» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 797 នាក់

ម្សិលមិញ 3717 នាក់

សរុប 14149130 នាក់

បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​គណបក្ស​ភឿ​ថៃ សន្យា​មិន​ធ្វើ​វិសោធនកម្ម​ច្បាប់​

​ប្រទេស​ថៃ​៖​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ភឿ​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin)​បាន​និយាយ​កាលពី​ថ្ងៃទី​១ ខែសីហា ថា លោក​នឹងមិន​ស្វែងរក​ការលុបចោល ឬ​កែប្រែ​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ ពាក់​ព​ន្ធ័​ព្រះមហាក្សត្រ​ទេ ប្រសិនបើ​សភា​ថៃ​អនុម័ត​ការតែងតាំង​លោក​ជា​នាយករដ្ឋមន្ត្រី​នោះ​។​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក ស្រេ​ត ថា​វី​ស៊ីន បាន​បញ្ជាក់ថា នឹង​មិនមាន​វិសោធនកម្ម​ច្បាប់​ប្រឆាំង​កងទ័ព​លេខ​១១២ ក្នុង​ក្រមព្រហ្មទណ្ឌ​នោះទេ ប្រសិនបើ​រដ្ឋសភា​អនុម័ត​ឱ្យ​លោក​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ដើម្បី​ថៃ (​ភឿ​ថៃ ) ត្រូវបានតែងតាំង​នៅក្នុង​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​នាពេលខាងមុខ​។​a pheu thai 

​បើតាម​លោក ស្រេ​ត​ថា សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ គឺជា​បញ្ហាសំខាន់​នាពេល​បច្ចុប្បន្ន ហើយ​កិច្ចការ​ទីមួយ​របស់​រដ្ឋាភិបាល​ថ្មី គឺ​ធានាបាន​នូវ​ជីវភាព​រស់នៅ​សុខ​ស្រួល​សម្រាប់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រសើរឡើង​។​​មាត្រា 112 នៃ​ក្រមព្រហ្មទណ្ឌ​ថៃ ចែងថា ជន​ណា​ដែល “​បង្ខូច​កេរ្តិ៍ឈ្មោះ ប្រមាថ ឬ​គំរាមកំហែង​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ស្នង​មរតក ឬ​អ្នក​ស្នងរាជ្យ​” នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់ 15 ឆ្នាំ​។ បទ​ប្បញ្ញត្តិ​នេះ​នៅតែ​មិនមាន​ការផ្លាស់ប្តូរ​ចាប់តាំងពី​ក្រមព្រហ្មទណ្ឌ​ដំបូង​របស់​ប្រទេស​ថៃ​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​១៩០៨​។​

​រដ្ឋសភា​នៃ​ប្រទេស​ថៃ​បាន​ពន្យារពេល​សម័យប្រជុំ​របស់ខ្លួន​នៅ​ថ្ងៃទី 27 ខែកក្កដា ដើម្បី​រង់ចាំ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ស្តីពី​ធម្មនុញ្ញភាព​នៃ​ដំណោះស្រាយ​ដែល​រដ្ឋសភា​បានអនុម័ត​ទាក់ទង​នឹង​ការបដិសេធ​មិន​អនុញ្ញាតឱ្យ​លោក​ភី​តា​លីម​ចា​រើ​នរ​ត្ន័​(Pita Limjaroenrat) ប្រធាន​គណបក្ស Progressive ជាប់ឆ្នោត​ឡើងវិញ​នៅក្នុង​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី 19 ខែកក្កដា​។​​ប្រធានរដ្ឋសភា​លោក Wan Noor ដែលកើតចេញពីការគាំទ្ររបស់គណបក្សភឿថៃនិងគណបក្សឆ្ពោះទៅមុខបាន​និយាយថា ការបោះឆ្នោត​បន្ទាប់​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​អាច​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 4 ខែសីហា ប្រសិនបើ​តុលាការ​ធម្មនុញ្ញ​បដិសេធ​ញត្តិ​ខាងលើ​របស់​ការិយាល័យ​អង្កេត​ការណ៍​របស់​ថៃ​។ ប្រសិនបើកិច្ចការនេះទៅបានដោយរលូនគឺវានឹងបើកផ្លូវឲ្យលោកថាក់ស៊ីនចូលស្រុកវិញដោយរលូននៅថ្ងៃ១០សីហាក្រោមរដ្ឋាភិបាលថ្មីដែលជាកូនចៅរបស់ខ្លួន។បេក្ខជន​ឈានមុខ​គេ​មកពី​គណបក្ស​ភឿ​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ីន បានដាក់​ចេញ​នូវ​បញ្ហា​អាទិភាព​ចំនួន ២ ដែល​នឹងត្រូវ​លើក​យកមក​ធ្វើការ​ដោះស្រាយ​មុនគេ ប្រសិនបើ​លោក​ត្រូវបានតែងតាំង​ជា​បេក្ខជន​ឈរឈ្មោះ​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបោះឆ្នោត​ជុំ​បន្ទាប់​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែសីហា​នេះ ។​

