» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10809 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700980 នាក់

នាយករដ្ឋមន្ត្រី​កម្ពុជា​វៀតណាម​ប្ដេជ្ញា​រួមគ្នា ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ​បន្ថែមទៀត​!

 

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ប្ដេជ្ញាចិត្ត​រួមគ្នា ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ​បន្ថែមទៀត ។​a hun vn border2 

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា នៅ​ថ្ងៃទី​៤ តុលា​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ជាក់ថា «​ចាប់ពីពេលនេះ និង​ទៅ​អនាគត យើង​ត្រូវ​បន្ត​ការខិតខំ ដើម្បី​កសាង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ខ្លាំងក្លា​ថែមទៀត ជាពិសេស​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ និង​វិស័យ​ដទៃទៀត ឲ្យ​កាន់តែ​ទូលំទូលាយ​» ។​

សម្ដេច​បាន​អបអរសាទរ​វៀតណាម ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​ឆ្នាំ​២០២០-២០២១ ជាមួយ​សំឡេងគាំទ្រ​ដ៏​ច្រើន​លើសលប់ ដែល​បញ្ជាក់​ពី​ការគាំទ្រ​របស់​ពិភពលោក ចំពោះ​តួនាទី​និង​ការចូលរួមចំណែក ដ៏​សំខាន់​របស់​វៀតណាម ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ បញ្ហា​តំបន់​និង​ពិភពលោក​។​សូមបញ្ជាក់ថា​កាលពីដើម​ខែមិថុនា​ឆ្នាំ​២០១៩ ប្រទេស​ចំនួន​១៩២​ក្នុងចំណោម​១៩៣ បាន​បោះឆ្នោត​គាំទ្រ​វៀតណាម​ឱ្យក្លាយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិន​អចិន្ត្រៃយ៍​ជា​លើក​ទី​២​សម្រាប់​ឆ្នាំ​២០២០​ដល់​២០២១​។

លើក​ទី​១ វៀតណាម​ទទួលបាន​តួនាទី​នេះ ពី​ឆ្នាំ​២០០៨ ដល់​២០០៩​។​សម្រាប់​ឆ្នាំ​២០២០​វៀតណាម​នឹង​ក្លាយជា​ប្រធាន​ប្តូ​វេន​របស់​អាស៊ាន​ផងដែរ​។​
​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម បាន​ថ្លែងថា «​កម្ពុជា​-​វៀតណាម មាន​ទំនាក់ទំនង មិត្តភាព​រឹងមាំ​ត្រូវបាន​សាកល្បង​ឆ្លងកាត់ តាម​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​…​យើងខ្ញុំ​ប្ដេជ្ញាចិត្ត​ថែរក្សា​ដើម្បី ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ឈានដល់​ដំណាក់កាល​ថ្មី តាមរយៈ​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​»​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​ស្តីពី​ជំនួប​ពិភាក្សា​ទ្វេភាគី និង​លទ្ធផល​នៃ​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នេះ​។​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​សំដែង​នូវ​សេចក្តី​រីករាយ​ចំពោះ​សមិទ្ធផល​វិជ្ជមាន និង​មាន​សារៈសំខាន់​ដែល​សម្រេចបាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ដល់​សម្តេច និង​គណៈប្រតិភូ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​។

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​ការចុះហត្ថលេខា​នៃ​ឯកសារ​ច្បាប់​ទាំងពីរ​ដែល​ទទួលស្គាល់​ពី​វឌ្ឍនភាព​នៃ​ការ​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​គោក​ដែល​សម្រេចបាន​មកដល់​បច្ចុប្បន្ន​ប្រមាណ ៨៤% និង​បានបញ្ជាក់​សាជាថ្មី​ថា​សកម្មភាព​នេះ​បាន​រំលឹក​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ផងដែរ​ក្នុងការ​បញ្ចប់​នូវ​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​លើ​កំណាត់​ព្រំដែន​ដែល​នៅ​សេសសល់​នាពេល​អនាគត​ឆាប់ៗ​នេះ​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស្ដីពី​ការគ្រប់គ្រង​ព្រំដែន​ដោយ​ផ្អែកលើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ដែលមាន​ស្រាប់​ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បានកត់សម្គាល់​ដោយ​ពេញចិត្ត​ចំពោះ​សមិទ្ធផល​សេដ្ឋកិច្ច​និង​សង្គម ដែល​កម្ពុជា និង​វៀតណាម​សម្រេចបាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រទេស​ទាំងពីរ​បានរ​ក្សា​នូវ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ បាន​បង្កើត​ការរីកចម្រើន​សេដ្ឋកិច្ច​របស់ខ្លួន និង​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រួមចំណែក​ដល់​ការបន្ត​ពង្រីកពង្រឹង​តួនាទី​និង​ជំហរ​របស់ខ្លួន​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​ធ្វើ​ឲ្យ​ទំនាក់ទំនង​នយោបាយ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​តាមរយៈ​ការបង្កើន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​និង​ទំនាក់ទំនង​កម្រិត​ខ្ពស់​រក្សា​នូវ​យន្តការ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែលមាន​ស្រាប់​ពង្រឹង​ការផ្លាស់ប្ដូរ​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ ពង្រឹង​កិច្ចសហប្រតិបត្តិការ​មិត្តភាព និង​ជំនួយ​ដែលមាន​សារៈសំខាន់​រវាង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ​និង​ខេត្ត​នៃ​ប្រទេស​ទាំងពីរ​ក៏ដូចជា​បន្ត​រៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​ផ្សេងៗ​រួមគ្នា​។ ភាគី​ទាំងពីរ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ដើម្បី​រក្សា​នូវ​សន្តិភាព​និង​សន្តិសុខ​រួម ជាពិសេស​នៅតាម​បណ្ដាល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ព្រមទាំង​បន្ត​រក្សា​គោ​ការណ៍​នៃ​ការមិន​អនុញ្ញាត​ឲ្យ​កម្លាំង​ណាមួយ​ប្រើប្រាស់​ទឹកដី​នៃ​ប្រទេសមួយ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​សន្តិសុខ​និង​ស្ថិរភាព​របស់​ប្រទេស​មួយទៀត​។

