​, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេ​ឌី​ង អ៊ិម​ផត អិ​ច​ផត ឯ​.​ក​, ក្រុមហ៊ុន រ៉ូ​ស៊ី​តា (​អ​អេស​ធី​), ក្រុមហ៊ុន ជី​ធី ហ្វោ​ន​ដេ​សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក បានដាក់​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​សមាជិក​គណៈកម្មការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើសុំ​គោលការណ៍​អនុញ្ញាត ដើម្បី​ដាក់​ដេញថ្លៃ​គោលការណ៍​នាំចូល​សត្វ​ជ្រូក​រស់ យកមក​ផ្គត់ផ្គង់​បំពេញតម្រូវការ​ខ្វះខាត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទាក់ទង​និង​ឲ្យ​ក្រុមហ៊ុន​នាំ​ជ្រូក​ចូល​នេះ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ ថា “​ចំពោះ​សត្វ​នេះ យើង​មិនអាច ចេះតែ​ដេញ ថ្លៃ​ដូច​ផលិតផល​ខោអាវ ឡាន​អី​បានទេ​ពីព្រោះ​មានច្បាប់ ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជាពិសេស​រោគ​ឆ្លង​សត្វ គឺ​យើង​មិនមែន​ចេះតែ​អនុញ្ញាត​ទេ​ទាល់តែ​មានការ​បញ្ជាក់ ផ្តល់នៅ​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​សុខភាព​សត្វ​មុននឹង ឆ្លង​ពី​ខេត្ត​មួយ​មក​ខេត្ត មួយ​ឆ្លង​ពី​ប្រទេសមួយ​មក ប្រទេសមួយ គឺ​គេ​មាន​វិន័យ របស់គេ មាន​ក្រឹត្យ ក្រម​ច្បាប់​របស់គេ ទាំង​ច្បាប់​ក្នុងប្រទេស ក្នុង​តំបន់ និង​ពិភពលោក ដែលមាន​អង្គការ សុខភាព​សត្វ ពិភពលោក​គេ​តាមដាន​មើល​យើងទាំងអស់គ្នា​ស្តីអំពី​ការអនុវត្ត​ច្បាប់​ស្តីពី​ការ​ចរាចរណ៍​សត្វ​មិនមែន​នឹកឃើញ ស្រេច​តែ​វា​ថា​ដេញថ្លៃ​នេះ​ដេញថ្លៃ​នោះ​អត់​បានទេ​គឺ​កម្រឹត​កំណត់​នៃ​ការចែក​ចាយ​យើង​មិនចេះ​យក​សត្វ​ឈឺ​មក​ចែកចាយ​នៅ​កម្ពុជា​បាន​នោះទេ នេះ​ជា​វិធានការ​ច្បាប់​ចំពោះមុខ​ដែល​យើង​កំពុង​តែមាន​”​។​

​លោកវ៉េសាខុនបាន​លើកឡើងថា​៖ មួយថ្ងៃ​ទៅមួយថ្ងៃ​សកម្មភាព របស់ខ្ញុំ​ខំ​បំផុស​ឲ្យ ប្រជាជន ខ្មែរ ទិញ​ផលិតផល ខ្មែរ ដែល​ផលិត​បាន​ដាំ​បាន​យកមក​ទទួល ទាន កុំ​ឲ្យ ប្រើ ប្រាស់ របស់គេ ដែល ជា​ផល ប្រយោជន៍​សេដ្ឋកិច្ច របស់ គេ អ្វី ដែល យើង ធ្វើ បាន យើង គួរតែ​ទិញ របស់​ខ្មែរ យើង​បើ​ទោះ ថ្លៃ​បន្តិចបន្តួច ដោយសារ កម្ពុជា​មិនទាន់​កែច្នៃ​បាន ល្អ ប្រសើរ​ដូចជា ចំណី​នៅ​ថ្លៃ​ជាងគេ​បន្តិច​ដោយសារ​ភ្លើង​ថ្លៃ​។ អីចឹង​ទៅ​វា​នៅ​កម្រិត​មួយ ខ្ពស់ ។​ចិញ្ចឹម​ទៅ​វា​រាង​ថ្លៃ​បន្តិច គឺ​មិនអាច​បញ្ចុះ​ថោក​បាន​ទេវា​អាស្រ័យទៅលើ​អ្នក​ចិញ្ចឹម ក្នុង ស្រុក ។ អ្នក​ចិញ្ចឹម ក្នុង ស្រុក​គឺ​គាត់​បាន ត្អូញត្អែរ​យើង​បាន ដឹង​ទាំងអស់​។ សមាគម​ចិញ្ចឹមសត្វ​គាត់ ធ្វើ​សន្និសីទកាសែត​ជា​បន្តបន្ទាប់ បើសិនជា​យើង​មិន​ពុះពារ​ខិតខំ ប្រឹង ប្រែង​ដោះស្រាយ ដោយ ខ្លួនឯង ទេ បើសិនជា​យើង​បើកចំហរ​ឲ្យ​នាំចូល​នោះ​កម្ពុជា​នឹង ធ្វើ​ខ្ញុំគេ​ជា​រៀងរហូត​ទៅ​។ លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា “​នេះ​ជា​នយោបាយ​របស់ខ្ញុំ​កញ្ជះ​ដាច់​ថ្លៃ​របស់គេ ចង់​យកមក​កំទេច​នៅ​អ្វី ដែល ជា​ផលិតកម្ម របស់​ខ្មែរ​”​។​a pic osmach3 a pic osmach5 


​