» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10435 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700606 នាក់

ព្រះមហាក្សត្រ​ថៃ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​អ្នកស្រី Paetongtarn ជា​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​និង​លើកលែងទោស​ឪពុក​


​បាងកក​៖ ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា​នេះ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​អ្នកស្រី Paetongtarn Shinawatra ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​ជា​ផ្លូវការ ២​ថ្ងៃ​បន្ទាប់ពី​អ្នកស្រី​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី នៅ​ប៉ុន្មាន​ដែលមាន​១១​គណបក្ស​នា សប្ដាហ៍​ខាងមុខនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​a thak sin 

​ជាមួយគ្នា​នោះដែរ​ព្រះ​ហា​ក្សត្រ​ថៃ​ក៏​ចេញ​លិខិត​លើកលែងទោស​ចុង​ល្រោ​យ​ឲ្យ​លោក​ថាក់ស៊ីន​បន្ទាប់ពី​ការតែងតាំង​លោកស្រី​ប៉ៃ​តង​តាន​ស៊ីណាវ៉ាត្រា​(Paetongtarn Shinawatra) ជា​នាយករដ្ឋមន្ត្រី​រួច​ផង​ដ​ដែរ​។​លោក Winyat Chartmontri មេធាវី​ផ្ទាល់​របស់លោក Thaksin ត្រូវបាន​ដកស្រង់ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ ខែសីហា​ថា​លោក​អតីត​នាយករដ្ឋមន្ត្រី បាន​ស្ថិត​ក្នុងចំណោម​អ្នកទោស ៧៥០០​នាក់​ដែល​ទទួលបាន​ការលើក​លែង​ទោស និង​បន្ធូរ​បន្ថយទោស នាឱកាស​នៃ​ពិធី​ចម្រើន​ព្រះជន្ម​ចូល ៧២​ព្រះវស្សា​របស់​ព្រះមហាក្សត្រ​ថៃ King Maha Vajiralongkorn កាលពី​ខែ​មុន​។ លោក Winyat បន្ថែមថា​ការលើកលែងទោស​នេះ​នឹងត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា​នេះ ដែល​នឹង​ធ្វើឱ្យ​លោក ក្លាយជា​មនុស្ស​មាន​សេរីភាព និង​លែងមាន​ឈ្មោះ​ជាប់​ជា​ពិរុទ្ធជន​។​

​គួរ​បញ្ជាក់ថា លោក Thaksin ទទួលបាន​ការអនុញ្ញាត​ពី​តុលាការ​ក្នុងការ​អនុវត្ត​ទោស​នៅ​សេសសល់​ក្រៅ​ពន្ធនាគារ កាលពី​ខែកុម្ភៈ​កន្លងទៅ​។ ការអនុញ្ញាត​នេះដែរ​ដំបូង​ឡើយ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​សីហា​នេះ ប៉ុន្តែ​ត្រូវ​បន្ថយ​មក​នៅត្រឹម​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​វិញ ផ្អែកលើ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​។ លោក Thaksin បាន​វិលត្រឡប់ ចូល​ប្រទេស​ថៃ កាលពី​ខែសីហា​កន្លងទៅ ក្រោយ​រស់នៅ​និរទេស​នៅឯ​បរទេស​ជាច្រើន​ឆ្នាំ ដើម្បី​គេច​ពី​ការកាត់ទោស​ដាក់ពន្ធនាគា​រ បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់​រូ​បលោក​ចេញពី អំណាច​កាលពី​ឆ្នាំ​២០០៦​។​​ក្រោយ​ត្រឡប់​ចូល​ស្រុក​វិញ លោក Thaksin ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​៨​ឆ្នាំ ពីបទ​រំលោភ​អំណាច និង​ជម្លោះ​ផលប្រយោជន៍​ដែល​គេ​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត អំឡុង កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៦​។ លោក Thaksin បាន​អង្គុយ​នៅក្នុង​ពន្ធនាគារ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុននឹង​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង​បាងកក ជាទី​ដែល​លោក​ត្រូវអនុវត្ត​ទោស​ជាប់ឃុំ​បាន​៦​ខែ ដោយសារតែ​បញ្ហា​សុខភាព​។ លោក​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​កាលពី​ខែកុម្ភៈ​កន្លងទៅ ហើយ​ទោស របស់លោក​ក៏ត្រូវ​បាន​ព្រះមហាក្សត្រ​បន្ធូរបន្ថយ​មក​នៅត្រឹម​មួយឆ្នាំ​វិញ កាលពី​ខែកញ្ញា​ផងដែរ​។​

