» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6479 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696650 នាក់

ក្រសួងមហាផ្ទៃចេញមកការពារការ វិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ថា មិនមែនដើម្បីកែប្រព័ន្ធបោះឆ្នោត និងប្រមូលផ្តុំអំណាចផ្តាច់មុខឡើយ!

 

 

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែសីហា នេះ បានចេញមកឆ្លើយតបដោយបញ្ជាក់ថាវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ថា មិនមែនធ្វើឡើងដើម្បីកែប្រែប្រព័ន្ធបោះឆ្នោត មិនដកហូតអាសនៈ និងមិនដើម្បីប្រមូលផ្តុំអំណាចផ្តាច់មុខឡើយ។a sar law commune 

ក្រសួងមហាផ្ទៃ បញ្ជាក់តាមសឹចក្តីប្រកាសពត៍មានថា វិសោធនកម្មច្បាប់នេះ មិនបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈ ក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែល មានចែងកំណត់នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមានឡើយ។ គណបក្សនយោបាយនីមួយៗនៅតែទទួលបានអាសនៈស្របតាមចំនួនសំឡេងឆ្នោតដែលខ្លួនទទួលបាន។ វិសោធនកម្មនេះក៏មិនដកហូតអាសនៈ ឬកម្រិតសិទ្ធិរបស់ប្រជាពលរដ្ឋ ឬកម្រិតសិទ្ធិរបស់គណបក្សនយោបាយ ដែលចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនោះឡើយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ដែលជាប់ ឆ្នោតនៅតែមានសិទ្ធិពិភាក្សា អនុម័ត សម្រេច និងត្រួតពិនិត្យការងាររដ្ឋបាលតាមច្បាប់។

ក្រសួងមហាផ្ទៃគូសបញ្ជាក់ថា វិសោធនកម្មនៃ ធ្វើឡើង ដើម្បី កែលម្អរូបមន្តកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យសមស្របនឹងលទ្ធផល បោះឆ្នោត និងជាពិសេសស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយធ្វើឡើងដោយឈរលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទិប្រជាធិប តេយ្យសេរីពហុបក្ស។ វិសោធនកម្មនៃ ក៏ដើម្បីជាការកែលម្អ និងពង្រឹងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បន្ទាប់ពីការបោះឆ្នោត ដើម្បីធានា ប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តការងាររដ្ឋបាល។

ក្រសួងមហាផ្ទៃសង្កត់ធ្ងន់ថា ៖” (វិសោធនកម្មច្បាប់នេះធ្វើឡើងដើម្បី) ពង្រឹងការឯកភាពក្នុងការដឹកនាំមិនមែនជាការប្រមូលផ្តុំអំណាចផ្តាច់មុខឡើយ។ ថ្នាក់ដឹកនាំ ឃុំ សង្កាត់ នៅតែស្ថិតក្រោមច្បាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ផែនការ និងថវិកាដែលបានអនុម័ត ព្រមទាំងយន្តការត្រួតពិនិត្យ សវនកម្ម និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។“។

ជារួមក្រសួងមហាផ្ទៃអះអាងថា ការធ្វើវិសោធនកម្មនេះមានគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់ គុណភាពសេវាសាធារណៈ និងធានាឱ្យរដ្ឋបាលឃុំ សង្កាត់ អាចឆ្លើយតបបានកាន់តែឆាប់រហ័ស និងមាន ប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ បទប្បញ្ញត្តិថ្មីនឹងអនុវត្តចាប់ពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦តទៅ និងមិនប៉ះពាល់ដល់សមាសភាព ឬមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាល ឃុំ សង្កាត់ ដែលស្ថិតក្នុងអាណត្តិបច្ចុប្បន្នឡើយ។

ក្រសួងមហាផ្ទៃអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន មេត្តាសិក្សានិងវាយតម្លៃការធ្វើវិសោធនកម្មច្បាប់នេះ ដោយផ្អែកលើ ខ្លឹមសារច្បាប់ពេញលេញ និងព័ត៌មានផ្លូវការ ព្រមទាំងចូលរួមផ្តល់មតិយោបល់ដោយស្ថាបនា ដើម្បី រួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍរដ្ឋបាលមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

កគណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធ នឹងការធ្វើវិសោធនកម្មមាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ដោយលើកឡើងនូវការព្រួយបារម្ភមួយចំនួនអំពីប្រព័ន្ធបោះឆ្នោត ការបែងចែកមុខតំណែង ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការចូលរួមរបស់គណបក្ស នយោបាយនៅថ្នាក់មូលដ្ឋាន។

គួររម្លឹកថា កាលពីថ្ងៃទី២០ ខែសីហានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការដោយឯកច្ឆន្ទ ១១០ លើ ១១០ សំឡេង លើវិសោធនកម្មមាត្រា ៣៣, ៣៤, ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕a amend law commune a amend law commune1