» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10834 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701005 នាក់

អនុសាសន៍​៦​ចំណុច​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ជូន​គ្រប់​អង្គ​ការចាត់​តាំងរបស់​គណបក្ស ពិសេស​គណៈ​ចលនា​មហាជន​គ្រប់​ថ្នាក់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់នូវ​អនុសាសន៍​ដល់​គ្រប់​អង្គ​ការចាត់​តាំងរបស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​គណៈ​ចលនា​មហាជន​គ្រប់​ថ្នាក់ ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​៦​ចំណុច​។​a hun party2 

​ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤​នេះ នៅ​វិមាន​៧​មករា​សម្តេច​បានលើកឡើង​ថា សន្និបាត​នាពេលនេះ បាន​ប្រព្រឹត្តទៅ​ស្រប​ពេលដែល​គណបក្ស​បាន និង​កំពុង​យកចិត្តទុកដាក់​លើ ការងារ​មហាជន ដែលជា​កោសិកា​ដ៏​រឹងមាំ​ក្នុងការ​ជ្រោង​ទង់​គណបក្ស​បន្ត​ប្រៀប​ឈ្នះ​ដាច់ខាត​។

ក្នុងន័យនេះ គណៈ​ចលនា​មហាជន​គ្រប់​ថ្នាក់ ត្រូវ​ក្តាប់​ឱ្យ​ជាប់​ទិសដៅ​ភារកិច្ច​ដែល​គណបក្ស​បានប្រគល់​ជូន និង​ចូលរួម អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ជាមួយ​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់ ដោយ​ផ្អែកលើ​អភិក្រម​ទាំង​៥ គឺ *​ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» និង​បាវចនា ២ គឺ «​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ​»​។ សមាជិក សមាជិកា​ទាំងអស់ មិនត្រូវ​ភ្លេចខ្លួន និង​លង់លក់​ជាមួយនឹង​ជ័យជម្នះ បាត់​ភាព​ប្រុងប្រយ័ត្ន ហើយ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ដែលនាំឱ្យ​មានការ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង និង​ប៉ះពាល់ ដល់​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​ឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការធ្វើកំណែទម្រង់​ទាំងឡាយ​ដែល​កំពុងតែ​អនុវត្តន៍​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​ការធ្វើកំណែទម្រង់​ទាំងឡាយ​ទាំង​ក្នុង​ក្របខណ្ឌ​បក្ស និង​រាជរដ្ឋាភិបាល​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ផងដែរ​ថា ការធ្វើកំណែទម្រង់​នេះ ត្រូវ​ដើរ​ទន្ទឹមគ្នា​ទាំង​ក្នុង​បក្ស និង​រដ្ឋ ទើប​ទទួលបាន​ជោគជ័យ​។​

​សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឱ្យ​បន្ត​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ជាពិសេស​ព​ន្លឿ​ន​ការដោះស្រាយ​វិស័យសេដ្ឋកិច្ច​សង្គម ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​លើ​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​

​ជា​ទិសដៅ​អនុវត្ត​បន្ត សម្តេច​សូម​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ដល់​គ្រប់​អង្គ​ការចាត់​តាំងរបស់​គណបក្ស ពិសេស​គណៈ​ចលនា​មហាជន​គ្រប់​ថ្នាក់​បន្ត​អនុវត្តន៍ ដូចខាងក្រោម​៖
​ទី​១៖ បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព នៅ​កម្ពុជា ដើម្បី​ថែរក្សា​នូវ​សមិទ្ធផល​នានា ដែល​យើង​សម្រេច បាន​ដោយ​លំបាក​បំផុត និង​បន្ត​កសាង​សមិទ្ធផល​ថ្មីៗ សម្រាប់​ជាតិ និង​ប្រជាជន​។​
​ទី​២៖ បន្ត​ពង្រឹង និង​ពង្រីក​អង្គការ​ចាត់តាំង​, ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​របស់ គណៈ​ចលនា​មហាជន​គ្រប់​ថ្នាក់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ពិសេស​ត្រូវ​រៀបចំ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព​មន្ត្រី​បក្ស លើ​ការងារ​មហាជន ទាំង​គ្រូ​បង្គោល និង​ជន​បង្គោល​របស់​គណបក្ស រាជធានី​ខេត្ត ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ការងារ និង​ការបំពេញ​តួនាទី ភារកិច្ច ឆ្លើយតប​សំណូមពរ និង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាជន និង​ប្រទេសជាតិ នៅ​គ្រប់ ដំណាក់កាល ឱ្យបាន​ទាន់ពេលវេលា​។ លើសពីនេះ​ទៀត ខ្ញុំ​ស្នើឱ្យ​អង្គការ​ចាត់តាំង​ចំណុះឱ្យ រចនាសម្ព័ន្ធ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ បន្ត​សហការ​គាំទ្រ​ជាមួយ​គណៈ​ចលនា​មហាជន ក្នុងការ​អនុវត្តតាម​ទិសដៅ ដូចដែល​បានដាក់​ចេញ​ក្នុង​អង្គសន្និបាត ដើម្បី​បន្ត​រក្សា​ភាពរឹងមាំ របស់​គណបក្ស ឆ្ពោះទៅ​ដណ្តើមយក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត ឆ្នាំ​២០២៧, ២០២៨ និង​ការ បោះឆ្នោត​ក្រោយៗ​ទៀត​។​

