វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2071 នាក់
ម្សិលមិញ 2663 នាក់
សរុប 15674351 នាក់
អាហ្កានីស្ថាន៖ប្រមុខរណសិរ្សតស៊ូជាតិ (NRF) លោកអាហ៍ម៉ាដម៉ាស៊ូដ កូនប្រុសរបស់មេបញ្ជាការម៉ាស៊ូដ បានអំពាវនាវតាមបណ្ដាញសង្គម Twitter ថា ឲ្យមានការបះបោរជាតិ ប្រឆាំងពួកតាលីបង់។ ក្នុងសារមួយមេដឹកនាំរណសិរ្សជាតិតស៊ូFNR បានអំពាវនាវដល់ពលរដ្ឋអាហ្វហ្គានីស្ថានគ្រប់រូប ងើបបះបោរដើម្បីភាពថ្លៃថ្នូរ សេរីភាពនិងភាពរុងរឿងរបស់ប្រទេស។ ក្រុមតស៊ូនោះអះអាងថានៅរក្សា បណ្ដាទីតាំងយុទ្ធសាស្ត្រក្នុងជ្រលងភ្នំប៉ានសៀរនិងបន្តការតស៊ូ។
ការថ្លែងនេះគឺស្របពេលដែលក្រុមតាលីបង់បានចូលក្ដោបក្ដាប់ខេត្ត Panjshir ដែលជាបន្ទាយចុងក្រោយនៃកងកម្លាំងប្រឆាំងតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។មកទល់ពេលនេះគេមិនដឹងថា លោកអាហ៍ម៉ាដម៉ាស៊ូដស្ថិតនៅទីណា តែក្នុងសារនោះរូបគេនិយាយថាកំពុងស្ថិតនៅកន្លែងមានសន្តិសុខមួយ។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទទី៦កញ្ញាពីទីក្រុងការប៊ុលថា ឥឡូវនេះខេត្ត Panjshir ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យុទ្ធជនតាលីបង់ ។ក្រុមតាលីបង់បានបន្តចេញការព្រមានយ៉ាងស្វិតស្វាញចំពោះចលនាតស៊ូបន្ទាប់ពីខ្លួនបានអះអាងថាបានគ្រប់គ្រងបន្ទាយចុងក្រោយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យតាលីបង់លោកZabihullah Mujahidបានព្រមានក្នុងសន្និសីទសារព័ត៌មាន ថា“ជនណាដែលព្យាយាមចាប់ផ្តើមការបះបោរនឹងត្រូវដោះស្រាយយ៉ាងធ្ងន់ធ្ងរ។ការអត្ថាធិប្បាយរបស់លោកMujahidបានកើតឡើងបន្ទាប់ពីពួកតាលីបង់បានប្រកាសថាពួកគេបានដណ្តើមយកជ្រលងភ្នំPanjshirដែលជាបន្ទាយចុងក្រោយនៃការតស៊ូនៅអាហ្វហ្គានីស្ថាន។លោកMujahidបាននិយាយថា“អ្នកបះបោរខ្លះត្រូវបរាជ័យចំណែកអ្នកផ្សេងទៀតរត់គេចខ្លួន”។
អ្នកនាំពាក្យរបស់ក្រុមតាលីបង់បាននិយាយថា“អ្នកណាដែលចាប់យកអាវុធហើយផ្តួចផ្តើមការតស៊ូមួយផ្សេងទៀតប្រាកដជាក្លាយជាសត្រូវរបស់យើង។សង្គ្រាមត្រូវបានបញ្ចប់ប្រទេសកំពុងចេញពីវិបត្តិ។ លោកបានបន្ថែម។លោកមូចាហីដ(Mujahid)ក៏បានអំពាវនាវឱ្យអតីតសមាជិកកងកម្លាំងប្រដាប់អាវុធអាហ្វហ្កានីស្ថានចូលរួមជាមួយក្រុមតាលីបង់។អ្នកនាំពាក្យរូបនេះបានបន្ថែមថា“កងកម្លាំងអាហ្វហ្គានីស្ថានដែលបានបណ្តុះបណ្តាលអស់រយៈពេល២០ឆ្នាំមកហើយនឹងត្រូវបានស្នើសុំឱ្យចូលរួមឡើងវិញនូវសេវាកម្មសន្តិសុខរួមជាមួយសមាជិករបស់តាលីបង់” ។