​ដោយ​ទទួលស្គាល់​នូវ​កាលានុវត្តភាព​ដ៏​ល្អ​ប្រពៃ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ការវិនិយោគ​នៃ​ប្រទេសជិតខាង​ភាគី​ពីរបាន​ឯកភាព​ប្រើប្រាស់​សក្តានុពល​ទាំងអស់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ទៅជា​សសរស្តម្ភ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​វៀតណាម​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​ប្រទេស​ទាំងពីរ​តាមរយៈ​ការបញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ផែនការមេ ស្តីពី​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​វៀតណាម​រហូតដល់​ឆ្នាំ ២០៣០ និង​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រួម​ស្ដីពី​ការតភ្ជាប់​ការដឹកជញ្ជូន​រួមទាំង​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​យុទ្ធសាស្ត្រ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​២០១៨-២០២៥ ជាមួយ​ចក្ខុវិស័យ​ឆ្នាំ ២០៣០​។

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​រក្សា​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​តាមរយៈ​ការលើកកម្ពស់​វិធាន​ការជំរុញ​ពាណិជ្ជកម្ម​និង​ការគាំទ្រ​សហគ្រាស​របស់ខ្លួន​ក្នុងការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជំរុញ​វិនិយោគ​និង​ពាណិជ្ជកម្ម ផ្សារណាត់ និង​ការតាំងពិព័រណ៍​នៅក្នុង​ប្រទេស​នីមួយៗ​។
​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដែលមាន​សក្ដានុពល​សំខាន់ៗ​ដូចជា បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ទេសចរណ៍ អាកាសចរណ៍ ធនាគារ​និង​ហិរញ្ញវត្ថុ កសិកម្ម​ប្រើ​បច្ចេកវិទ្យា​ទំនើប កសិកម្ម​និង​ការច្នៃ​ផលិតផល​ក​សិ​-​រុក្ខាប្រមាញ់ នេសាទ និង​ការថែទាំ​សុខភាព​ជាដើម​។​

​សូមបញ្ជាក់ថា​បើតាម​សម្តេច​តេ​ជោ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ៦​ខែ​ទំហំ​ពាណិជ្ជ មាន​ជាង​២៧០០​លាន​ដុល្លារ នឹង​រំពឹងថា បានសម្រេច​ប្រមាណ​ជា ៥​ពាន់​លាន​ដុល្លារ នៅ​ដំណាច់​ឆ្នាំនេះ ដូច​អ្វីដែល​ថ្នាក់ដឹកនាំ​ប្រទេស​២ បាន​សង្ឃឹមទុក​។​កម្ពុជា​បានអនុម័ត​៨៤​គម្រោង របស់​ក្រុមហ៊ុន​វិនិយោគ​វៀតណាម ក្នុង​ទំហំ​ទឹកប្រាក់ ២៥០០​លា​នុ​ល្លារ​។​​សម្តេច​តេ​ជោ ក៏បាន​អញ្ជើញ អ្នកវិនិយោគ​វៀតណាម មករក​ស៊ី​នៅ​កម្ពុជា លើ​វិស័យ​ជាច្រើន ជាពិសេស​កសិកម្ម ។​​ទេសចរណ​វៀតណាម​ឈរ​លេខ​រៀង​ទី​២ ។ ក្នុងនោះ រយៈពេល​៧​ខែ ទទួលបាន​ភ្ញៀវ​វៀតណាម ៤៧​ម៉ឺន​នាក់ ៕a hun vn border1 a hun vn border3 a hun vn border4 

 

​