​លោក ស្រេ​ត​ថា បាន​លើកឡើងថា “​បញ្ហា​អាទិភាព​ចម្បង​ទាំងពីរ​ដែល​គណបក្ស​ភឿ​ថៃ នឹងត្រូវ​យកមក​ដោះស្រាយ​នោះ គឺ​ទាក់ទង​នឹង សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​” ។​ចំពោះ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​នេះ បក្ស​ភឿ​ថៃ​បាន​ដាក់ចេញ និង​សន្យា​រួចមកហើយ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត ហើយ​គោលការណ៍​នោះ​គឺ គម្រោង​ផ្ដល់​កញ្ចប់​លុយ​ឌីជីថល​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​គ្រប់រូប​ដែលមាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ឡើងទៅ ដោយ​ក្នុង​ម្នាក់​ទទួលបាន​ជិត ៣០០ ដុល្លារ ខណៈ​រដ្ឋាភិបាល​នឹងត្រូវ​ចំណាយ​រហូតដល់ ១៦ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ។​

​គណបក្ស​ភឿ​ថៃ​នាពេល​ថ្មីៗ​នេះ​បាន​ឈានមុខ​គេ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​បន្ទាប់ ក្រោយ​បក្ស​ចលនា​ឆ្ពោះទៅមុខ​បាន​បាត់បង់​ឱកាស​មាស បន្ទាប់ពី​មេដឹកនាំ​គណបក្ស និង​បេក្ខជន​នាយករដ្ឋមន្ត្រី​តែមួយគត់​គឺ​លោក ភី​ថា លីម​ចា​រើ​ន​រ៉ាត់ មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ពី​សមាជិកសភា​សម្រាប់​កៅអី​នាយករដ្ឋមន្ត្រី​ឡើយ ដោយសារតែ​គោលបំណង​ចង់​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​នេះឯង ។​​ប្រការនេះ​គេ​មើលឃើញថា​ក្រុមចម្រុះ​ដែល​ស្ថិតក្រោម​ការដឹកនាំ​នៃ​គណបក្ស ភឿ​ថៃ (Pheu Thai) ដែល​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថៃ​ថ្មី ក្នុង​សប្តាហ៍​នេះ ដោយ​ពុំមាន​គណបក្ស Move Forward ចូលរួម​ឡើយ​តែមិនមែនមានន័យថាគណបក្សនេះមិនបោះឆ្នោតគាំទ្រនោះទេប្រសិនបើមានការនិយាយគ្នា។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២ ខែសីហា ឆ្នាំ​២០២៣​។​

​ប្រទេស​ថៃ​បាន​បន្ត​នៅជាប់​គាំង​មិនទាន់មាន​រដ្ឋាភិបាល​ថ្មី ចាប់​តាំង​តាំងតែ​ពី​ការបោះឆ្នោត​សកល បាន​ប្រព្រឹត្តទៅ​កាលពី​ខែឧសភា ហើយ​បាន​មើលឃើញ​គណបក្ស Move Forward ជា​បក្ស​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ ខណៈ​គណបក្ស Pheu Thai ទទួលបាន​ការគាំទ្រ​លំដាប់​ទី​២​។​​ថ្នាក់ដឹកនាំ Pheu Thai លោក ឆុន​ឡា​ណាន ស្រ៉ី​កែវ (Chonlanan Srikaew) បាន​លើកឡើងថា កន្លងមក​គណបក្ស​លោក បានផ្តល់​ការគាំទ្រ​យ៉ាង​អស់ពី​លទ្ធភាព​ចំពោះ​គណបក្ស Move Forward ប៉ុន្តែ​ឥឡូវ Pheu Thai គ្មាន​ជម្រើស​រើស​អ្វី​ផ្សេង ក្រៅតែពី​ចែកផ្លូវ​ជាមួយ​សម្ព័ន្ធមិត្ត​ខ្លួន​នោះទេ ចំពោះមុខ​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​លើសលប់ របស់​ក្រុម​អភិរក្សនិយម​ចំពោះ Move Forward​។​