ជ្រលងភ្នំផាន់ឈៀរជាតំបន់ព្រៃភ្នំមួយមានចម្ងាយប្រមាណជា ៨០គីឡូម៉ែត្រពីទីក្រុងកាប៊ុល ជាតំបន់ពិបាកចូល និងធ្លាប់ជាទីតាំងរបស់ចលនាតស៊ូប្រឆាំងនឹងសហភាពសូវៀត និងពួកតាលីបង់។ សូមរម្លឹកថា សហភាពសូវៀតបានចូលឈ្លានពានអាហ្វហ្កានីស្ថានពីឆ្នាំ ១៩៧៩ដល់ឆ្នាំ ១៩៨៩ ហើយពួកតាលីបង់ធ្លាប់កាន់អំណាចលើកទី១ ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១។ ដូច្នេះនេះជាលើកទី២ ដែលជ្រលងភ្នំផាន់ឈៀរបានក្លាយជាតំបន់តស៊ូប្រឆាំងនឹងការឡើងកាន់អំណាចលើកទី២ របស់ពួកតាលីបង់ពេលនេះ។ តែពួកតាលីបង់ហាក់មិនចង់ទុកឲ្យជ្រលងភ្នំផាន់ឈៀរនេះស្ថិតនៅក្រៅការគ្រប់គ្រងរបស់ខ្លួនឡើយ។
កាលពីថ្ងៃអាទិត្យ ទី៥ កញ្ញា ពួកតាលីបង់បានបញ្ជាក់ពីការរំកិលទៅមុខដោយវាយដណ្តើមបាននូវទីតាំងមួយចំនួនរបស់កម្លាំងរណសិរ្យតស៊ូជាតិ។
ពីខាងក្រុមអ្នកតស៊ូវិញ អ្នកនាំពាក្យរបស់កម្លាំងរណសិរ្យតស៊ូជាតិលោកអាលី ម៉េសាំ ណាហ្សារីបានធានាថា ការតស៊ូបន្តមាន និងនៅបន្តមានដោយគ្មានថ្ងៃបរាជ័យទេ។ តើអ្វីទៅជាស្ថានភាពពិតនៅជ្រលងភ្នំផាន់ឈៀរ តើពួកតាលីបង់កំពុងឈានទៅវាយយកបានតំបន់ចុងក្រោយរបស់ក្រុមអ្នកតស៊ូប្រឆាំងខ្លួនដែរ ឬយ៉ាងណា?។ គេមិនពិបាកឆ្លើយ និងផ្ទៀងផ្ទាត់លើព័ត៌មានទាំងនេះដោយសារតែប្រព័ន្ធទាក់ទងទៅកាន់ជ្រលងភ្នំផាន់ឈៀរមានការលំបាកខ្លាំង។
សារព័ត៌មាន Al Jazeeraបានដកស្រង់សម្តីអ្នកនាំពាក្យក្រុមតាលីបង់ដែលបានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញាថាជាមួយនឹងជោគជ័យខាងលើក្រុមតាលីបង់បានប្រកាសថានឹងបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះ ។លោក Mujahid បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាហ្វហ្គានីស្ថានអាចនឹងប្រកាសរដ្ឋាភិបាលថ្មីក្នុងទម្រង់ជារដ្ឋាភិបាលបណ្តោះអាសន្ន ឬបើពុំដូច្នោះទេ អាចអនុញ្ញាតឲ្យមានការកែសម្រួល ឬកែទម្រង់បន្ថែម។ លោក Mujahid បាន បញ្ជាក់ថា ព័ត៌មានលម្អិត និងកាលបរិច្ឆេទជាក់លាក់នៃការបង្កើតរដ្ឋាភិបាលថ្មីនេះ គឺនឹងត្រូវប្រកាសនាពេលឆាប់ៗ ប្រហែលប៉ុន្មានថ្ងៃទៀត ដោយសារនៅមានបញ្ហាបច្ចេកទេសមួយចំនួន។
ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Mullah Abdul Ghani Baradar ដែលជាប្រមុខផ្នែកនយោបាយ និងជាសហស្ថាបនិករបស់ក្រុមតាលីបង់ផងដែរ អាចនឹងក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី។ ដោយឡែក ពាក់ព័ន្ធនឹងការអះអាងរបស់តាលីបង់ ជុំវិញខេត្ត Panjshir វិញ ក្រុមចលនាតស៊ូនៅទីនោះនៅតែបដិសេធថា «វាមិនមែនជាការណ៍ពិត»។« ពួកតាលីបង់បាននិយាយខ្លួនឯងរួចហើយថា ពួកគេនឹងមិនបង្ហាញសមាសភាពក្នុងរដ្ឋាភិបាលថ្មីរបស់ពួកគេទេ ដរាបណាពួកគេនៅមិនទាន់វាយយកបានតំបន់ចុងក្រោយរបស់ក្រុមអ្នកតស៊ូនៅជ្រលងភ្នំផាន់ឈៀរនោះ។ ជាការពិត គេអាចចាត់ទុកការលើកឡើងរបស់ពួកតាលីបង់នេះដូចជារនាំងមួយអ៊ីចឹង ព្រោះថា ស្ថានការណ៍នៅជ្រលងភ្នំផាន់ឈៀរកំពុងមានភាពស្រពិចស្រពិលខ្លាំងណាស់។