​សម្រាប់​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ Maha Vajiralongkorn​តែងតាំង​នាយករដ្ឋមន្ត្រី​វិញ ត្រូវបាន​អាន​ដោយ​លេខាធិការ​រដ្ឋសភា​ថៃ លោក Apat Sukhanand នៅឯ​ពិធី​ផ្លូវការ​មួយ​រៀបចំឡើង​ក្នុង ទីក្រុង​បាងកក​។ ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​នាយករដ្ឋមន្ត្រី អ្នកស្រី​ប៉ៃ​តង​តាន​( Paetongtarn) បាន​លុតជង្គង់ និង​ធ្វើការ​គោរព​នៅ​ចំពោះមុខ​រូបថត​ព្រះមហាក្សត្រ​ថៃ មុននឹង​ធ្វើការ ថ្លែង​សុន្ទរកថា​ខ្លី​មួយ​អរគុណ​ទៅកាន់​ព្រះមហាក្សត្រ និង​អ្នកតំណាងរាស្ត្រ សម្រាប់​ការជ្រើសតាំង​ឱ្យ​អ្នកស្រី​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

​អ្នកស្រី Paetongtarn ក្នុង​សុន្ទរកថា បាន​គូសបញ្ជាក់ថា «​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល ខ្ញុំ​នឹង​បំពេញភារកិច្ច​របស់ខ្ញុំ​រួមគ្នា​ជាមួយ​អ្នកតំណាងរាស្ត្រ ដោយ​បើក​ចិត្ត ទូលាយ​។ ខ្ញុំ​នឹង​ស្ដាប់​រាល់​មតិ​ទាំងអស់ ធ្វើ​ដូច្នេះ​ទើប​យើង​អាច​នាំ​ប្រទេស​ឆ្ពោះទៅរក​ស្ថិរភាព​»​។​​អ្នកស្រី ប៉ៃ​តង​តាន​(Paetongtarn) មាន​អាយុ ៣៧​ឆ្នាំ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ថៃ និង​ជា​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ទី​២ បន្ទាប់ពី​អ្នកស្រី យ៉ី​ង​ឡាក់ ដែល​ត្រូវជា​មីង​របស់​អ្នកស្រី​។

អ្នកស្រី​ដែលជា​កូនស្រី​ពៅ​របស់លោក ថាក់ស៊ីន ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ឱ្យ​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី​ថៃ​កាលពី​សុក្រ ទី​១៦ ខែសីហា ពោល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក សេដ្ឋា ថា​វី​ស៊ីន​មកពី​គណបក្ស​ភឿ​ថៃ​ដែរ ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ដក​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៤​សីហា​ដោយមាន​ការប្តឹង ពី​សមាជិក​ព្រិ​ទ្ធ​សភា​៤០​នាក់​ដែល​អស់តំណែង​ករណីយ៍តែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ដែលមាន​ប្រវត្តិ​ធ្លាប​ជាប់ពន្ធនាគារ​ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ខុ​ទ្ធ​ការ​ល័យ​នាយ​ល​យ័​នាយករដ្ឋមន្ត្រី​បើទោះបីជា​ក្រោយ​ការរិះគន់​បាន​លាលែង​ពី​តំណែង​វិញ​ក៏ដោយ​។​សម្រាប់​វត្តមាន​លោកស្រី​ប៉ៃ​តង​តាន​ជា​នាយករដ្ឋមន្ត្រី​លើក​នេះ​បង្ហាញថា​គ្រួសារ​ត្រកូល​ថាក់​ស៊ិន​បាន​ចូលមក​ក្រឡុក​ឆាកនយោបាយ​ថៃ​ជាថ្មីទៀត​ដែល​កន្លងមក​ក្នុង​រជ្ជ​ការ​មហាក្សត្រ​ចាស់​លោក​ថា​ក់​ស៊ីន​លោកស្រី​យិ​ង​ឡាក់​ត្រុ​វ​បាន​ពួកយោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ចោល​ជា​បន្តបន្ទាប់​៕a thak sin1 

​