» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10784 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700955 នាក់

រុស្ស៊ី​ចាប់ផ្តើម​កំទេច​ក្រុង​ម៉ា​រី​វ​ប៉ូល​ក្នុងពេល​អាមេរិក​និង​អង់គ្លេស​បញ្ជូន​អាវុធ​ចូល​អ៊ុយ​ក្រែ​ន​

​ប្រទេស​អ៊ុយ​ក្រែ​ន​៖​រុស្ស៊ី​ចាប់ផ្តើម​ទម្លាក់​គ្រាប់បែក​កំទេច​លេណដ្ឋាន​លើ​រោងចក្រ​ដែក​ម៉ា​រី​វ​ប៉ូល​មួយ កន្លែង​ដែល​ពួក​យុទ្ធជន​អ៊ុយ​ក្រែ​ន​កំពុង​សម្ងំ​លាក់ខ្លួន​មិន​ព្រម​ទម្លាក់អាវុធ​ចុះចាញ់​។ លោក ដេ​នី​ស ប្រូ​កូ​ប៉េ​ន​កូ​(Denys Prokopenko)​ដែល​ទាហាន​របស់គាត់​កំពុង​តស៊ូ​ប្រឆាំងនឹង​កងកម្លាំង​រុស្ស៊ី​នៅក្នុង​ទីក្រុង​យុទ្ធសាស្ត្រ​ភាគខាងត្បូង​នេះ បាន​និយាយ​ក្នុង​សារ​ជា​វីដេអូ​ថា គ្រាប់បែក​ត្រូវបាន​ទម្លាក់​លើ​រោងចក្រ​ទោះជា​មាន​ជន​ស៊ីវិល​ជាច្រើន​កំពុង​ជ្រក​នៅក្នុង​រូង​ក្រោម​ដី​នៃ​រោងចក្រ​នេះ​ក្តី​។​លោក​ថា «​កងកម្លាំង​រុស្ស៊ី និង​កងកម្លាំង​តំណាង​របស់គេ​…​ដឹងថា​មាន​ជន​ស៊ីវិល​តែ​ពួកគេ​នៅតែ​បាញ់​មកលើ​រោងចក្រ​»​។​a army russy1 

កងទ័ព​រុស្ស៊ី បានចាប់ផ្តើម បាញ់​គ្រាប់កាំភ្លើង​ធំ និង​មី​ស៊ី​ល​ច្រើន​ខ្លាំងណាស់ គិត​ចាប់ពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ​មក​។ ផ្អែក​តាម​លោក Serguii Gaidai អភិបាល​អ៊ុយ​ក្រែ​ន នៃ​តំបន់​លូ​ហ្ក​ង់​ស្គ៍ គឺថា​កងទ័ព​រុស្ស៊ី​កំពុង​ទម្លាក់​គ្រាប់ នៅ Roubijné Popasna​។ ចំណែក​ក្រុង Kreminna បាន​ធ្លាក់​ទៅក្នុង​ដៃ​កងទ័ព​រុស្ស៊ី​ហើយ​។ លោក Serguii Gaidai ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​រុស្ស៊ី​ត្រូវតែ​បើក​ច្រក​មនុស្សធម៌ ដើម្បី​ឲ្យ​ប្រជាជន​ស៊ី​វី​ល​ចាក​ចេញពី​ទីលានប្រយុទ្ធ​នៅ​តំបន់​លូ​ហ្ក​ង​ស្ក៍​។​

