» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10871 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701042 នាក់

លោក រ័ត្ន ស្រ៊ាង ជួប​ជាមួយ​មេ​គ្រួសារ​បក្ស ប្រជាជន​កម្ពុជា ពីរ​ភូមិ​នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

​ភ្នំពេញ : នា​ព្រឹក ថ្ងៃអាទិត្យ ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ នៅ​បរិវេណ​វត្ត​កែវ​មុនី សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ លោក រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែកកំពឹស បាន​ជួប សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង ភូមិ​ព្រែក​រទាំង និង​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ដោយមាន​ការអញ្ជើញ​ចូលរួម​ពី អនុប្រធាន​ក្រុមការងារ និង​ប្រធាន​បក្ស​សង្កាត់​ប្រជាពលរដ្ឋ​ចំនួន ៩១៦​នាក់​។a pm roit

​លោក​រ័ត្ន ស្រ៊ាង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​អង្គពិធី​ទាំងមូល ដោយ​ក្តី​នឹករលឹក និង ការគិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​លោក រ័ត្ន ស្រ៊ាង លើកឡើងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ របស់​សម្តេច តេ​ជោ ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​កម្ពុជា ធ្វើដំណើរ​ឆ្ពោះទៅមុខ​ប្រកបដោយ​សុខសន្តិភាព​និង​ជោគជ័យ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ថ្មីៗ​នេះ​កម្ពុជា​ទាំងមូល មាន​មោទកៈភាព​ខ្លាំង​បំផុត ដែល​សម្តេច​បាន​ដឹកនាំ​ប្រជុំ​កំពូល​អាស៊ាន ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង បានរៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ដែល​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​ក្នុង​ប្រវត្តិ ស៊ី​ហ្គេម​៦៤​ឆ្នាំ ទទួលបាន​ការភ្ញាក់ផ្អើល​និង​ការកោតសរសើរ​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ កក្រើក​ពិភពលោក និង​កំពុងដំណើរការ​នូវ​ការប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រកបដោយ​មោទកភាព​។ ដូច្នេះ​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ យើងទាំងអស់គ្នា គឺ​ត្រូវ​ចងចាំ​ជានិច្ច​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច តេ​ជោ ហ៊ុន សែន ដែល​សម្តេច ធ្លាប់បាន​យក​ជីវិត​ធ្វើជា​ដើមទុន ស្វែងរក​ការសង្គ្រោះ​ជាតិ រហូត​បាន​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ឲ្យ​រួច​ផុតពី​របប​វាលពិឃាត​ដ៏​ឃោរឃៅ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​សម្តេច​តេ​ជោ ជា​ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជា​មគ្គុទ្ទេសក៍​ឯក ដែល​បាន នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ដែល​កម្ពុជា​ពុំ​ធ្លាប់មាន​ជាង​៥០០​ឆ្នាំ ក្រោយ​សម័យអង្គរ​។ សម្តេច​ជា​មេដឹកនាំ​ដ៏​ឆ្នើម ដែល​បាន​ដឹកនាំ​កម្ពុជា ឲ្យ​មានការ​រីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត នូវ​ជំងឺឆ្លង​កូ​វីដ​-១៩ សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​វិធានការ អន្តរាគមន៍​ជាច្រើន​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុងការ​ប្រឆាំង​កូ​វីដ​-១៩ បាន​ស្តារ​នូវ ស្ថានភាព​កម្ពុជា ឲ្យ​វិល​មករក​ភាពប្រក្រតី យ៉ាង​ឆាប់រហ័ស សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់​ពីថ្ងៃ​៧​មករា ១៩៧៩ ។

​លោក រ័ត្ន ស្រ៊ាង ក៏បាន​នាំយក​ខោអាវ​កីឡា យកទៅ​ចែកជូន​ដល់​កុមារ​ចាប់ពី​អាយុ​០២​ឆ្នាំ រហូតដល់ សិស្ស​និស្សិត​ដែល​កំពុង​សិក្សា គ្រប់​ក្រុមគ្រួសារ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សរុប​ចំនួន ២,៥៤៤​កំ​ប្លេ និង​ឧបត្ថម្ភ​បាល់​ចំនួន ៦០​គ្រាប់ សម្រាប់​បង្ក​បរិយាកាស ដល់​កុមារ​ក្នុងភូមិ​នីមួយៗ​លេង​កំសាន្ត​សប្បាយ​។ លោក រ័ត្ន ស្រ៊ាង ក៏បាន​ចែក​អាវយឺត និង​មួក គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់​ក្នុង​សង្កាត់​ទាំងមូល​ចំនួន ៦,៦៥៩​កំ​ប្លេ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​លោកតា​-​លោកយាយ កម្លាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​យុវជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ទាំងអស់គ្នា​។​a pm roit1 a pm roit2 

​