» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9072 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699243 នាក់

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelenskiy ខកចិត្ត​ចំពោះ​៖ "​សមាជិកភាព តែ​សប្បាយ​ព្រោះ​បាន​ចូ​គាំទ្រ​

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អាម៉េរិក​លោក​ចូ​បៃ​ដិ​ន (Joe Biden) មានប្រសាសន៍ថា ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ ឬ​ជី​៧ (G7) បានធ្វើ​សេចក្តីថ្លែងការណ៍​យ៉ាងច្បាស់​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ពី ការគាំទ្រ​របស់ខ្លួន​ចំពោះ​អ៊ុយ​ក្រែ​ន​នឹងមាន​រយៈពេល​យូរ​ទៅមុខ​នៅក្នុង​ពេលអនាគត ។ លោក​បៃ​ដិ​ន (Biden) បាន​មានប្រសាសន៍​ជា​បន្តទៀតថា “​ពួកយើង​នឹង​នៅ​ទីនោះ ដរាបណា​អ៊ុយ​ក្រែ​ន​នៅតែ​ត្រូវការ​ពួកយើង​“​។​a uy lytuany3 

នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡេ​ន​ស្គី បាន​លើកឡើងថា ភាពស្ទាក់ស្ទើរ​របស់​អូតង់(មិនកំណត់ពេលឲ្យចូលជាសមាជិក) គឺ​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​បានចិត្ត និង​គឃ្លើន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​បន្ថែមទៀត​។​ប៉ុន្តែ​ក្រោយមក លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ្លូ​ឌី​មៀ ហ្សឺ​លែ​ន​ស្គី (Volodymyr Zelenskiy) បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ពហុភាគី​ដែល​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចចរចា​ទ្វេភាគី រវាង​អ៊ុយ​ក្រែ​ន​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ គឺជា "​ជ័យជំនះ​ដ៏​សំខាន់​ខាង​ផ្នែក​សន្តិសុខ​" សម្រាប់​អ៊ុយ​ក្រែ​ន​។​ការគាំទ្រ​រយៈពេល​វែង​ពី​សមាជិក​នៃ​ប្លុក​យោធា​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក បានធ្វើ​ឡើង​នៅ​មួយថ្ងៃ បន្ទាប់ពី​អង្គការ​ណា​តូ បាន​បដិសេធ ឬ​មិនមាន​ការកំណត់​ច្បាស់លាស់​សម្រាប់​សមាជិក​ភាព​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការចូលរួម​ទៅក្នុង​សម្ព័ន្ធភាព​យោធា ។ ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​ចេញ ផ្សាយ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Vladimir Zelensky បាន​ជួបពិភាក្សា ដាច់ដោយឡែក​ពីគ្នា មួយ​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden អំឡុងពេល នៃ​កិច្ចប្រជុំ​កំពូល​ណា​តូ នៅ​ប្រទេស​លី​ទុយ​នេ​ស៊ី​។​


​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​និយាយថា Zelensky បាន​សម្តែង​ការដឹងគុណ​យ៉ាងខ្លាំង ចំពោះ​លោក Biden សម្រាប់​ជំនួយ ជាពិសេស​ជំនួយ​ផ្នែក​យោធា ដែល​សហរដ្ឋអាមេរិក បានផ្តល់​ដល់​អ៊ុយ​ក្រែ​ន កន្លងមក​និង​ទៅ​ពេលខាងមុខ ។​​សូម​ជម្រាបជូន​ថា អ៊ុយ​ក្រែ​ន បាននិងកំពុង​តែ​ខិតខំ​ជំរុញឱ្យមាន​សមាជិកភាព​របស់ខ្លួន ចូលទៅក្នុង​អង្គការ​ណា​តូ​យ៉ាង​ឆាប់រហ័ស​តាមតែ​អាចធ្វើ​ទៅបាន អំឡុង​បន្ត​ការប្រយុទ្ធ​តបត​នឹង​សកម្មភាព​ឈ្លានពាន​របស់​រុស្ស៊ី​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ ២០២២ ដែល​បានសម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ និង​បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​ទៀត​បង្ខំចិត្ត​ផ្លាស់​ទីលំនៅ ។ ស្ថិតនៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​កណ្តាល​រដ្ឋធានី​វី​ល​នី​ស (Vilnius) ប្រទេស​លី​ទុយ​អា​នី (Lithuania) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ្លូ​ឌី​មៀ​ហ្សឺ​លែ​ន​ស្គី (Volodymir Zelenskiy) បាន​ថ្លែង​ទៅកាន់​អ្នក​ជួបជុំ​រាប់ពាន់នាក់​ដែល​កំពុងតែ​គ្រវីទង់ជាតិ​អ៊ុយ​ក្រែ​ន ថា សម្ព័ន្ធភាព​អ៊ុយ​ក្រែ​ន​នឹង​ធ្វើឱ្យ​អង្គការ​ណា​តូ​កាន់តែខ្លាំង ។​បន្ថែម​ពីនេះ ប្រមុខ​ដឹកនាំ​អ៊ុយ​ក្រែ​ន ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​លី​ទុយ​អា​នី​សម្រាប់ "​ជំហរ​ច្បាស់លាស់ និង​ស្មោះត្រង់​" រួមទាំង "​ភាពក្លាហាន​" ក្នុងការ​គាំទ្រ​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន ។