​នៅក្នុង​វីដេអូ ផ្សាយ​ផ្ទាល់​តាម​បណ្តាញ Telegram កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​វ្លូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​លើកឡើងថា “​យើង​អាច​បញ្ជាក់បាន​ហើយ​ថា ពេលនេះ​គឺ​កងទ័ព​រុស្ស៊ី​បានចាប់ផ្តើម​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ មកលើ​តំបន់​ដុន​បាស​ហើយ​។ ការវាយប្រហារ ដែល​ពួក​រុស្ស៊ី​បាន​ត្រៀម​រៀបចំ​អស់​ជាច្រើន​ថ្ងៃ​មកហើយ​។ កម្លាំង​ទាហាន​រុស្ស៊ី​ច្រើនណាស់ ដែល​នឹង​មក​ចូលរួម​ក្នុងការ​វាយប្រហារ​នេះ​”​។ តែ​លោក​ហ្សេ​ឡេ​ន​ស្គី បាន​បន្ថែមថា ទោះជា​ទ័ព​រុស្ស៊ី​មាន​គ្នាច្រើន​យ៉ាងណាក៏ដោយ ក៏​កងទ័ព​អ៊ុយ​ក្រែ​ន​មិន​រាថយ​ដែរ គឺ​នឹង​បន្ត​ប្រយុទ្ធ​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន​ជានិច្ច​។​

​រុស្ស៊ី​ប៉ាន់​ស្មានថា ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​២.៥០០​នាក់​និង​ពួក​ទាហាន​ស៊ីឈ្នួល​បរទេស​ប្រហែល​៤០០​នាក់​កំពុង​សម្ងំ​នៅក្នុង​រោងចក្រ​នេះ នៅពេល​អាម៉េរិក​បាន​និយាយថា​កងកម្លាំង​រុស្ស៊ី​ជាង​ដប់​ក្រុម​កំពុង​ព្យាយាម​វាយ​កំចាត់​ពួកគេ​។​​អ៊ុយ​ក្រែ​ន​ប៉ាន់​ស្មានថា មនុស្ស​ដល់​ទៅ​២១.០០០​នាក់​ត្រូវបាន​សម្លាប់​នៅ​ម៉ា​រី​វ​ប៉ូល​ចាប់តាំងពី​ទីក្រុង​នេះ​ស្ថិតក្រោម​ការឡោមព័ទ្ធ​ជាច្រើន​សប្តាហ៍​មកនេះ ។​ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន បាន​ព្រមាន​រុស្ស៊ី​ថា ការដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មិន​ព្រម​បើកផ្លូវ​មនុស្សធម៌​អោយ​ជន​ស៊ីវិល​ចេញពី​ទីក្រុង​នេះ​នឹង​នាំ​ដល់​ការបើក​សវនាការ​កាត់ទោស​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​ស្របច្បាប់ តែ​រុស្ស៊ី​បាន​ឆ្លើយតប​ថា​«​ពួក​ជាតិនិយម​ណា​ស៊ី​ថ្មី »​បាន​រារាំង​ការជម្លៀស​មនុស្ស​ចេញពី​ទីក្រុង​នេះ​។​

​ដោយ​មិនអាច​វាយ​សម្រុក​យក​រដ្ឋធានី​កៀវ​បាន ទីបំផុត កងទ័ព​រុស្ស៊ី​បាន​ដកថយ​ចេញពី​ខាងជើង​អ៊ុយ​ក្រែ​ន ហើយ​បាន​ប្រមូល​កម្លាំង​ឡើងវិញ ដើម្បី​សម្រុក​វាយប្រហារ តែ​នៅ​ភាគ​ខាងកើត​ទេ គឺ​តំបន់​ដុន​បាស​នេះឯង​។ តំបន់​ដុន​បាស ដែល​យើង​ដឹងថា​ដែនដី​មួយផ្នែក ស្ថិតក្នុង​ដៃ​របស់​ក្រុម​ឧទ្ទាម​និយម​រុស្ស៊ី នោះ​គឺ​សាធារណរដ្ឋ​ផ្តាច់ខ្លួន លូ​ហ្ក​ង់​ស្គ័ និង សាធារណរដ្ឋ​ដូ​ណេ​ត​ស៍​។​​បើ​យោងតាម​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ គឺ​រុស្ស៊ី បាន​បន្ថែម​កម្លាំង ចំនួន​១១​កង​វីរសេនា​តូច​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប មាន​៧៦​កង​វីរសេនា​តូច នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​ទន្ទឹមគ្នានេះ កងទ័ព​រុស្ស៊ី​មិនមែន​សម្រុក​វាយប្រហារ​តែ​នៅ​ខាងកើត​ទេ​។ រុស្ស៊ី​ក៏​នៅតែ​បន្ត​បាញ់​ប្លោង​មី​ស៊ី​ល​ទៅ​ភាគ​ខាងលិច​ដែរ ទៅលើ​ទីតាំង​យុទ្ធសាស្ត្រ​មួយចំនួន​។ ជាក់ស្តែង កាល​ណ​ពីថ្ងៃ​ម្សិលមិញ រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល កម្ទេច​ទីតាំង​ស្តុក​អាវុធ​មួយកន្លែង នៅក្បែរ​ក្រុង Lvin​។​

