» លោក​ត្រាំ ហាមប្រាម​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន​១២ មិន​ឱ្យចូល​ទឹកដី​សហរដ្ឋ​អាម៉េរិក​កម្ពុជា​រួចខ្លួន​ » មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រកសារ​ធាតុគីមី​ » មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រកសារ​ធាតុគីមី​ » ​អ្នកប្រឆាំង​ច្បាប់​អាជ្ញា​សិ​ក​កាលពី​ខែធ្នូ ឆ្នាំ​២០២៤ក្លាយជាប្រ​ធានា​ធីប​តី​ថ្មី​កូរ៉េខាងត្បូង​សន្យាបន្តធ្វើល្អជាមួយកូរ៉េខាងជើង » អភិបាលរង​ស្រុក​ជុំ​គិរី ទៅ​រៀបការ​ប្រពន្ធ​ថ្មី ខណៈ​មិនទាន់​លែងលះ​ដាច់​ » កម្ពុជា​ប្រកាស​ប្រើ​យន្តការ​តុលាការ ICJ​ថៃ​ថា​ប្រើ​JBC » ​មេ​ទ​ព័​វៀត​ត​ណា​ម​មកដល់​ចំពេលកម្ពុជាមានបញ្ហាជាមួយថៃ » ​កិច្ចប្រជុំ​រវាង​រុស្ស៊ី អ៊ុយ​ក្រែ​ន​១​ម៉ោង​បាន​ត្រឹម​ដោះដូរ​អ្ម​លកទោស​និង​សា​កសព​យោធា! » សម្តេចឪ​និង​សម្តេច​កូន​និយាយ​ពី «​ការអភិវឌ្ឍ​បែប​ទូលាយ​» និង «​ការអភិវឌ្ឍ​បែប​ស៊ីជម្រៅ​» នៅក្នុង​វិស័យ​កសិកម្ម​? » ប្រតិភូ​មកពី​ស្ថានទូត​អង់គ្លេស និង​ក្រុមហ៊ុន​ឯកជន​ប្រមាណ​៥០​រូប មក​ទស្សនា​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​ » សមាជ​សភា​ពីរ​ថ្នាក់​គាំទ្រ​ជំហរ​រាជ​រដ្ឋា​ភិ​បាល​ស្តីពី​ការយក​បញ្ហា​ជម្លោះព្រុំដែន​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ » មកដល់​ឆ្នាំ​២០២៥​កម្លាំង​ប្រឆាំង​អំណាច​កង​ទ​ព័​ថៃ​ក៏​មិនធម្មតា​ដែរ​! » ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា បោះបង្គោល​ព្រំដី​ព្រែកជីក​ហ្វូណន​តេ​ជោ បញ្ចប់​ការងារ​កំណាត់​ទី​២ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ត្រៀម​ចូល​ដី​តាកែវ​ » ហ្កេ​!​តាម​បាញ់​ដល់​ស្រុកកំណើត​ព្រោះ ខឹង​គូស្នេហ៍​ប្រុស​ដូចគ្នា​វិល​ទៅរក​ប្រពន្ធ​វិញ​ » ម្ចាស់​មកុដ Miss Grand International ២០២៤ និយាយថា ខ្លួន​បោះបង់​មកុដ​ដោយសារតែ​គ្មាន​ការយកចិត្តទុកដាក់​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5062 នាក់

ម្សិលមិញ 12944 នាក់

សរុប 16836119 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​រុ​ស្ស៉ី​បង្ហាញមុខ ក្រោយ​ការបះបោរ​របស់​ក្រុម​ទាហាន​ស៉ី​ឈ្នួលក្នុពេលដែលមេទព័អង់គ្លេសឲ្យអ៊ុយក្រែនប្រយត្ន័ក្រុម Wagnerវ៉ៃចេញពីបេឡារុស្ស

ប្រទេស​រុស្ស៊ី​៖ រដ្ឋមន្ត្រី​ការពារជាតិ​រុ​ស្ស៉ី លោក សឺ​ហ្គៃ សូ​យ​ហ្គូ (Sergei Shoigu) បាន​បំពេញ​ទស្សនកិច្ច​ចុះ​ជួប​កងទ័ព​រុ​ស្ស៉ី ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក្នុងការ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​លើកដំបូង​របស់លោក បន្ទាប់ពី​សកម្ម​ភាពបះ​បោរ ដែល​ត្រូវបាន​បោះបង់ចោល​វិញ ដោយ​ក្រុម​ទាហាន​ស៉ី​ឈ្នួល​រុ​ស្ស៉ី Wagner កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣​យោង​ប្រភព​ភ្នាក់ងារ​ពត៍​មាន​រុស្ស៊ី​។​a wagner2 

