» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11152 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701323 នាក់

ប្រទេស​ម៉ាឡេស៊ី​មាន​អ្នក​ផ្ទុក​វិ​រុស​កូ​រ៉ូ​ណា​ជាង​១​ពាន់​នាក់​ហើយ​!

 

​គូ​ឡា​ឡាំ​ពួរ ៖ លោក មូ​ហ៍យី​ដ​ឌី​ន យ៉ា​ស់​ស៊ីន (Muhyiddin Yassin) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ព្រមាន​ចំពោះ​មន្ត្រី​និង​ប្រជាជន​ម៉ាឡេស៊ី​ថា «​វីរុស​នេះ (COVID-19) គ្មាន​ស្គាល់​ព្រំដែន ពូជសាសន៍ សាសនា និង​ទ្រព្យសម្បត្តិ​អ្នក​នោះឡើយ​»​។​a covid malay1 

ការព្រមាន​ពី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ក្រោយ​មាន​សេចក្តីរាយការណ៍​ថា​ចំនួន​អ្នក​ឆ្លង COVID-19 នៅក្នុង​ប្រទេស​នេះ​បាន​កើន​ឡើងដល់ ១,០៣០​ករណី​ហើយ ដែលជា​តួលេខ​ខ្ពស់​ជាងគេ​បំផុត​ប្រចាំ​តំបន់​អាស៊ាន ខណៈ​ករណី​ឆ្លង​ថ្មីៗ ៤៨​ករណី​ទៀត ទើបត្រូវ​បាន​រកឃើញ​។​នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នា​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០ ។

អាជ្ញាធរ​ម៉ាឡេស៊ី បានប្រកាសថា ការឆ្លង​បាន​កើនឡើង​យ៉ាងគំហុក​បែបនេះ ក៏​ព្រោះតែ​សម​ត្ត​កិច្ច​សុខាភិបាល​ម៉ាឡេស៊ី​បានធ្វើ​តេស្ត​ជា​បន្តបន្ទាប់ ទៅលើ​អ្នក​ដែលមាន​ជាប់​ពាក់ព័ន្ធ ទៅនឹង​ការជួបជុំ​បែប​សាសនា​ដ៏​ធំ​មួយ ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចាប់ពី​ថ្ងៃទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២០​កន្លងមកនេះ​។​

តាម​សារព័ត៌មាន CNA ៖ លោក អ៉ី​ស្មា​អែល ស៊ុប​រី យ៉ាក់​កូប (Ismail Sabri Yaakob) រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី បានឱ្យដឹងថា​៖ ម៉ា​ឡេ​ស៉ី​នឹងដាក់​ពង្រាយ​កងកម្លាំង​យោធា ចាប់ពី​ថ្ងៃអាទិត្យ សប្តាហ៍​នេះ​តទៅ ដើម្បី​ជួយ​ដល់​កម្លាំង​ប៉ូលិស ក្នុងការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ COVID-19 ខណៈ​សន្ទុះ​នៃ​ការឆ្លង​ក្នុងប្រទេស អាស៊ីអាគ្នេយ៍​មួយ​នេះ ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​​មេទ័ព​បាន​បញ្ជាក់ថា កម្លាំងយោធា​ទាំងបី​ប្រភេទ ដែល​រួមមាន​ទាំង​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស នឹងចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ COVID-19​។​
​សូមបញ្ជាក់ថា​៖ ការប្រកាស​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មាន​វិធានការ​ជាច្រើន​ត្រូវបាន​ដាក់ចេញ នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​រាតត្បាត ដ៏​កាច​សាហាវ​មួយ​នេះ​។​

​គួរ​បញ្ជាក់ថា ក្នុងចំណោម ១,០៣០​ករណី​នៃ​ការឆ្លង COVID-19 នៅក្នុង​ប្រទេស​ម៉ាឡេស៊ី អ្នកជំងឺ​សរុប ៨៧​នាក់​បានជា​សះស្បើយ និង ០២​នាក់​ស្លាប់​។ a covid malay 
​