​នៅ​លូ​ហ្ក​ង់​ស្ក៍ និង ដូ​ណេ​ត​ស៍ កងទ័ព​អ៊ុយ​ក្រែ​ន​អះអាងថា បាន​បាញ់​កម្ទេច​រថក្រោះ​រុស្ស៊ី​ចំនួន​១០ រថពាសដែក​ចំនួន​១៨​គ្រឿង រថយន្ត​ដឹក​ទាហាន​ច្រើន​គ្រឿង ព្រមទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ និង​កាណុង​កាំភ្លើងត្បាល់​មួយ​ផងដែរ​។​​យោងតាម​ប្រភពព័ត៌មាន ពី​មន្ទីរ​បញ្ច​កោណ គឺ​យន្តហោះ​ដឹក​គ្រឿង​សព្វាវុធ ចំនួន​៤​ជើងហោះហើរ បាន​ហោះ​ទៅដល់​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​ហើយ ដើម្បី​រៀបចំ​ប្រគល់​គ្រឿង​សព្វាវុធ ទៅ​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន​។ យន្តហោះ​ទី​៥ នឹង​ហោះ​ទៅដល់ រវាង​ថ្ងៃស្អែក​នេះហើយ​។ នេះ​គឺជា​គ្រឿង​សព្វាវុធ ដែល​រដ្ឋាភិបាល​អាមេរិក បាន​សន្យា​ជួយ​អ៊ុយ​ក្រែ​ន ក្នុងតម្លៃ​សរុប​ចំនួន ៨០០​លាន​ដុល្លារ​។​

 យោងតាម​លោកចនឃឺប៊ី( John Kirby) អ្នកនាំពាក្យ​វិមាន​បញ្ច​កោណ គឺ​អ្នកជំនាញ​កងទ័ព​អាមេរិក នឹង​ធ្វើការ​បង្វឹក​កង​ទ័ព​អ៊ុយ​ក្រែ​ន ឲ្យ​ចេះ​ប្រើ ប្រព័ន្ធ​កាំភ្លើង​ធំ M777 Howitzer​។ ការហ្វឹកហាត់ នឹងធ្វើ​នៅក្នុង​ប្រទេស ក្បែរ​ខាង​ជាប់​អ៊ុយ​ក្រែ​ន​។ ប្រព័ន្ធ​កាំភ្លើង​ធំ M777 Howitzer គឺជា​ប្រព័ន្ធ​កាំភ្លើង​ធំ​សេរី​ថ្មី របស់​កងទ័ព​អាមេរិក​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក បញ្ជាក់ថា កងទ័ព​អ៊ុយ​ក្រែ​ន ធ្លាប់​ប្រើតែ​កាណុង​ប្រើ​គ្រាប់​ទំហំ ១៥២​មី​លី​ម៉ែត្រ ផលិត​នៅ​រុស្ស៊ី​។ តែ​កាណុង M777 Howitzer ថ្មី​របស់​អាមេរិក ប្រើ​គ្រាប់​ទំហំ​១៥៥​មី​លី​ម៉ែត្រ ដែល​តម្រូវ​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន ត្រូវតែ​ហ្វឹកហាត់​ពី​របៀប​ប្រើ​។​