​ទី​៣៖ នៅ​ចំពោះមុខ​សភាពការណ៍​ជាតិ និង​អន្តរជាតិ ដែលមាន​ការវិវត្ត​កាន់តែ​ស្មុគស្មាញ ឥតឈប់ឈរ ហើយ​តម្រូវការ និង​ការរំពឹងទុក​របស់​ប្រជាជន​យើង​ក៏​បន្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នោះ​, មន្ត្រី បក្ស​គ្រប់រូប ពិសេស​គណៈ​ចលនា​មហាជន និង​គ្រប់ផ្នែក​ចំណុះ ត្រូវ​បន្តធ្វើ​ការងារ​នយោបាយ សតិអារម្មណ៍​ឱ្យ​កាន់តែ​ជាប់លាប់ ពិសេស​ការអនុវត្ត​យុទ្ធសាស្ត្រ​សាធារណមតិ​ប្រតិសកម្ម និង​បុ​រេ​សកម្ម ដោយ​ត្រូវ​តាមដាន វាយតម្លៃ​សតិអារម្មណ៍ ការយល់ឃើញ របស់​មហាជន ទាំង​លើ ប្រព័ន្ធ​បណ្តាញ​សង្គម និង​នៅតាម​មូលដ្ឋាន​ផ្ទាល់ ក្រោមរូបភាព​ជាការ​អង្កេត​ស្ទង់​មតិ​ពី​ចំណាប់ អារម្មណ៍ ការរំពឹងទុក និង​កម្រិត​នៃ​ការពេញចិត្ត​របស់​ប្រជាជន លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​គណបក្ស​យើង ដោយ​មិនត្រូវ​ផ្តេកផ្តួល ស្លឹក​ស្រពន់​នោះឡើយ ព្រោះ​ត្រូវ​ចាំ​ថា «​ជំនឿ ទុកចិត្ត​ដែល​ទទួលបាន​ពី​ប្រជាជន ត្រូវ​ការកសាង​ជាប្រចាំ និង​ត្រូវការ​រយៈពេល​យូរ​»​។ ក្នុងន័យនេះ សូម​ស្នើឱ្យ​គណៈ​ចលនា​មហាជន បន្ត​ការសិក្សា​ស្រាវជ្រាវ​ដែលមាន​លក្ខណៈ វិទ្យាសាស្ត្រ ឱ្យបាន​ទូលំទូលាយ​លើ​គ្រប់​ទិដ្ឋភាព​នៃ​សាធារណមតិ​។​

​ទី​៤៖ បង្កើន​ការងារ​បណ្តុះ​ស្មារតី​សាមគ្គីភាព​សង្គម យុទ្ធនាការ​បណ្តុះ​គំនិត​វិជ្ជមាន​ដល់​ប្រជាជន និង ការបង្កើន​ភាពកក់ក្តៅ​រវាង​មន្ត្រី​បក្ស និង​ប្រជាជន ដោយ​ត្រូវ​ជំរុញ​ការផ្សារភ្ជាប់​ទំនាក់ទំនង​រវាង ប្រជាជន និង​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ នៅ​គ្រប់​កម្រិត ពី​ថ្នាក់ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ​, និង ពង្រឹង​ការងារ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង​សាធារណៈ ទាំង​តាមបែប​ប្រពៃណី និង​បែប​ឌីជីថល ឆ្លើយតប​នឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ពិសេស​បញ្ញា​សិប្បនិម្មិត AI ដើម្បី​បង្កើន ទំនុកចិត្ត​លើ​ការដឹកនាំ​របស់​បក្ស និង​រាជរដ្ឋាភិបាល​។​

​ទី​៥៖ បន្ត​ការដ្ឋាន​កំណែទម្រង់ ទាំង​ក្នុង​បក្ស និង​រដ្ឋ ដោយ​ការធ្វើកំណែទម្រង់​រដ្ឋ និង​ការធ្វើ​កំណែ ទម្រង់​ក្នុង​បក្ស​ត្រូវតែដើរ​ទន្ទឹមគ្នា​ទើប​ការកែទម្រង់​ទទួលបាន​ជោគជ័យ​។ ត្រង់ចំណុច​នេះ ត្រូវ បន្ត​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល ទី​១ របស់​រាជរដ្ឋាភិបាល ពិសេស​ត្រូវ​ព​ន្លឿ​ន​ការដោះស្រាយ​វិស័យសេដ្ឋកិច្ច​សង្គម ដែល​រង​ផល ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បន្ថយ​សម្ពាធ​លើ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ និង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​របស់​ប្រជាជន​។​

​ទី​៦៖ បន្ត​ចូលរួម​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ការទូត សន្តិភាព មិត្តភាព​ជាមួយ ចលនា​មហាជន ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន យុវជន និង​យុវជន នៃ​បណ្តា​ប្រទេស ជិតខាង និង​ប្រទេស​ជា​មិត្ត​នានា ដោយ​ឈរលើ​គោលការណ៍​សន្តិ​សហ​វិជ្ជមាន គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី ស្មើភាព ស្មើ​សិទ្ធិ និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក​៕(ដកស្រង់ពីហ្វ្រេសនីវ)a hun party1 a hun party3 a hun party4 

​