​គួរ​បញ្ជាក់ថា កាលពី​ខែកក្កដា​កន្លងទៅ គណបក្ស Move Forward បាន​ដឹកនាំ​ក្រុមចម្រុះ​មួយ ដែលមាន​៨​គណបក្ស ក្នុងនោះ​រួមមាន​ទាំង Pheu Thai ផងដែរ ដើម្បី​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយ​ការបោះឆ្នោត​សកល​ថ្ងៃទី​១៤ ខែឧសភា​។ Move Forward បាន​ព្យាយាម​ដល់​ទៅ​២​លើក ក្នុងការ​តែង​តាំ​មេដឹកនាំ​របស់ខ្លួន គឺ​លោក ភី​ថា លឹម​ចា​រឿន​រ៉ាត់ (Pita Limjaroenrat) ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ដើម្បីឱ្យ​សម័យប្រជុំ​រួម​នៃ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ថៃ​បោះឆ្នោត ប៉ុន្តែ​ពុំ​អាច​ទទួលបាន​ជោគជ័យ​។ គណបក្ស Move Forward បាន​ប្រឈម​នឹង​ការប្រឆាំង​យ៉ាងរឹងមាំ​បែបនេះ គឺ​ដោយសារតែ​គោលនយោបាយ​កំណែទម្រង់​ដ៏​ចម្រូងចម្រាស ជាពិសេស​គឺ​ការចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​។​

​គណបក្ស​ភឿ​ថៃ​ត្រូវបាន​គេ​វាយតម្លៃ អាច​នឹង​បោះបង់ចោល​គណបក្ស​ឆ្ពោះទៅមុខ (MFP) ដើម្បី​បើកផ្លូវ​ឱ្យ​គណបក្សនយោបាយ​ផ្សេងៗ​ទៀត ដែលជា​ពួកយោធា​អភិរក្សនិយម​ចូលរួម មានដូចជា គណបក្ស​ភូម​ចៃ​ថៃ (Bhumjaithai) ដឹកនាំ​ដោយ​លោក អា​នុ​ទីន ឆាន​វី​រ៉ា​គុល (Anutin Charnvirakul) ឧបនាយករដ្ឋមន្ដ្រី និង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​សាធារណៈ នៃ​រដ្ឋាភិបាលចាំផ្ទះ​រប​ស់លោក​នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​-​អូ​-​ចា​, គណបក្ស​ផា​ឡាង​ប្រា​ឆា​រ៉ា​ត (Palang Pracharath) ហៅ​កាត់ PPRP ដឹកនាំ ដោយ​លោក​ឧត្ដមសេនីយ៍ ប្រា​វីត វង់​ស៊ូ​វ៉ាន់ (Prawit Wongsuwan) ឧបនាយករដ្ឋមន្ដ្រីរ​ប​ស់លោក ប្រា​យុទ្ធ និង គណបក្ស​ឆាត​ថៃ​ផាត​ថា​ណា ( Chartthaipattana) ដឹកនាំ​ដោយ​លោក ធី​រ៉ា វង់​សាមុត (Theera Wongsamut) អតីត​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​។​ទោះបីយ៉ាងណា​គេ​ជឿថា​គណបក្ស​ភឿ​ថៃ​មិនអាច​មិន​ស្តាប់​សម្លេង​ពី​អ្នកគាំទ្រ​ខ្លួន​ដែល​មិន​ចង់​ឲ្យ​សហកា​ជាមួយ​ក្រុម​យោធា​នោះឡើយ​។​ចឹ​ង​បើ​គ្មាន​គណបក្ស​ឆ្ពោះទៅមុខ (MFP)​គណបក្ស​គណបក្ស​ភូម​ចៃ​ថៃ (Bhumjaithai)​ដែលមាន​៧០​អ​សនៈ​ក្នុង​សភា​អាច​ជំនួស​បាន​បូកជាមួយគណបក្សតូចៗ៦ផ្សេងទៀតក្នុងសម្ពន្ធ័ភាពចាស់ដោយ​មិន​យក​គណបក្ស​ពួកយោធារ​បស់​លោក​ប្រា​យុទ្ធ​និង​លោក​ប្រា​វីត​។តេនេះទាល់តែមានការគាំទ្រពីសមាចិកសភាគណបក្សឆ្ពោះទៅមុខផងដែរ។​ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​គណបក្សភឿថៃបានចេញមកតវ៉ាប្រឆាំងមិនឲ្យគណបក្សសេពគុបជាមួយពួកយោធាឡើយ៕a pheu thai1 a pheu thai1 a pheu thai2 a pheu thai3