» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6063 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619303 នាក់

ចិន​មិនសប្បាយចិត្ត​ចំពោះ​ប្រទេស​ណា​ដែល​រឹតបន្តឹង​លើ​ដំណើរ​ជនជាតិ​ខ្លួន​ដោយសា​កូ​វីត​

​ចិន ៖ ប្រទេស​ណា​ធ្វើការ​រឹតបន្តឹង​ការធ្វើដំណើរ លើ​ជន​ជាតិចិន គឺជា​ហេតុផល​នយោបាយ​សុទ្ធសាធ​ដោយ​រដ្ឋាភិបាល​ចិន​បាន​ព្រមាន​ថា នឹង​អាចមាន​វិធានការ​ឆ្លើយតប ជុំវិញ​បញ្ហា​នេះ​។ បើតាម​ប្រភពពី​សារព័ត៌មាន BBC នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​សហរដ្ឋអាមេរិក ឥណ្ឌា និង​ចក្រភព​អង់គ្លេស ស្ថិត​ក្នុងចំណោម​ប្រជាជាតិ​ដែល​បាន​ដាក់ចេញ​នូវ​ការធ្វើ​តេស្ត​ចាំបាច់ សម្រាប់​ការមកដល់​របស់​អ្នកដំណើរ​មកពី​ចិន ស្រប​ពេលដែល​ប្រទេស​យក្ស​នៅ​អាស៊ី​មួយ​នេះ​បន្ទាប់ពី បាន​រកឃើញ​អំពី​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​ចេញពី​គោលនយោបាយ សូន្យ​-​កូ​វីដ របស់ខ្លួន ដែល​បណ្តាលឱ្យ​មានការ​ភ័​.​យ​ខ្លា​.​ច​ថា ករណី​ឆ្លង និង​ស្លា​.​ប់ កំពុង​ត្រូវបាន​រាយការណ៍​បំភាន់​ក្នុង​ចំនួន​តិចតួច​។a china co2

កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២២​ចិន បាន​រាយការណ៍​តិចជាង​៥​ពាន់​ករណី ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​អះអាងថា ករណី​ផ្ទុក​ប្រចាំថ្ងៃ​គឺ​លើសពី​២​លាន​ករណី ហើយ​អាច​ឈានដល់​ជិត​៤​លាន​ករណី​ក្នុង​ខែមករា ឆ្នាំ​២០២៣​។​ការខ្វះខាត​ទិន្នន័យ និង​សេចក្តីប្រកាស​របស់​ចិន ដែល​កំពុង​បន្ធូរបន្ថយ​ការទប់ស្កាត់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី​០៨ ខែមករា បាន​នាំឱ្យ​ប្រទេស​ជាង​១១ បានប្រកាស​អំពី​ការធ្វើ​តេស្ត​កូ​វីដ​ជា​ចាំបាច់ លើ​អ្នកដំណើរ​មកពី​ប្រទេស​ចិន​។​​អង្គការ​សុខភាព​ពិភពលោក ( WHO) បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ចែករំលែក​ព័ត៌មាន​ពេលវេលា​ជាក់ស្តែង​បន្ថែមទៀត ខណៈដែល​លោកស្រី Mao Ning ដែលជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃទី​០៣ មករា បាន​និយាយថា ទីក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ក្នុងការ​ធ្វើឱ្យមាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ឡើង ជាមួយនឹង​ពិភពលោក​។​

