» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1126 នាក់

ម្សិលមិញ 8911 នាក់

សរុប 18579973 នាក់

ក្រុមហ៊ុន​អចលនៈទ្រព្យ​យក្ស​ចិន​ដែល​បង្ក​វិ​ប​ត្ត​អចលនៈវត្ថុ​ក្នុងស្រុក


​ប្រទេស​ចិន​៖​ក្រុមហ៊ុន Evergrande គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ចិន​។ ក៏ប៉ុន្តែ ការពង្រីក​មុខ​ជំនួញ​យ៉ាងច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី និង​ការប្រើប្រាស់​យុទ្ធសាស្ត្រ​បង្កើន​បំណុល​ខ្ពស់ បានធ្វើឱ្យ​ក្រុមហ៊ុន​នេះ​មាន​ភាពផុយស្រួយ​រួចទៅហើយ​។ ក្រោយមក ដោយ​ត្រូវ​ប្រឈម​ទល់នឹង​ការ​រឹតត្បិត​លើ​កម្រិត​បំណុល​របស់​រដ្ឋាភិបាល​ចិន ក្រុមហ៊ុន Evergrande ត្រូវ​ធ្លាក់​ដុនដាប រហូត​គ្មាន​លុយ​សងបំណុល​ទៅតាម​ការកំណត់ និង​បានរួម​ចំណែក​ធ្វើឱ្យ​ប្រទេស​ចិន​មាន​វិបត្តិ​អចលនទ្រព្យ​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​។a china companey

​តើ​ក្រុមហ៊ុន Evergrande Group ជា​អ្វី​?៖​ក្រុមហ៊ុន Evergrande គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ចិន​។ គិត​ត្រឹម​ឆ្នាំ​២០២០ ក្រុមហ៊ុន Evergrande មាន​ប្រាក់ចំណូល​ជិត​៧៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​គម្រោង​រាប់រយ​នៅក្នុង​ទីក្រុង​ជាង​២០០​របស់​ចិន​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ Evergrande បាន​ខ្ចីលុយ និង​លក់​គម្រោង​មុន​អភិវឌ្ឍ​ជាក់ស្ដែង ដើម្បី​ប្រមូល​ទិញ​ដី និង​អភិវឌ្ឍ​គម្រោង​នានា ក្នុង​កម្រិត​បង្ខំ​ខ្លាំង ឬ​ភាសា​អង់គ្លេស​ហៅថា “Aggressive Expansion” ឬ​ការប្រើប្រាស់​ទុនវិនិយោគ​លើ​យុទ្ធសាស្ត្រ​ស្ថានការណ៍​បំណុល​ខ្ពស់ (High Leverage Strategy)​។​​ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ដោយ​លោក Xu Jiayin នៅ​ក្រុង Shenzhen ខេត្ត Guangdong ប្រទេស​ចិន​។ គិត​ត្រឹម​ឆ្នាំ​២០១៨ Evergrande បាន​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលមាន​តម្លៃ​បំផុត​នៅក្នុង​ពិភពលោក​។​

​យោងតាម​សារព័ត៌មាន BBC បានឱ្យដឹងថា មុន​កើតមាន​វិបត្តិ ក្រុមហ៊ុន Evergrande Real Estate មាន​គម្រោង​អភិវឌ្ឍ​ជាង ១៣០០​នៅក្នុង​ទីក្រុង​ជាង​២៨០​នៅ​ទូទាំងប្រទេស​ចិន​។ ក្រុមហ៊ុន Evergrande Group ក៏បាន​វិវត្ដន៍​ទៅជា​ក្រុមហ៊ុន​ក្រៅពី​ការអភិវឌ្ឍ​អចលនទ្រព្យ រួមមាន វិស័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ ការផលិត​រថយន្ត​អគ្គិសនី ការផលិត​អាហារ និង​ភេសជ្ជៈ ទេសចរណ៍ និង​ការកម្សាន្ត កីឡា សុខភាព ហិរញ្ញវត្ថុ និង​កសិកម្ម​។​​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​រង​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ និង​បានរួម​ចំណែក​ធ្វើឱ្យ​ប្រទេស​ចិន​មាន​វិបត្តិ​អចលនទ្រព្យ​មិន​ធ្លាប់មាន​។​

