» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11451 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701622 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ចូលដេក​ពេទ្យ​ស្ងាត់ៗ រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​គណបក្ស​សាធារណរដ្ឋ​

 

​អាមេរិក​៖​តាម​ការចេញផ្សាយ​រប​ស់ RT មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​ជាតិ Walter Reed បានបង្ហាញ​របាយការណ៍​សុខភាព​មួយ​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin​កំពុង​បន្តធ្វើ​ការព្យាបាល​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​តតាំង​តែ​ពី​ដើមខែ​ធ្នូ​មកម្ល៉េះ​។​​ប៉ុន្តែ​មកទល់​ចុង​សប្តាហ៍​មុន វា​លេច​ចេញមក​ថា អតីត​ឧ​ត្ត​ម​សេនីយ៍​នៅតែ​បន្ត​ស្នាក់នៅ Walter Reed និង​ធ្វើការ​ពី​ចម្ងាយ នៅឡើយ​ហើយ​ថា​គាត់​មិនបាន​ជូនដំណឹង​ដល់​ប្រធានាធិបតី Joe Biden ឬ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ អំពី​អវត្តមាន​របស់គាត់​នោះទេ​។​a defen us 

​ករណី​យ៍​នេះ​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​៩ ខែមករា ឆ្នាំ​២០២៤​បាន​ផ្សាយ​ថា សេត​វិមាន​បាន​ច្រានចោល​ការអំពាវនាវ​ពី​អ្នកនយោបាយ​សាធារណរដ្ឋ​មួយចំនួន​ដែល​ចង់ឱ្យ​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បណ្ដេញ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin ចេញពី​តំណែង បន្ទាប់ពី​រូបលោក​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដោយ​ឱ្យគេ​ដឹង អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​អំឡុង​អមដំណើរ​លោក​ប្រធានាធិបតី បៃ​ដិ​ន នៅលើ​យន្ដហោះ Air Force One អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Karine Jean-Pierre បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​លោក​ប្រធានាធិបតី​មាន​ទំនុកចិត្ត​យ៉ាង​ពេញលេញ ហើយនឹង​បន្ត​មាន​ទំនុកចិត្ត​លើ​លោក​រដ្ឋមន្ត្រី (​លោក Lloyd Austin)… ហើយ​រឿង​ដែល​សំខាន់​នៅពេលនេះ​គឺ​យើង​ចង់ឃើញ​រូបលោក​ឆាប់​ជាសះស្បើយ និង​ត្រឡប់មក​ដឹកនាំ មន្ទីរ​បញ្ចេ​កោណ​វិញ​»​។​
​

ក្នុងពេល​ដំណាលគ្នា​នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន លោក John Kirby ក៏បាន​និយាយ​ដែរ​ថា លោក បៃ​ដិ​ន​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា លោក Austin បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​អស្ចារ្យ រីឯ​សេត​វិមាន​មិនមាន​គម្រោង​ស្វែងរក​អ្នកថ្មី​មក​ជំនួស​រូបលោក​នោះទេ​។​​តាម​លោក John Kirby លោក Austin បានចាប់ផ្ដើម​បំពេញការងារ​ឡើងវិញ​ហើយ និង​កំពុងធ្វើការ​ចេញពី​មន្ទីរពេទ្យ Walter Reed military ស្ថិតនៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​។​

​អ្នកនយោបាយ​សាធារណរដ្ឋ​មួយចំនួន​នៅក្នុង​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឱ្យ​លោក Austin លាលែង​ចេញពី​តំណែង ឬក៏​ត្រូវ បណ្ដេញ​ចេញពី​តំណែង ក្រោយ​មាន​សេចក្ដីរាយការណ៍​ថា លោក បៃ​ដិ​ន និង​សេត​វិមាន​មិនបាន​ដឹង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ថា​លោក Austin ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​។ មន្ទីរ​បញ្ច​កោណ ត្រូវ​រង់ចាំ​រហូតដល់​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ទើប​ប្រកាសថា​លោក Austin មាន​អាយុ​៧០​ឆ្នាំ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយពី​មាន​បញ្ហា​សុខភាព អំឡុង​ឆ្លងកាត់​នីតិវិធី​ពិនិត្យ​សុខភាព​មួយ​។ តែ​មិនមាន ការបញ្ជាក់​ឱ្យ​ច្បាស់​ថា លោក Austin ឈឺ​អ្វី​ឱ្យ​ប្រាកដ​នោះទេ​។​​អវត្តមាន​របស់លោក Austin កើតមានឡើង​ចំពេល​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ប្រឹងប្រែង​ទប់ស្កាត់​កុំឱ្យ​សង្គ្រាម​ហ្កា​ហ្សា​រាលដាល​ទៅជា​សង្គ្រាម​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​៕

​