» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3620 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668260 នាក់

ជើង​ទីមួយ​មាន​យុវជន ជិត​៣០០​នាក់​ទៅ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​៤​ខេត្ត​មណ្ឌល​ក្នុងពេលដែលក្រសួងសាធារណការចុះមើលផ្លូវ

 


​មណ្ឌលគិរី​៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, លោក ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​, លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​កិច្ចការ​ព្រំដែន និង​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី នា​រសៀល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ដឹកនាំ​ប្រតិភូ យុវជន​ប្រមាណ ២៨០​នាក់ ធ្វើ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។a tour clv

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ក្រុមទី​១ នៅក្នុង​គម្រោង​ដែល​បង្កើតឡើង​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ផ្តល់​ភារកិច្ច​ឱ្យ​ក្រសួង​ព័ត៌មាន​ជា​អ្នក សម្របសម្រួល​រៀបចំ​នៅ​រាល់​ចុង​សប្តាហ៍​ពី​ដើមខែ​កញ្ញា​រហូត ដល់​ចុងឆ្នាំ​២០២៤​។​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា អ្នកចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ផ្តល់ជូន​នូវ​មធ្យោបាយ​ដឹកជញ្ជូន​រួម​ទៅវិញទៅមក​ដោយ​ឥតគិតថ្លៃ ព្រមទាំង​ផ្តល់ជូន​អាហារ ៣​ពេល និង​ភេសជ្ជៈ ដោយ​ឥតគិតថ្លៃ​នៅ​អំឡុងពេល​ធ្វើដំណើរ​កម្សាន្ត​នេះ​។

​ទស្សនកិច្ច​នេះ​ជា​ទស្សនកិច្ច​បើកទូលាយ​សម្រាប់​សាធារណជន​ទូទៅ​ទាំងអស់ ហើយ​បន្ទុក​ចំណាយ​គឺជា​ការឧបត្ថម្ភ​ដោយ សម្ដេច​ធីប​តី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ដែល​ខ្ទង់​ថវិកា​នេះ មិន​ពាក់ព័ន្ធ​នឹង​ថវិកាជាតិ ឬ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន​ឡើយ​។​​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ក្រៅពី​ដំណើ​កំសាន្ត​គឺ​ដើម្បី​លុប​មន្ទិលសង្ស័យ​ដែល​ក្រុមប្រឆាំង​រដ្ឋាភិបាល​ដ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​ខុស​ការពិត​ថា ដោយសារ​កិច្ចព្រមព្រៀង​CLV​បានធ្វើអោយ​ខ្មែរ​បាត់បង់​ដី​៤​ខេត្ត ឱ្យទៅ​ប្រទេស​វៀតណាម​?​។​​សូមបញ្ជាក់ថា ក្រុមទី​១​ក្នុង​វគ្គ​ទី​១​នេះ បានចេញ​ដំណើរ​ពី​ភ្នំពេញ ហើយ​នៅ​ម៉ោង​៤​ទាបភ្លឺ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៧​កញ្ញា​នេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ម៉ោង​៤​រសៀល ហើយ​ត្រឡប់មកវិញ​កាន់​រាជធានី​ភ្នំពេញ​វិញ​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកញ្ញា លោក​យិ​ត​ប៊ុន​ណា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​និង ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន CRBC បាន​ចុះ​ពិនិត្យ​ស្ថានភាព​បណ្តាញ​ខ្សែ​ផ្លូវជាតិ និង​ខ្សែ​ផ្លូវ​ស្របតាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​មណ្ឌល​គី​រី និង​ខេត្តរតនគិរី ដែល​រួមមាន ផ្លូវជាតិ​លេខ​៧៦ ផ្លូវជាតិ​លេខ​៧៨ ផ្លូវជាតិ​លេខ​៧៦-៤ ផ្លូវជាតិ​លេខ​៧៨-៥ ផ្លូវ​ខេត្ត​លេខ​៣៧៨៩ និង​ផ្លូវ​ស្របតាម​ខ្សែបន្ទាត់​ព្រំដែន​ឆ្ពោះទៅ​តំបន់​កន្ទុយ​នាគ​(​ព្រំដែន​កម្ពុជា ឡាវ វៀតណាម​)​។​

​បេសកកម្ម​ចំនួន​០២​ថ្ងៃនេះ ត្រូវបាន​ធ្វើឡើង ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​ស្ថានភាព​ខ្សែ​ផ្លូវ​បច្ចុប្បន្ន ដែល​កំពុងធ្វើការ​ជួស​ជុល ថែទាំ​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ឆ្នាំ​២០២៤ និង​ប្រមូល​ទិន្នន័យ​បន្ថែម​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង​នៃ​ផ្លូវជាតិ​លេខ​៧៨-៥ និង​តម្រុយ​ខ្សែ​ផ្លូវ​ស្របតាម​បន្ទាត់​ខ្សែក្រវាត់​ព្រំដែន​ដែលជា​ជម្រើស​ផ្សេងទៀត​ក្នុង​ការតភ្ជាប់​ខ្សែ​ផ្លូវ​ទៅកាន់​តំបន់​កន្ទុយ​នាគ​ក្នុងដំណាក់កាល​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព ដោយ​ធ្វើយ៉ាងណា​ឱ្យ​ខ្សែ​ផ្លូវ​នេះ​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន ជំរុញ​កំណើនសេដ្ឋកិច្ច​-​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន បម្រើ​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ជាពិសេស​គឺជា​ខ្សែក្រវាត់​ព្រំដែន​ដ៏​សំខាន់​ផងដែរ​៕a tour clv2 a tour clv3 a tour clv4 a tour clv5 


​