​អង់គ្លេស​នឹង​បញ្ជូន​រថពាសដែក​សម្រាប់​បាញ់​មី​ស៊ី​ល​ទៅ​អ៊ុយ​ក្រែ​ន​ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​រុស្ស៊ី​បានចាប់ផ្តើម​ការវាយលុក​ពេញទំហឹង​របស់ខ្លួន​ដើម្បី​គ្រប់គ្រង​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​។​
​សារព័ត៌មាន​The Sun បានឱ្យដឹងថា ក្រសួងការពារជាតិ​អង់គ្លេស​បានបង្ហាញ​នូវ​រថពាសដែក​បាញ់​មី​ស៊ី​ល​ធុន Stormer High Velocity Missile (HVM)​សម្រាប់​អ៊ុយ​ក្រែ​ន​នៅ​តំបន់​ទំនាប​សាលី​បឺ​រី(Salisbury Plain) កាលពី​ពីរ​សប្តាហ៍​មុន ដោយ​កាសែត​នេះ​បន្ថែមថា យានជំនិះ​ទម្ងន់ ១៣ តោន​នេះ​អាច​ដឹក​ទៅធ្វើ​សង្គ្រាម​តាម​យន្តហោះ​ដឹកជញ្ជូន C-17​ក្នុងពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​
​រថពាសដែក Stormer គឺ​ផលិត​ដោយ​ក្រុមហ៊ុន BAE Systems ត្រូវការ​មនុស្ស​តែ​បីនាក់​ប៉ុណ្ណោះ​ដើម្បី​ដំណើរការ​វា និង​ប្រើប្រាស់​មី​ស៊ី​ល​ស្តា​ស្ត្រេ​ក​(Starstreak)​ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ​ហោះ​ទាបៗ​។​
លោក​ហ្សេ​លេន​ស្គី​បាន​កំពុង​អង្វរ​ដល់​មហាអំណាច​លោកខាងលិច​ឱ្យ​ផ្តល់​អាវុធ​ខ្លាំងៗ​កាន់តែច្រើន​ដល់​គាត់ ។​

​លោក John Kirby បាន​អះអាងថា រុស្ស៊ី​កំពុងតែ​ចាប់ផ្តើម​ជួប​ការលំបាក​ហើយ ក្នុង​វិស័យ​ផលិត​គ្រឿង​សព្វាវុធ​ទំនើប​។ យោងតាម​លោក John Kirby គឺថា​រុស្ស៊ី កំពុងតែ​ជួប​បញ្ហា មិន​អាចមាន​គ្រឿងផ្សំ​បច្ចេកវិទ្យា​អេឡិចត្រូនិក ទំនើប យកមក​ផលិត​អាវុធ​ទំនើប​បានទេ​។ ជាក់ស្តែង ប្រព័ន្ធ​បាញ់ និង​មី​ស៊ី​ល បញ្ជា​ពី​ចម្ងាយ​។ គ្រឿងផ្សំ​បច្ចេកវិទ្យា​ទាំងនេះ គឺ​ផលិត​នៅ​តៃវ៉ាន់ និង​កូរ៉េខាងត្បូង​។ តែ​ឥឡូវ ប្រទេស​២​នេះ មិនអាច​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី​ទៀត​បានទេ ព្រោះ​ដោយសារតែ​ទណ្ឌកម្ម​របស់​អាមេរិក​។​​នៅ​រសៀល​ថ្ងៃ​អង្គា​រ៍​ទី​១៩​មេសា​នេះដែរ លោក ចូ បៃ​ដិ​ន នឹង​បើក​ការប្រជុំ​ពី​ចំងាយ​មួយទៀត ជាមួយ​ថ្នាក់ដឹកនាំ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងអស់ ដើម្បី​និយាយ​គ្នា​ពី​ជំហាន​បន្ទាប់ ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន​។a army russy a army russy2 

​