​វិបត្តិ​វិស័យ​អចលនទ្រព្យ​ចិន ២០២០-២០២២៖​វិបត្តិ​វិស័យ​អចលនទ្រព្យ​ចិន​ឆ្នាំ​២០២០-២០២២ គឺជា​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កំពុង​កើនឡើង​នៅពេល​បច្ចុប្បន្ន ក្រោយពី​រដ្ឋាភិបាល​ចិន​បានដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​រឹតត្បិត​ថ្មី លើ​ដែន​កំណត់​បំណុល​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​។​​ផ្អែក​តាម​តួលេខ​ផ្លូវការ​ពី​សារព័ត៌មាន The Financial Times ក្រុមហ៊ុន​បាន​ជំពាក់​លុយ​អ្នកវិនិយោគ​តូចៗ​រាប់ពាន់នាក់ ក៏ដូចជា​ធនាគារ ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​អ្នកវិនិយោគ​បរទេស​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២១ ក្រុមហ៊ុន​មាន​បំណុល​ចំនួន​ជាង ៣១០​ពាន់​លាន​ដុល្លារ​អាមេរិក​។​​ផ្អែក​តាម​របាយការណ៍​ផ្លូវការ ការពង្រីក​មុខ​ជំនួញ​យ៉ាងច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី ការប្រើប្រាស់​ទុនវិនិយោគ​លើ​យុទ្ធសាស្ត្រ​ស្ថានការណ៍​បំណុល​ខ្ពស់ (High Leverage Strategy) និង​ការបង្កើន​បំណុល​មាន​ហានិភ័យ​ខ្ពស់ បានរួម​ចំណែក​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​បំផុត​របស់​ចិន​មួយ​នេះ មាន​ភាពផុយស្រួយ​រួចទៅហើយ​។ ក្រោយមក ដោយ​ត្រូវ​ប្រឈម​ទល់នឹង​ការ​រឹតត្បិត​លើ​កម្រិត​បំណុល​របស់​រដ្ឋាភិបាល​ចិន ក្រុមហ៊ុន Evergrande ត្រូវ​ធ្លាក់​ដុនដាប រហូត​គ្មាន​លុយ​សងបំណុល​ទៅតាម​ការកំណត់​។​

​យុទ្ធសាស្ត្រ​ពង្រីក​វិស័យ​ជំនួញ និង​ការប្រើប្រាស់​បំណុល Leverage ខ្លាំង របស់ Evergrande៖​ទុនបម្រុង​ជា​ដី​របស់ Evergrande មាន​ទំហំ​ធំ​សម្រាប់​សាងសង់​ផ្ទះ​ឱ្យ​ប្រជាជន ១០​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ ទោះជា​យ៉ាងណា ក្នុង​ប៉ុន្មាន​ឆ្នាំមុន​វិបត្តិ​ឆ្នាំ​២០២១ ក្រុមហ៊ុន Evergrande បាន​បន្ត​ការពង្រីក​យ៉ាង​បង្ខំ និង​ខ្លាំង​លឿន​រហ័ស (Aggressive Expansion) រួមទាំង​ការបណ្តាក់ទុន​វិនិយោគ​លើ​រថយន្ត​អគ្គិសនី សួន​កម្សាន្ត ថាមពល និង​វិស័យ​ជាច្រើន​ផ្សេងទៀត​។​​ការវិនិយោគ​ធំៗ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ស្ថានការណ៍​បំណុល​ខ្ពស់ (High Leverage Strategy) រួមមាន ការវិនិយោគ​លើ​កោះ Ocean Flower Island ដែលជា​គម្រោង​មានតម្លៃ​ជា​ទឹកប្រាក់ ១៥,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​កោះ​សិប្បនិម្មិត​មួយ​នៅលើ​ឆ្នេរ​ភាគ​ខាងជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ចំណាយ​ប្រា​ក់ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ចន្លោះ​ឆ្នាំ​២០១៩ និង​២០២១ ក្នុងការ​អភិវឌ្ឍ​រថ​យន្ត​អគ្គិសនី និង​ទិញ​ខ្លិប​បាល់ទាត់ Guangzhou F.C. ដែលជា​ក្លឹប​បាល់ទាត់​មាន​ជាងគេ​បំផុត​របស់​ប្រទេស​ចិន​។​
​យុទ្ធសាស្ដ្រ​បង្កើត ផលិតផល​គ្រប់គ្រង​ទ្រព្យសម្បត្តិ​