​នៅក្នុង​សេចក្តីរាយការណ៍​របស់​ខ្លួន ដែល​ផ្អែក​តាម​ប្រភពពី​ក្រសួងការពារជាតិ​រុ​ស្ស៉ី ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៉ី RIA បានបង្ហាញ​យ៉ាងច្បាស់​ថា លោក សូ​យ​ហ្គូ នៅតែ​បន្ត​មាន​តួនាទី​ជា ប្រមុខ​ការពារជាតិ​នៃ​ប្រទេស​រុ​ស្ស៉ី​ដដែល​មិន​ដូន​ពត៍​មាន​ដែល​លើ​កថា​មានការ​ផ្លាស់​ផ្តូ​រ​នោះទេ​។ ប៉ុន្តែ RIA មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ស្តីពី​ពេលវេលា​ក៏ដូចជា​ទីកន្លែង ដែល​លោក​បាន​ជួប​ជាមួយ​ពលទាហាន ព្រមទាំង​ក្រុម​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ខាងលិច​របស់​រុ​ស្ស៉ី​ឡើយ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​ចុង​ចុង​សប្តាហ៍​កន្លងទៅនេះ ក្រុម​បះបោរ​ដែល​ដឹកនាំ​ដោយ​ថៅកែ​ក្រុម Wagner គឺ​លោក យេ​វ​ហ្កេ​នី​ន ព្រី​ហ្គោ​ហ្ស៉ី​ន (Yevgeny Prigozhin) បាននាំគ្នា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​រដ្ឋធានី​មូ​ស្គូ ដើម្បី​ផ្តួលរំលំ​នូវ​អ្វីដែល​ពួកគេ​ហៅថា​ជា ថ្នាក់ដឹកនាំ​ដែល​ពុករលួយ​និង​អសមត្ថភាព​នៃ​យោធា​របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ប្រទេស​រុ​ស្ស៉ី​។ ប៉ុន្តែ​នៅ​ពាក់កណ្តាល​ទី លោក ព្រី​ហ្គោ​ហ្ស៉ី​ន ក៏បាន​បញ្ជា​ឱ្យ​កងកម្លាំង Wagner ដកថយ​ទៅកាន់​តំបន់​មួយ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​រុ​ស្ស៉ី​វិញ បន្ទាប់ពី​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយ​វិមាន​ក្រឹម​ឡាំង ក្រោម​ការជួយ​សម្រុះសម្រួល​ពី​ប្រធានាធិបតី​បេឡា​រុស​លោកលូការឈិនកូដោយឲ្យមេទព័ក្រុមហ៊ុនទាហ៊ានស៊ីឈ្នួលនិរទេសទៅរស់នៅបេឡារុស្ស។​

​មេដឹកនាំ​ក្រុម​ទាហាន​ស៊ីឈ្នួល​វេ​ក​ន័​រ លោកយេវនីព្រីហ្កោហ្ស៊ីន( Yevgeny Prigozhin )បាន​បង្ហោះ​សារ​ជា​សម្លេង​នៅលើ​បណ្តាញ​សារ​អេឡិចត្រូនិក (Telegram) របស់ខ្លួន​ថា លោក​បាន​យល់ព្រម​បញ្ឈប់​សកម្មភាព​នេះ "​ដើម្បី​ជៀសវាង​ការបង្ហូរ​ឈាម​" បន្ទាប់ពី​មានការ​ពិភាក្សាគ្នា​រវាង​លោក Prigozhin និង​មេដឹកនាំ​បេឡា​រុស្ស​លោក​ប្រធានាធិបតីអាឡិចសិនឌឺលូកាស្សិនកូ( Alexander Lukashenko) ដែល​កំពុង​ដើរតួ​ជា​អ្នក​ផ្សះផ្សា​ស្ថានការណ៍​ដ៏​តានតឹង​មួយ​នេះ​។​តាម​ការប្រកាស​របស់​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង ផ្ទាល់​តែម្តង គឺ​ការស៊ើបអង្កេត​ស្តីពី​បទឧក្រិដ្ឋ ទៅលើ​លោក Evguéni Prigojin មេក្រុម​Wagner គឺ​ត្រូវបាន​បោះបង់ចោល​ទាំងអស់​ហើយ​។ ក្រសួងការពារជាតិ​រុស្ស៊ី ក៏បាន​អះអាង​ដែរ ថា​រឿងនេះ​ចប់​រួចរាល់​ហើយ​។

