» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3514 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142696 នាក់

ជប៉ុន​ជួយ​លុយរាប់​លាន​រឿង​ទឹកជំនន់​តែ​ភ្នំពេញ​នៅតែ​លិច​ទឹក​មកពី​ហេតុ​អី​?

​ភ្នំពេញ​៖​ដូច​ឆ្នាំមុន​ដែរ​បើទោះជា​ប្រទេស​ជប៉ុន​ប្រគល់​ប្រព​ន្ធ័​រំដោះ​ទឹកជំនន់​ឲ្យ​រួចហើយ​ក៏ដោយ​ក៏​ពេល​មាន​ភ្លៀង​ខ្លាំង​ធ្លាក់​មក​ម្តងៗ​ទឹក​ជន​លិច​តាម​ដងផ្លូវ​ធ្វើដំណើរ និង​លិច​ផ្ទះសម្បែង​ពិសេស​បុរី​សង់​ថ្មី​បង្ការ​ខូចខាត​ទ្រព្យសម្បត្តិ​ផង​។ ប្រជាពលរដ្ឋ​មួយចំនួន លើកឡើងថា ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ តែងតែ​កើតឡើង​ដដែលៗ ទោះបី​អាជ្ញាធរ​លើកឡើង​ពី​ផែនការ​ទប់ស្កាត់​យ៉ាងណាក្តី​។ រដូវវស្សា​ឆ្នាំនេះ មិន​ខុសពី​ឆ្នាំមុន​នោះទេ ជំនន់​ទឹកភ្លៀង​បាន​បណ្តាលឱ្យ​កំណាត់​ផ្លូវ​តូចធំ​ជាច្រើន​ត្រូវ​លិចលង់ ហើយ​កន្លែង​ខ្លះទៀត ទឹកភ្លៀង​លាយឡំ​នឹង​ទឹកលូ​ស្អុយ បាន​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដល់​ជីវភាព និង​បង្ក​ផល​លំបាក​ដល់​ពួកគាត់​ជាខ្លាំង​។​a p water1 

​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ លោក វិចិត្រ រតន បាន​ប្រាប់​កាសែត​ថា ពេល​ភ្លៀង​ធ្លាក់​ម្តងៗ​ទឹក​ជន់​លិច​ផ្លូវ​ហូរ​ចូល​ផ្ទះ និង​ទឹកផុស​ចេញពី​លូ បណ្តាលឱ្យ​ខូច​ទ្រព្យសម្បត្តិ និង​ប៉ះពាល់​ដល់​សុខភាព​។ លោក​ឱ្យដឹងថា កន្លែង​ខ្លះ​ទឹក​លិច​កម្ពស់​ត្រឹម​ជង្គង់ ហើយ​កន្លង​ខ្លះទៀត​លិច​លើ​ជង្គង់ ហើយ​ទឹក​នោះ​លាយឡំ​ដោយ​កាកសំណល់​ធុំក្លិន​ស្អុយ​ចេញពី​លូ​៖ «​ឱ្យតែ​មេឃ​ភ្លៀង​ម្តងៗ គឺ​ប្រុងប្រយ័ត្ន ហើយ​អ្វីដែល​លំបាក​បំផុត គឺ​លូ​ចេញ​កាកសំណល់ ទឹក​ឡើង​ខ្មៅ​ពេល​យើង​លូក​ជើង​ចូល​រមាស់​តែម្តង អ៊ីចឹង​ពេល​ភ្លៀង​ម្តងៗ​បើ​អាច​មិនឱ្យ​ប៉ះពាល់​ទឹក​ហ្នឹង​ទេ​។ ចំពោះ​ផ្លូវ​ខ្លះ​មួយ​សប្តាហ៍​ក៏​នៅ​ដក់​ទឹក​ដែរ ព្រោះ​វា​អត់​ដឹង​ហូរ​ទៅណា អ៊ីចឹង​មានតែ​ជិះ​កាត់​ទៅ​កាត់​មក​ប្រឡាក់​ឡាន​ម៉ូតូ ជួនកាល​ឡាន​បើក​ជះ​លើ​ខោអាវ​ក៏មានដែរ​»​។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ៍​សែន​ជ័យ កញ្ញា បឿ​ង សុ​ម៉ាលី ឱ្យដឹងថា នៅ​រាជធានី​ភ្នំពេញ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ពលរដ្ឋ​តែង​ត្អូញត្អែរ​រឿង​ទឹក​លិច​តាមផ្លូវ​រយៈពេល​យូរ លំបាក​ធ្វើដំណើរ​ដូច ជា​តាមផ្លូវ​២០០៤ ផ្លូវ​២០០២ និង​ផ្លូវ​ម្តុំ​ផ្សារ​ទឹកថ្លា​ជាដើម​។ ទឹកស្អុយ​ដែល​ហូរ​ចេញពី​លូ​អាច​បណ្តាលឱ្យ​ពលរដ្ឋ​ឆ្លង​មេរោគ និង​រមាស់​ស្បែក ខណៈ​ខ្សែភ្លើង​ខ្វាត់ខ្វែង​នៅតាម​ដងផ្លូវ អាច​ប្រឈម​នឹង​ឆក់​ជាដើម​៖ «​ទឹក​ឡើង​ត្រឹម​ជង្គង់​របស់របរ​អីហ្នឹង​រាយប៉ាយ​ពេញ​ហ្នឹង ហើយ​សំរាម​អណ្ដែត​រាយ​ពេញ​ហ្នឹង ហើយ​សំបូរ​អ្នក​ដែល​បណ្តើរ​ម៉ូតូ ចំណែក​អ្នក​ដែល​កម្លាំង​តិច​អី គាត់​អត់​ហ៊ាន​បើក​ប្រឈម​នឹង​ទឹក​ទេ ព្រោះ​ខ្លាច​ដួល​អីចឹង​ទៅ​។ អ្នកមាន​ប្រតិកម្ម​ស្បែក​ត្រូវ​ទឹក​ហ្នឹង​ភ្លាម គឺ​រោល​ពេញ​ជើងដៃ​នៅ​អត់​សុខ​តែម្តង ដោយសារ​ទឹក​ហ្នឹង​វា​កង្វក់​ខ្លាំង វា​ពោ​ពេញ​ដោយ​សំរាម​និង​កាកសំណល់​»​។