​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ សារព័ត៌មាន Financial Times បាន​រាយការណ៍​ថា ក្រុមហ៊ុន Evergrande បាន​បង្កើត​នូវ​សកម្មភាព​មួយទៀត​ដែល​គេ​ស្គាល់​ថា ផលិតផល​គ្រប់គ្រង​ទ្រព្យសម្បត្តិ (Wealth Management Products)​។ វា​ជា​យុទ្ធសាស្ដ្រ​វិនិយោគ​ហិរញ្ញវត្ថុ​លក់រាយ​ដើម្បី​បំពេញ​ចន្លោះប្រហោង​នៃ​ការខ្វះ​មូលនិធិ​វិនិយោគ​។ នៅក្នុង​ភាសា​បច្ចេកទេស គេ​ហៅថា “Plug Funding Gaps”​។​
​តាមរយៈ​យុទ្ធសាស្ដ្រ​នេះ ក្រុមហ៊ុន​បាន​ប្រមូល​ទុន ក្នុង​ទំហំ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បាន​ប្រើប្រាស់​ទុនវិនិយោគ​ទាំងនោះ ដើម្បី​បំពេញ​កង្វះខាត​មូលនិធិ​របស់ខ្លួន និង​ដើម្បី​សង​ដល់​អ្នកវិនិយោគ​មុនៗ​។​
​ផ្អែក​តាម​អ្នកជំនាញ ផលិតផល​ហិរញ្ញវត្ថុ​នេះ គឺមាន​ហានិភ័យ​ខ្ពស់ ហើយ​បើ​យោងតាម​នាយក​ប្រតិបត្តិ​អនាមិក​ម្នាក់​បានលើកឡើង​ថា "​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនេះ​គឺមាន​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នកវិនិយោគ​តូចៗ ហើយ​ក្រុមហ៊ុន​មិន​លក់​វា​ឱ្យទៅ​ពួកគេ​នោះទេ​"​។​

"​បន្ទាត់​ក្រហម​បី​" និង​បទ​ប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ចិន​៖​នៅពេល​មើលឃើញ​អំពី​ការកើនឡើង​នូវ​បំណុល​ខ្ពស់​ក្នុង​វិស័យ​អភិវឌ្ឍ​អចលនទ្រព្យ រដ្ឋាភិបាល​ចិន​បានអនុម័ត​ច្បាប់ "​បន្ទាត់​ក្រហម​បី​" ក្នុង​ឆ្នាំ​២០២០ ដើម្បី​គ្រប់គ្រង​យុទ្ធសាស្ដ្រ Leverage ខ្ពស់​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​។ រដ្ឋាភិបាល​ចិន​បានកំណត់​កម្រិត​បំណុល​របស់​ក្រុមហ៊ុន​ដោយ​ផ្អែកលើ បន្ទាត់​ក្រហម​បី​៖ debt-to-cash debt-to-equity និង debt-to-assets​។ វិធានការ​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ភ្លាមៗ​លើ​ក្រុមហ៊ុន Evergrande ដែល​បាន​បំណុល​ខ្ពស់​ស្រាប់ និង​ប្រើប្រាស់​យុទ្ធសាស្ដ្រ Leverage ខ្លួន​យ៉ាងខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំក្រោយៗ​។​
​ក្នុង​ខែមីនា ឆ្នាំ​២០២១ ក្រុមហ៊ុន​បានប្រកាសថា​ខ្លួន​កំពុង​ព្យាយាម​កាត់បន្ថយ​បន្ទុក​បំណុល​របស់ខ្លួន​ចំនួន ២៣,៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទោះជា​យ៉ាងណា ក្រុមហ៊ុន Evergrande នៅតែ​ព្យាយាម​ពង្រីក​ជំនួញ​ខ្លួន ដោយបាន​បើក​ដំណើរការ​គម្រោង​ថ្មី​ចំនួន​៦៣ ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២១​។ ជា​លទ្ធផល ក្រុមហ៊ុន​យក្ស Evergrande បាន​ធ្លាក់​ក្នុង​វិបត្តិ​កាន់តែ​ជ្រៅ​ទៅៗ រហូតមកដល់​បច្ចុប្បន្ន​៕តាមឯកសារបរទេសa china bric