ពោលគឺ​គ្មាន​ការចាប់​ទោស​អូស​ដំណើរ​អ្វី​ទាំងអស់​។ សមាជិកសភា​រុស្ស៊ី ឈ្មោះ Andreï Kartapolov ដែលជា​ប្រធាន​គណៈកម្មាធិការ​ការពា​រ​ជាតិ នៅ​សភា​ឌូ​ម៉ា បាន​ថែមទាំង​អះអាង​ទៀត អាជ្ញាធរ​រុស្ស៊ី​គ្មានអ្វី​នឹង​ស្តីបន្ទោស​ក្រុម​Wagner ទេ ព្រោះ​ក្រុម​នេះ មិនបាន​បង្ក​ការខូចខាត​អ្វី​ទាំងអស់​។ ក៏ប៉ុន្តែ បើ​យោងតាម​អ្នកសរសេរ​Blog​កងទ័ព​នៅ​រុស្ស៊ី គឺមាន​ទាហាន​រុស្ស៊ី​ស្លាប់​ចន្លោះ​ពី​១៣​ទៅ​២០​នាក់ ដែល​ភាគច្រើន គឺ​ស្លាប់​ដោយសារ​ក្រុម​Wagner បាញ់​ទម្លាក់​ឧ​ត្ថ​ម្ភា​គ​ចក្រ​ចំនួន​៦​គ្រឿង និង​យន្តហោះ​មួយគ្រឿង​។​

​ពេល​ផ្ទះ​ហេតុការណ៍ លោក​ពុ​ទីន បានចេញ​សេចក្តីថ្លែងការណ៍​តាមរយៈ​ទូរទស្សន៍ ដោយ​ចាត់ទុក​សកម្មភាព​បះបោ​រ​ប្រដាប់អាវុធ​របស់​ក្រុម​ទាហាន​វេ​ក​ន័​រថា "​ជាការ​លួច​ចាក់​ពី​ខាងក្រោយ​ខ្នង​" និង​បាន​ហៅ​លោក Prigozhin ដែលជា​អតីត​មនុស្ស​ជំនិត​របស់លោក​ថា​ជា​ជន​ក្បត់ជាតិ និង​ប្តេជ្ញាចិត្ត​កម្ចាត់​ក្រុម​ទាំងឡាយណា​ដែល​ចូលរួម​ប្រឆាំង​រដ្ឋាភិបាល​រុស្ស៊ី​។ តើ​ការប្រកាស​ផ្អាក​សកម្មភាព​បះបោរ​រប​ស់​ក្រុម​ទាហាន​វេ​ក​ន័​រ​នៅពេលនេះ អាច​នាំឱ្យមាន​ការសម្របសម្រួល​គ្នា​ឡើងវិញ​រវាង​ក្រុម​ទាហាន​ស៊ីឈ្នួល​វេ​ក​ន័​រ​ដ៏​មាន​ឥទ្ធិពល ជាមួយនឹង​ទាហាន​របស់​រដ្ឋាភិបាល​លោក​ពុ​ទីន​បានដែរ​ឬ​យ៉ាងណា ?។​

​នៅក្នុង​កិច្ចព្រមព្រៀង​ខាងលើ រួមមាន​ការផ្តល់​ការលើកលែង​ដាក់ទោស​ទណ្ឌ ចំពោះ​ក្រុម​អ្នកបះបោរ ដែល​បាន​វិលត្រឡប់​ចូលទៅ​កាន់​មូលដ្ឋាន​របស់​ពួកគេ​វិញ ប៉ុន្តែ​វា​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​ប្រ​ធានា​ធីប​តី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​យល់​ព្រមធ្វើ​ការរុះរើ​ថ្នាក់ដឹកនាំ​កំពូល​របស់​យោធា ឬក៏​ធ្វើ​សម្បទាន​ណាមួយ​ដែរ​ឬ​អត់​។​ទាក់ទង​បញ្ហា​នេះ កាសែត Washington Post បាន​រាយការណ៍​ថា ចារកម្ម​អាមេរិក​បាន​រកឃើញ​សញ្ញា​នៃ​ផែនការ​របស់លោក Prigozhin នៅ​ពាក់កណ្តាល​ខែមិថុនា ហើយ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ផលប៉ះពាល់​ដែល​អាច​កើតមាន​លើ​សមត្ថភាព​របស់​រុស្ស៊ី​ក្នុងការ​គ្រប់គ្រង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ។​