​រឿង​ទឹ​កំន​ន់​ក្នុង​រាជធានី​នី​បុគ្គ​លឹក​ផ្នែក​តស៊ូ​មតិ​នៃ​គម្រោង​អ្នកការពារ​ព្រៃឈើ​របស់​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ា​ឡា និយាយថា ជំនន់​ទឹកភ្លៀង​នៅ​ទីក្រុង​ភ្នំពេញ​កើតឡើង​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយសារ​រដ្ឋាភិបាល​ខ្វះ​ការយកចិត្តទុកដាក់​លើ​ប្រព័ន្ធ​លូ ការ​ទុកដាក់​សំរាម ជាពិសេស​ការ​លុប​បឹង​ធម្មជាតិ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរំដោះ​ទឹកភ្លៀង​។ លោ​កថា​បញ្ហា​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់ និង​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​ឱ្យមាន​ប្រសិទ្ធភាព​៖ «​យើង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ពិចារណា​ធ្វើ​ម៉េច​ស្តា​របឹង​ដែល​កំពុង​ទទួលរង​ការខូចខាត ឬក៏​លុបចោល​អនុក្រឹត្យ​ទាំងឡាយណា​ដែល​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន​ដែល​គ្រប់គ្រង​ផ្ទៃ​បឹង ជាក់ស្តែង​ដូចជា​បឹង​តា​មោក​ជាដើម ព្រោះ​បឹង​មាន​សារៈសំខាន់​ក្នុង​ការផ្តល់​ប្រយោជន៍​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​រស់នៅ​ជុំវិញ​ផង និង​អាច​ស្តុក​ទឹក​ពី​ការ​ជន់​លិច​ទឹកភ្លៀង​ជាដើម​»​។

​របាយការណ៍ ២៥​ទំព័រ របស់​សមាគម​ធាងត្នោត ដែល​ចេញផ្សាយ​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ បាន​លាតត្រដាង​ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ បណ្ដាលមកពី​ការអភិវឌ្ឍ​ទីក្រុង​រណប និង​បុរី​ជាច្រើន​។ គម្រោង​ទាំងនោះ​បានចាប់ផ្ដើម​ចាក់​ដីខ្សាច់​លុប​បឹង​ធម្មជាតិ និង​តំបន់ដីសើម​ក្នុង​រាជធានី​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​២០០៣ រហូតមក​។​​សមាគម​ធាងត្នោត​រកឃើញថា បឹង​ធម្មជាតិ​ចំនួន​១៦ ត្រូវបាន​គេ​លុប​ទាំងស្រុង ហើយ​បឹង​ចំនួន​១០ ទៀត កំពុង​ត្រូវបាន​គេ​ចាក់​លុប​ផ្នែក​ខ្លះ ក្នុងចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦ នៅ​រាជធានី​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​១៩៩០ មក​។ ក្នុងនោះ​មាន​បឹង​មួយចំនួន ដែល​ការពារ​ដោយ​អនុក្រឹត្យ កំពុង​ប្រឈម​ការចាក់​លុប​ដូចគ្នា​ដែរ​។ របាយការណ៍​បន្ថែមថា បឹង​ធម្មជាតិ និង​តំបន់ដីសើម​នៅ​រាជធានី​ភ្នំពេញ អាច​ប្រឈម​នឹង​ការបាត់​ទាំងស្រុង ហើយ​ប្រសិនបើ​ស្ថានភាព​ដូច​បច្ចុប្បន្ន​នៅតែ​បន្ត រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ នឹងរង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ បាត់បង់​ត្រី និង​បាត់បង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​បែប​ធម្មជាតិ ហើយ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជាដើម​៕a p water