​លោកស្រី​បាន​បន្ថែមថា រដ្ឋាភិបាល​ចិន ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង​រៀបចំ​វិធាន​ការបង្ការ និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ សម្រាប់​គោលបំណង​នយោបាយ ហើយនឹង​ចាត់វិធានការ​ដែល​ដូចគ្នា យោងទៅតាម​គោលការណ៍​មាន​ទៅ​មានមក​។​សម្រាប់​ប្រទេស​បារាំង​នៅពេលដែល​អ្នកសារព័ត៌មាន​សួរនាំ​អំពី​ប្រតិកម្ម​របស់​ចិន​នាយករដ្ឋមន្ត្រី​បារាំង​លោកស្រី Elisabeth Borne បានធ្វើ​ការអះអាង​ការពារ​វិធានការ​រឹតបន្តឹង​ថ្មី​របស់ខ្លួន​។ នាយករដ្ឋមន្ត្រី​រូបនេះ បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​គិតថា យើង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​យើង​ក្នុងការ​ស្នើសុំ​ការធ្វើ​តេស្ត​ជាមុនសិន​។ ហើយ​យើង​នឹង​បន្តធ្វើ​វា​»​។​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida មានប្រសាសន៍ថា ប្រទេស​ជប៉ុន​នឹង​រឹតបន្តឹង​វិធានការ​ត្រួតពិនិត្យ​ជំងឺ​កូ​វីដ​-១៩​នៅតាម​ព្រំដែន​ទៅកាន់​រាល់​អ្នកដំណើរ​មកពី​ប្រទេស​ចិន ហើយ​វិធានការ​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​៨ ខែមករា​តទៅ ។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរទស្សន៍​ជាតិ លោក Kishida បាន​លើកឡើងថា អ្នកធ្វើដំណើរ​ទាំងអស់​ដែល​មកពី​ប្រទេស​ចិនដីគោក​នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត PCR ឬ​ការធ្វើ​តេស្ត​អង់​ទី​ហ្សែ​ន​នៅពេល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប្រទេស​ជប៉ុន ។​​វិធានការ​បន្ថែម​រួមមាន អ្នកដំណើរ​នៅលើ​ជើងហោះហើរ​ត្រង់​មកពី​ប្រទេស​ចិន ត្រូវ​ភ្ជាប់​មកជា​មួយ​លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូ​វីដ​ជាមុន ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវបាន​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ដាក់​កំណត់​ចំពោះ​ជើងហោះហើរ​បន្ថែម ដើម្បី​ពង្រឹង​វិធានការ​សង្គ្រោះបន្ទាន់​ដែលមាន​ស្រាប់​តាំងពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ។​

