» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5983 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696154 នាក់

អគ្គមេបញ្ជាការ​កង​ទ​ព័​ប្រកាស ការកសាង​កម្លាំង​ការពារ​អាកាស ឱ្យក្លាយ​ទៅជា​កម្លាំង​មួយ​ដែលមាន​លក្ខណៈ ទំនើប​ទាន់សម័យ


​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងថា ការកសាង​កម្លាំង​ការពារ​អាកាស ឱ្យក្លាយ​ទៅជា​កម្លាំង​មួយ​ដែលមាន​លក្ខណៈ​ទំនើប​ទាន់សម័យ គឺជា​គោលដៅ​ដ៏​ធំចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឆ្លើយតប តាម​សំណូមពរ​ភារកិច្ច​ប្រយុទ្ធ​ការពារជាតិ​មាតុភូមិ ក្នុងដំណាក់កាល​ថ្មី​បច្ចុប្បន្ន​។​a vong pisen 

​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សិក្ខាសាលា បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​ទិសដៅ​បន្ត​អនុវត្ត​ការងារ​ឆ្នាំ​២០២៥ របស់​កងទ័ព​ជើង​អាកាស នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស (​ពោធិចិនតុង​)​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ពន្យល់ថា នា​ថ្ងៃ​អនាគត​ប្រសិនបើ​សង្គ្រាម​កើតឡើង​នោះ​ច្បាស់​ជា​សង្គ្រាម​ដែល​ប្រើប្រាស់ ដោយ​អាវុធ​បច្ចេកវិទ្យា​ទំនើប ហើយ​កត្តា​មនុស្ស ដែល​រួមទាំង​ឆន្ទៈ​និង​វិជ្ជាជីវៈ នៅតែ​ជា​កត្តា​កំណត់​។

អាស្រ័យហេតុនេះ ក្នុងដំណាក់កាល​នៃ​ការកសាង​កងយោធពល​ខេ​មរ ភូមិន្ទ​ឱ្យ​ក្លាយជា​កងទ័ព​រៀបរ​យ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធ ជា​ចាំបាច់​ត្រូវតែ ធ្វើ​ទំនើបកម្ម​ជា​អាទិភាព​ដល់​ទ័ព​ជំនាញ​មួយចំនួន ដូចជា កងការពារ​អាកាស កម្លាំង ប្រយុទ្ធ​អេឡិចត្រូនិក កម្លាំង​ដ្រូ​ន ដោយ​ឈរលើ​ទស្សនវិស័យ «​មនុស្ស​មុន អាវុធ យុទ្ធភណ្ឌ​តាម​ក្រោយ​» ដោយ​ដើរ​ទន្ទឹម​ជាមួយនឹង​ការវិនិយោគ​លើ​ប្រភព​ធានា អាវុធ យុទ្ធភណ្ឌ គ្រឿង​បំពាក់​ទំនើប​សម្រាប់​បម្រើឱ្យ​ការប្រយុទ្ធ ព្រម​ជាមួយនឹង​ការកសាង​ឱ្យបាន​នូវ​ជួរ​កងទ័ព ដែលមាន​គោលជំហរ​នយោបាយ​រឹងមាំ ឆន្ទៈ​មុតមាំ ទស្សនៈវិស័យ យោធា​ជា​សារវន្ត មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការធ្វើ​ម្ចាស់​លើ​អាវុធយុទ្ធភណ្ឌ​គ្រប់ ប្រភេទ​ដែលមាន​ក្នុង​ក្របខណ្ឌ​ចាត់តាំង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​បញ្ជាក់ថា តួនាទី​របស់​កម្លាំង​ការពារ​អាកាស គឺជា​កម្លាំង​ស្នូល​ក្នុងការ​គ្រប់គ្រង​ការពារ​ដែន អាកាស ការពារ​គោលដៅ​សំខាន់ៗ ដែលមាន​អត្ត​ន័យ​លើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច ការពារ​ប្រជាជន ព្រម​ជាមួយនឹង​ការចូលរួម​ការពារ​ដែ​ន​សមុទ្រ​របស់​ជាតិ​។​សូមបញ្ជាក់ថា​កាលពី​ក្នុង​អាណត្តិ​រាជ​រដ្ឋា​ភ​បាល​មុន​កង​ទ​ព័​អា​កាល​មិនសូវ​ត្រុ​វ​បាន​យកចិត្តទុកដាក់​ប៉ុន្មាន​ទេ​យកចិត្តទុកដាក់​តែ​កង​ព​ទ័​ជើងគោក​។​តែ​តាំងពី​មាន​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន​បង្ហាញថា​ការប្រើប្រាស់​កម្លាំង​ទ​ព័​អាកាស​ជាការ​ចាំបាច់​។​ជាក់ស្តែង​កម្ពុជា​កាលពី​ខែ​មុន​បាន​នាំយក​យន្តហោះ​ចាស់ៗ​របស់​រដ្ឋ​និង​ឯកជន​មក​តាំង​បង្ហាញ​ប្រជាពលរដ្ឋ​ដែលមាន​ន័យ​ចង់​បង្ហាញថា​រដ្ឋាភិបាល​ចាប់​អាម​រម្ម​ណ៍ទ​ព័​អាកាស​៕a vong pisen1 

​