» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6242 នាក់

ម្សិលមិញ 5544 នាក់

សរុប 13947339 នាក់

បន្ត​ឃុំខ្លួន​លោក​កឹម​សុខា​៦​ខែ​ទៀត​នៅ​គុក​ត្រពាំង​ផ្លុ​ង ដដែល​!

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ​បន្ទាប់ពី សវន​ការ​តូច​មួយ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​លោក គី ប្ញ​ទ្ធី ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ឃុំខ្លួន​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​០៦​ខែ​ទៀត​ដដែល​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ចំពោះ​បទល្មើស​របស់លោក​ពាក់​ព័ន្ធ​និង​អំពើ​ក្បត់ជាតិ​។​a kem plong5 

ការបើកសវនាកា​រ​ជំនុំជម្រះ ឬ​ហៅថា​សវនាកា​តូច​ក្នុង​គុក គឺ​ដើម្បី​សម្រេច​ថា​ត្រូវ ពន្យារពេល​ឃុំខ្លួន​លោក កឹម សុខា បន្តទៀត​ឬ​ដោះលែង​នៅក្រៅ​ឃុំ​បន្ទាប់ពី​ការពន្យារពេល​ឃុំខ្លួន​លើក​ទី​១​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ផ្តើម​ពី ខែមីនា ឆ្នាំ​២០១៨​មក​នោះ ។​

​សវនាការ​នៅក្នុង​គុក​នេះ ដឹកនាំ​ដោយ ចៅក្រម​ជំនុំជម្រះ លោក គី ប្ញ​ទ្ធី ហើយ​មាន​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ​និង​មាន​វត្តមាន មេធាវី​ទាំង​០៤​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក​កឹម​សុខា​ផងដែរ​។​

សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​២៩​សីហា​ឆ្នាំ​២០១៨​ពីលើ​វេទិកា​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​មួយ​ម៉ឺន​នាក់​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ហើយ​ថា​គ្មាន​ការដោះលែង​លោក​កឹម​សុខា​ស្អី​ដោយ​សម្តេច​បាន​ទាំង​ព្រមាន​ឲ្យ​ចាប់​វ៉ៃខ្នោះ​អ្នក​ដែល​ចលនា​ប្រមូលគ្នា​ទៅ​ទទួល​លោក​កឹម​សុខា​ពី​គុក​ថែមទៀត​។​សម្ដេច​តេ​ជោ បានបញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូមបញ្ជាក់​អ្នក​នៅ​ត្រពាំង​ផ្លុ​ង​ស្ថិតនៅក្នុង​ក្របខណ្ឌ​ពិរុទ្ធជន​នៅឡើយ​មិនមែនជា​ទណ្ឌិត​ទេ​។ សូម​ផ្តាំ​កុំ​ភ្លើ​ពេក នៅ​ជា​ពិរុទ្ធជន​ទេ គ្មាន​នរណា​ដោះលែង​ទេ​កុំទៅ​បង្ករឿង​»​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់​ទៀតថា ទោស​ក្បត់ជាតិ​របស់លោក កឹម សុខា គឺជា​ទោស​មួយ​ធ្ងន់ធ្ងរ​មិនអាច​លើកលែង​បាន​នោះឡើយ​។ «​នរណា​ដោះលែង​? នរណា​ដោះលែង​? បើ​គេ​មិនទាន់​កាត់ទោស​ផង មានទោស​ឯណា​សម្រាប់​លើក​ឲ្យ​វា​។ ឯ​លើកលែង​ការចោទប្រកាន់​អត់​ទេ នរណា​ជា​អ្នក​លើកលែង​? រឿងនេះ​ក្តីក្តាំ​ក្នុង​ទោស​ក្បត់ជាតិ នរណា​លើកលែង​? ក្នុងឋានៈ​ខ្ញុំ​ជា​រាជរដ្ឋាភិបាល ខ្ញុំ​នៅតែ​បន្ត​ប្តឹង​ដាច់ខាត​»​។​

 លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ក្បត់ជាតិ​»​ដែល​តាមរយៈ​នេះ​គនបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្ន​២០១៧​ដកហូត​សិទ្ធ​ថ្វើ​ន​យោ​យ​បាយ​មន្ត្រី​គនបក្ស​១២៨​រូប​និង​ដកហូត​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាង​៥០០០​នាក់​។ លោក​កឹម​សុខា​ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។​

​បើតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​​ការចាប់ខ្លួន លោក កឹម សុខា បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​បែកធ្លាយ​នូវ​វីដេអូ​របស់លោក ដែល​សារភាព​អំពី​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​ស៊ែ​ប​ប៊ី និង​យូ​ហ្គោ​ស្លា​វី ដែល​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​អំពើ​ក្បត់ជាតិ​។​

ដោយឡែក​សម្រាប់​សវនាកា​រ​តូច​នេះដែរ​អតីត​អ្នកតំណាងរាស្ត្រ និង​សកម្មជន​អតីត​គណបក្ស សង្គ្រោះ​ជាតិ​ជាច្រើនរូប ត្រូវបាន សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ​ពន្ធនាគារ ត្រពាំង​ផ្លុ​ង​នោះទេ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។​​ប្រភពពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា ការដែល​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ ពន្ធនាគារ​នេះ ដើម្បី​រក្សា​សន្តិសុខ​សប​ណ្តា​ប់​ធ្នាប់ តាម​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានស្នើ ដល់​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៩ សីហា កន្លងមក​។​

​យ៉ាងណាក្តី ការមិន​អនុញ្ញាត​ឲ្យ​ចូលរួម​ក៏ ត្រូវបាន​ប្រភពពី​មន្ត្រី​អតីត​បក្សប្រឆាំង​អះអាងថា មាន​រិត​ត្បិត យ៉ាងខ្លាំង សូម្បីតែ​ពលរដ្ឋ​ដែល​ធ្លាប់​ធ្វើដំណើរ​ទៅវិញ ទៅមក​ក៏មាន​ឆែកឆេរ​ផងដែរ​។ ពិសេស​នោះ អ្នក​ដែល​មិន​ស្គាល់ ឬ​មិនដែល​ឃើញ​មិន​អនុញ្ញាត ឲ្យ​ចូលក្នុង​បរិវេណ​ពន្ធនាគារ​ទេ ។ លើសពីនេះ​ទៅ ទៀត​អ្នកសារព័ត៌មាន​ដែល​រងចាំ​ផ្តិតរូប ក៏​មិនបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ផងដែរ ។​​បើតាម​ការអះអាង​ពី​ប្រភព​ដដែល មេធាវី​ការពា​ក្តី​លោក កឹម សុខា ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​សួរនាំ និង​ឆែកឆេរ​ផងដែរ មុននឹង​អនុញ្ញាត​ឲ្យ​ចូល​។​
​នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​នីតិវិធី​សួរចម្លើយ លោក​កឹម សុខា ម្តងទៀត ក្នុង​នីតិវិធី​ស្តីពី​ការពន្យារពេល​ឃុំខ្លួន​បណ្ដោះអាសន្ន ។​

មានការកត់សម្គាល់ថាថ្មីៗនេះមានការដោះលែងអ្នកទោសជាតិច្រើននាក់ដែលគេហៅថាអ្នកទោសមនសិកានិងសកម្មជនដីធ្លីដែលរាជរដ្ឋាភិបាលចាត់ទុកថាជសកម្មភាពមនុស្សធមិបង្រួបបង្រួមជាតិ។ប្រការនេះនាំឲ្យមានការវាយតម្លៃថារាជរដ្ឋាភិបាលអាចនឹងដោះលែងតលោកកឹមសុខាផងដែរដើម្បីបន្ធូបរិយាការនយោបាយនិងទប់ស្កាត់ការដាក់ទណ្ឌកម្មណាមួយពីបរទេស៕a kem plong1 a kem plong4 a kem plong6 a kem plong7 a kem plong8 a kem plong9