​គួររំលឹកថា​ក្រោម​គោលនយោបាយ​សូន្យ​កូ​វីត ព្រំដែន​របស់​ប្រទេស​ចិន ត្រូវបាន​បិទ​យ៉ាង​ទូលំទូលាយ​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០ កន្លងទៅ ដែល​មានន័យថា មាន​ជនបរទេស​តិចតួច​បំផុត ដែល​អាច​ចូល​ទឹកដី​របស់​ចិន​បាន ហើយ​អ្នក​ទាំងនោះ ត្រូវតែ​ឆ្លងកាត់​ការធ្វើ​តេស្ត​យ៉ាង​ម៉ត់ចត់ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។​ប៉ុន្តែ​បន្ទាប់ពី​មានការ​ផ្ទុះ​ការ​តវា​រដ្ឋាភិបាល​ចិន​ក៏បាន​បន្ធូ​បន្ថយ​និង​បើក​ឲ្យ​មាន​លំហូ​ប្រជាជន​ចេញ​ចេញ​ក្រៅប្រទេស​។​លោក​Chen Erzhen​អនុប្រធាន​មន្ទីរពេទ្យ​Ruijin​និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​អ្នកជំនាញ​កូ​វីដ​១៩ នៅ​ទីក្រុង​សៀង ហៃ ក៏បាន​ធ្វើការ​បាន​ប៉ាន់ប្រមាណ​ស្រដៀង​គ្នា​ដែលថា​ប្រជាជន​ចំនួន ២៥ លាន​នាក់​ក្នុង​ទីក្រុង​សៀង​ហៃ ប្រហែលជា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩៖ «​ឥឡូវនេះ​ការរីក​រាលដាល​នៃ​ជំងឺ​បាន​រាតត្បាត​ពាសពេញ​ទីក្រុង​សៀង​ហៃ ចំនួន​អ្នក​ឆ្លង​ប្រហែលជា​បាន​ឈានដល់​៧០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង​ដែល​ចំនួន​នេះ​មានការ​កើនឡើង​ពី​២០​ទៅ​៣០​ដង​នៅក្នុង​ខែមេសា​និង​ខែឧសភា​»​។ គួរ​បញ្ជាក់ថា កាលពី​ខែមេសា ទីក្រុង​សៀង​ហៃ ធ្លាប់​ត្រូវបាន​បិទ​ខ្ទប់​អស់​រយៈពេល​២​ខែ​ដែល​ក្នុងអំឡុង​ពេលនោះ​ពលរដ្ឋ​ជាង ៦០​ម៉ឺន​នាក់ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​ដឹក​ទៅកាន់​មជ្ឈមណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សព្វថ្ងៃនេះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង កំពុង​រីក​រាលដាល​ពាស​ពេញទី​ក្រុង​សៀង​ហៃ ហើយ​នៅក្នុង​ទីក្រុង​ធំៗ​ផ្សេងទៀត​រួមមាន​ទីក្រុង​ប៉េកាំង​(Beijing)​ធាន​ជីន​(Tianjin) ចុង​ឈី​ង​(Chongqing) និង​ក្វាង​ចូ​វ (Guangzhou)​មន្ត្រី​សុខា ភិ​បាល​ចិន​បានឱ្យដឹងថា​រលក​នៃ​ការឆ្លង​ថ្មី បាន​កើនឡើង​ខ្លាំង​បំផុត​ប៉ុន្មាន​ថ្ងៃនេះ​។​រីឯ​ខេត្ត​ចឺ​ជាង (Zhejiang) ក្រុម​អាជ្ញាធរ​គ្រប់គ្រង​ជំងឺ​នៅ​ទី​នោះបាន​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រថា មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ឆ្លង​ថ្មី​ចំនួន​រហូតដល់​ទៅ ១​លាន​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហើយ​ពួកគេ បាន​បន្ថែមថា​ខេត្ត​មួយ​នេះ​កំពុង​ឈានចូល​ទៅក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​បំផុត​។​

​លោក Chen ក៏បាន​លើកឡើង​ផងដែរ​ថា​មន្ទីរពេទ្យ​នៅ​ទីក្រុង​សៀង​ហៃ​ទទួលបាន​ការស្នើសុំ​ជំនួយ​សង្គ្រោះបន្ទាន់​ប្រមាណ​ជា ១ ៦០០ ដង​ជា​រៀងរាល់ថ្ងៃ​។ តួលេខ​នេះ​កើនឡើង​ទ្វេដង​បើ​ធៀប​ទៅនឹង​មុនពេល​បន្ធូ​បន្ថយ​វិធានការ​កូ​វីដ​។​លោក​បាន​បន្ថែមថា​៖ «​រថយន្ត​សង្គ្រោះបន្ទាន់​ជាង ១០០ គ្រឿង បាន​ចេញចូល​មន្ទីរពេទ្យ​ជា​រៀងរាល់ថ្ងៃ​។​ហើយ​ប្រមាណ​ជា ៥០% ជា​ជន​ងាយ​រងគ្រោះ​ដែលមាន​អាយុ​លើសពី ៦៥ ឆ្នាំ​»​។​
​សព្វថ្ងៃនេះ ក្រុមមន្ត្រី​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុងការ​ស្វាគមន៍​រលក​ថ្មី​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ ខណៈដែល​ពលរដ្ឋ​ចិន​រាប់លាន​នាក់​កំពុង​រៀបចំ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ពេញ ១ សប្តាហ៍​ខាងមុខនេះ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២១ ខែមករា​។ ។​a china tour2 a china tour3 


​