» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22 នាក់

ម្សិលមិញ 7052 នាក់

សរុប 20671560 នាក់

ក្រុង​ហុងកុង​ផ្អាក់​ការហោះហើរ​បន្ទាប់ពី​បាតុករ​ចូលកាន់​កាប់​ព្រលានយន្តហោះ​!

 


​ហុងកុង​៖​ក្រុមបាតុករ​ជាង ៥.០០០ នាក់​បាន​ចូល​ប្រមូលផ្តុំ​គ្នា​នៅ​អាកាសយានដ្ឋាន​ហុងកុង​នៅ​ថ្ងៃ​ច័ន្ទ​ទី​១២​សីហា​បណ្តាល​ឲ្យ​អាជ្ញាធរ​សម្រេច​លុបចោល​ជើងហោះហើរ​ចូល​និង​ចេញពី​មជ្ឈមណ្ឌល​ដឹកជញ្ជូន​អន្តរជាតិ​ដ៏​មមាញឹក​មួយ​នេះ​។​a hong lam 

សារព័ត៌មាន​CNA​នៅ​ថ្ងៃទី​១២ ខែសីហា​នេះ​បាន​ឲ្យ​ដឹងថា​៖​លោក Kong Wing-cheung អគ្គនាយករង​នៃ​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​ប៉ូលីស អាកាសយានដ្ឋាន​បាន​អនុញ្ញាតឱ្យ​ក្រុមបាតុករ​ប្រមូលផ្តុំ​គ្នា​នៅ​សាល​ភ្ញៀវ ទោះបីជា​ការតវ៉ា​មិនត្រូវ​បានផ្តល់​ការអនុញ្ញាត​ពី​ប៉ូលីស​ក៏ដោយ​។​
​ក្រុមអ្នកតវ៉ា​ខ្លះ​បាន​ចូល​សាល​ច្រកចេញ​ដែល​បណ្តាលឱ្យ​អ្នកដំណើរ​មួយចំនួន​មិនអាច​ឡើង​យន្តហោះ​បាន​។​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង Cathay Pacific បាន​គំរាម​បណ្តេញ​បុគ្គលិក​ណា​ដែល​បាន​គាំទ្រ ឬ​ចូលរួម​នៅក្នុង​ក្បួន​បាតុកម្ម​។

នៅ​ចិនដីគោក ក្រុង​ប៉េកាំង​ហាក់​បន្ត​ដាក់​គំនាប​លើ​ក្រុមបាតុករ​ដោយ​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី​១២ សីហា​នេះ​ថា ទង្វើ​ហិង្សា​របស់​ពួក​បាតុករ​លើ​កម្លាំង​ប៉ូលិស​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​ជា​ទង្វើ​ដែល​បង្ហាញ​ចេញ​នូវ​សញ្ញា​ភេរវ​និយម​។ លោក​ហ្វ៊ែ​រណង់​ដូ ជឿ​ង សមាជិកសភា​ហុងកុង​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ពន្យល់​ពី​តាក់​ទិច​របស់​ក្រុមបាតុករ​ប្រឈម​នឹង​កម្លាំង​ប៉ូលិស​។​« ពីដំបូង ក្រុមបាតុករ និង​កម្លាំង​ប៉ូលិស​បាន​ស្ថិតនៅ​ម្ខាង​ម្នាក់​ដោយ​ពួកគេ​បាន​គូស​ខ្សែ​មួយ​។ តែ​នៅ​ទីបំផុត កម្លាំង​ប៉ូលិស​បាន​ប្រើ​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​បាញ់​ទៅលើ​ហ្វូង​បាតុករ​។ ហ្វូង​បាតុករ​ក៏បាន​បំបែក​ជា​ក្រុម ហើយ​កម្លាំង​ប៉ូលិស​ក៏បាន​ដេញតាម​ពួកគេ រួច​ក្រោយមក​ក៏បាន​ឃាត់ខ្លួន​មួយចំនួន​។ ឥឡូវនេះ ក្រុមបាតុករ​បាន​ប្តូរ​តាក់​ទិច​ដោយ​បង្កើត​របាំង បិទផ្លូវ និង​រត់គេច​ពី​ការវាយប្រហារ ឬ​ការចាប់ខ្លួន​ពី​កម្លាំង​ប៉ូលិស​។​

​ពិតណាស់​តាំងពី​ថ្ងៃទី​៩ មិថុនា​មក មាន​មនុស្ស​ជិត ៥០០​នាក់​ត្រូវបាន​ចាប់ខ្លួន​។ តែ​ក្រុមបាតុករ​ហាក់​បាន​យល់​ភ្លាម​ថា គេ​ត្រូវ​ធ្វើយ៉ាងណា​គេច​ឲ្យ​ផុតពី​ការចាប់ខ្លួន​ដោយ​បន្ត​ក្បួន​បាតុកម្ម​។ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ចង់ឃើញ​មានការ​ចាប់ខ្លួន និង​មាន​អំពើហិង្សា​អ្វី​ឡើយ​។ តែ​គឺរ​បបក​ម្មុយ​និ​ស្ត​ក្រុង​ប៉េកាំង​ទេតើ​ដែល​បាន​បង្រៀន​យើង​ឲ្យ​យល់ថា បាតុកម្មអហិង្សា​គ្មាន​ន័យ និង​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់​។​

​សូមបញ្ជាក់ថា​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​អង្គុយ​តវ៉ា​នៅ​អាកាសយានដ្ឋាន​រយៈពេល​បី​ថ្ងៃ​មកហើយ​ចាប់តាំងពី​ថ្ងៃ​សុក្រ​ប៉ុន្តែ​ទើបតែ​ថ្ងៃ​ចន្ទ​នេះ​ទេ​ដែលមាន​ក្រុម​តវ៉ា​កើនឡើង​ច្រើន​៕a hong turmoil a hong turmoil1 

​