វាពិតជារឿងលំបាកសម្រាប់ពួកតាលីបង់ដើម្បីបញ្ជាក់ថា ពួកគេនឹងវាយយកបានជ្រលងភ្នំផាន់ឈៀរនៅប៉ុន្មានថ្ងៃខាងមុខ។ គេមានព័ត៌មានតិចតួច ព្រោះនៅកន្លែងនោះលែងមានភ្លើងអគ្គិសនី និងលែងមានបណ្តាញទាក់ទងទៀតឡើយ។ ដូច្នេះគេមិនអាចដឹងបានថា តើក្រុមណាកំពុងមានប្រៀបជាងក្រុមណានៅក្នុងការប្រយុទ្ធគ្នាពេលនេះ។ នេះជាហេតុផលមួយដែលពួកតាលីបង់បានលើកឡើងដើម្បីបញ្ជាក់ពីការលើកពេលក្នុងការប្រកាសចេញនូវរដ្ឋាភិបាលថ្មី។
គេក៏ត្រូវយល់ផងដែរថាតាមពិតទៅ ការលើកពេលប្រកាសរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់របស់ពួកតាលីបង់ពេលនេះ គឺមកពីពួកគេពិបាកនិយាយចុះសម្រុងគ្នាក្នុងការបែកចែកអំណាច កំណត់ពីសមាសភាពនៅក្នុងរដ្ឋាភិបាលថ្មី ពិសេសនៅក្នុងជម្រើសឥស្សជនដែលត្រូវឡើងកាន់អំណាច។ ពិតណាស់ បើនិយាយពីការប្រយុទ្ធនៅលើសមរភូមិសង្គ្រាមដើម្បីក្រសោបយកអំណាច ពួកតាលីបង់គ្រប់និន្នាការបានសាមគ្គីគ្នាល្អណាស់។
តែដល់ពេលត្រូវនិយាយគ្នា ត្រូវជជែកគ្នា និងត្រូវចរចាគ្នានៅលើសមរភូមិនយោបាយវិញ គឺជារឿងលំបាកបំផុត។ នេះដោយមិននិយាយពីការពង្រីកកិច្ចចរចាជាមួយភាគីផ្សេងទៀតក្រៅពីពួកតាលីបង់គ្នាឯងផង។ គេបានសង្កេតឃើញថា មានការប្រជែងអំណាចគ្នានៅផ្ទៃក្នុងតាលីបង់ ហើយនៅពេលដែលពួកគេត្រូវជជែកគ្នាពីការរៀបចំសមាសភាពរដ្ឋាភិបាលថ្មី និងពីការបែងចែកអំណាចគ្នាឲ្យស្មើភាពរវាងបក្សពួកលីបង់ខុសគ្នា គឺពិបាកជាងការវាយដណ្តើមយកអំណាចនៅទូទាំងប្រទេសដូចដែលពួកគេបានធ្វើនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ »។
ទាក់ទងនិងរឿងនេះដែរប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីយប់ថ្ងៃចន្ទទី៦កញ្ញា បាននិយាយថា ផ្លូវនៅវែងឆ្ងាយសម្រាប់អាមេរិកក្នុងការទទួលស្គាល់រដ្ឋាភិបាលរបស់ក្រុមតាលីបង់ថាជារដ្ឋាភិបាលស្របច្បាប់ «ផ្លូវនៅវែងឆ្ងាយក្នុងការទទួលស្គាល់ក្រុមនេះ»។នៅឯសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន មន្ត្រីនាំពាក្យសេតវិមាន លោកស្រី ជីន សាគី(JenPsaki)បាននិយាយថាអាមេរិកមិនប្រញាប់ប្រញាល់ទេក្នុងការទទួលស្គាល់ក្រុមតាលីបង់ និងបានថា អាមេរិកនឹងវាយតម្លៃក្រុមនេះ «តាមរយៈសកម្មភាពរបស់ពួកគេ»។ដោយសារមានមិនទាន់បង្កើតរដ្ឋាភិបាលបានហើយមិនទាន់មានប្រទេសណាប្រកាសទទួលស្គាល់ក្រុមតាលីបង់នៅប្រឈមនឹងបញ្ហាសង្គមជាច្រើនសម្រាប់ប្រជាជន!។