​ក្នុង​អត្ថបទ​នោះ​និយាយថា សកម្មភាព​បះបោរ​រប​ស់លោក Prigozhin បង្កឡើង ដោយសារតែ​ការបញ្ជា​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឲ្យ​អ្នក​ប្រយុទ្ធ​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​ចូលរួម​ក្នុង​សង្គ្រាម​លុកលុយ​លើ​អ៊ុយ​ក្រែ​ន ត្រូវតែ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចូល​ជាមួយ​ក្រសួងការពារជាតិ ដើម្បី​ពង្រឹង​បទបញ្ជា​ដែល​ដាក់ចេញ​មកកាន់​តែមាន​ប្រសិទ្ធភាព ។​កាសែត Washington Post បាន​ចុះផ្សាយ​ទៀតថា “​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ក៏​ទំនងជា​បានដឹង​ហើយ​ផងដែរ អំពី​ផែនការ​របស់លោក Prigozhin​តែដោយសារ​តែ​ភាព​អសកម្ម​របស់លោក ពូ​ទីន បាន​ឆ្លុះបញ្ចាំង​ពី​ភាពខ្វះខាត​ក្នុងការ​សម្របសម្រួល​ក​ម្រិ​ត​ខ្ពស់​នៅក្នុង​ជួរ​រដ្ឋាភិបាល​រុស្ស៊ី​” ។​

​សម្រាប់​លោក​អង់​តូ​នី ប្លី​ង​កិន រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​លើកឡើងថា ព្រឹត្តិការណ៍​នេះ បាន​ស្តែង​ឲ្យ​ឃើញថា ធាតុពិត អំណាច​កំពូល​របស់​រុស្ស៊ី ដែល​លោកពូ​ទីន​អង្គុយ​ពីលើ គឺ​មិន​រឹងមាំ​ប៉ុន្មាន​នោះទេ​។ ពោលគឺ​វា​មាន​ស្នាម​ប្រេះ​បាក់បែក​ហើយ​។ ដូចគ្នា​ដែរ លោក​ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង បាន​លើកឡើងថា ការបះបោរ​របស់​ក្រុម Wagner បានបង្ហាញ​ឲ្យ​ឃើញថា មានការ​បែកបាក់​គ្នា​នៅក្នុង​របប​ដឹកនាំ​រុស្ស៊ី​បច្ចុប្បន្ន​។ ជាការ​បាក់បែក ផុយស្រួយ ទាំង​ក្នុងចំណោម​មន្ត្រី​កងទ័ព​រុស្ស៊ី និង​ក្នុង​ក្រុម​កម្លាំង​ដៃជើង​ដូច​យ៉ាង​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner​។​

​ចំណែក​លោក​Mykhaïlo Podoliak ទីប្រឹក្សា​ពិសេស​របស់លោក​ហ្សេ​ឡេ​ន​ស្គី បាន​លើកឡើងថា Evguéni Prigojin បានធ្វើ​ឲ្យ​លោកពូ​ទីន ក៏ដូចជា​របប​ដឹកនាំ​រុស្ស៊ី ត្រូវ​អាម៉ាសមុខ ពេញ​មួយ​ពិភពលោក​តែម្តង​។ លោក Abbas Galliamov អតីត​ទីប្រឹក្សា​របស់លោក​ពូ​ទីន បាន​លើកឡើងថា ព្រឹត្តិការណ៍​បានបង្ហាញ​ប្រាប់​គ្រប់គ្នា​ឲ្យ​ឃើញថា របប​ដឹកនាំ​របស់​ពូ​ទីន​គឺ​ពោរពេញ​ដោយ​ចន្លោះប្រហោង​។​ទោះបីយ៉ាងណា​ភាគី​អ៊ុយ​ក្រែ​ន​ក៏​មិនត្រូវ​បរហែស​ដែរ​ព្រោះ​បើតាម​មេបញ្ជាការ​កំពូល​កង​ទ​ព័​អង់គ្លេស​បាន​ព្រមាន​អ៊ុ​ក្រែ​ន​ឲ្យ​ប្រ​យ​ត្ន័​ខ្លាច​កង​ទ​ព័​ទា​ហ៊ា​ម​ស៊ីឈ្នួល​ក្រុម Wagner​វ៉ៃ​ចេញពី​ប្រទេស​បេឡា​រុស្ស​មកវិញ​។​ព្រោះ​មក​ដ​លើ​ពេលនេះ​គេ​មិនដឹងថា​តើ​មេ​ទា​ហ៊ាន​ក្រុម Wagner​លោក​ប្រេ​ហ្កៅ​ហ​ស្ស៊ី​ន​(Prigozhin)​នៅទីណា​នៅឡើយ​៕a wagner a wagner1 a wagner3 a wagner4