​ដំណាលគ្នា​នេះ ប្រធានាធិបតី​លី​ទុយ​អា​នី លោក​ជី​ថា​ណាស់ ណាស់​សេ​ដា (Gitanas Nauseda) ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នោះ បានប្រគល់​ទង់ជាតិ​អ៊ុយ​ក្រែ​ន​ដែលមាន​ស្នាម​គ្រាប់កាំភ្លើង​ទៅឱ្យ​លោក​ហ្សឺ​លេន​ស្គី (Zelenskiy) មុនពេល​បង្ហូត​នៅលើ​បង្គោល​ទង់ជាតិ ដោយ​ទង់ជាតិ​មាន​ស្នាម​កាំភ្លើង​នេះ ធ្លាប់បាន​ប្រើប្រាស់​នៅលើ​រថក្រោះ​អ៊ុយ​ក្រែ​ន​ក្នុងពេល​ប្រយុទ្ធ​គ្នា​ជាមួយ​រុស្ស៊ី នៅក្នុង​តំបន់​បាក់​មុត (Bakhmut) ។​ទង់ជាតិ​នេះ ត្រូវបាន​ពាំ​នាំយក​ទៅកាន់​ទីក្រុង​វី​ល​នី​ស (Vinius) ដោយ​ក្រុម​អ្នករត់​ប្រណាំង​របស់​អ៊ុយ​ក្រែ​ន និង​លី​ទុយ​អា​នី ចំនួន ៣៣ នាក់ ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងនាម​ជា​សមាជិក​ទី ៣៣ ដ៏​មាន​សក្តានុពល​បំផុត​មួយ​របស់​អង្គការ​ណា​តូ .​។​

​ករណី​យ៍​នេះ​ប្រសិនបើ​អូតង់​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក គឺ​ប្រៀបដូចជា អូតង់ ត្រូវ​តទល់​ច្បាំង​នឹង រុស្ស៊ី ដោយផ្ទាល់​ដូច្នោះ​ដែរ​។ ដ្បិតថា មាត្រា​៥ របស់​ធម្មនុញ្ញ អង្គការ​អូតង់ គឺ ប្រសិនបើ​ប្រទេស​សមាជិក​ណា​១ ត្រូវ​រង​សង្គ្រាម​ឈ្លានពាន គឺ​បានន័យថា ធ្វើសង្គ្រាម​ឈ្លានពាន​អូតង់​ទាំងមូល​ដែរ​។ ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន ប្រទេស​សមាជិក​អូតង់​ផ្សេងទៀត គឺ​សុទ្ធតែ​យល់ច្បាស់​ពី​ចំណុច​នេះ និង​ចង់​ចៀសវាង​ឲ្យ​ខាងតែបាន ចំពោះ​ការប្រឈមមុខ​ធ្វើសង្គ្រាម​ដោយផ្ទាល់​ជាមួយ​រុស្ស៊ី​។​

​សេត​វិមាន​អាមេរិក គឺ​បាន​ពន្យល់​ជាច្រើន​ខែ​មកហើយ​ដែរ ថា​ក្នុង​រយៈ​ខ្លី អ៊ុយ​ក្រែ​ន មិនអាច​ទាន់​ចូល​ជា​សមាជិក​អូតង់​ទេ​។ ផ្ទុយទៅវិញ អាមេរិក ឯកភាព​នឹង​បន្ត​ជួយ​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែ​ន ជួយ​យូរ​ទៀត ដើម្បី​អ៊ុយ​ក្រែ​ន​ការពារ​ប្រទេស​។ គឺ​នៅ​ក្នុងន័យ​ថា ភាព​ដៃគូ​សហការ រវាង​អ៊ុយ​ក្រែ​ន និង អូតង់ ប៉ុន្តែ មិនមែន​សមាជិក​អូតង់​ទេ​។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ថា​នឹង​ពិគ្រោះ​ជាមួយ​ប្រទេស​មហាអំណាច​ធំៗ ដូច​អង់គ្លេស បារាំង អាល្លឺម៉ង់ ជាដើម ដើម្បី​ផ្តល់​ការសន្យា​ជាក់លាក់ និង​ផ្តល់ជំនួយ រយៈពេល​វែង ដល់​អ៊ុយ​ក្រែ​ន​។​ជា​ចម្លើយ គឺ​នៅ​ថ្ងៃ​អង្គា​រ៍ ថ្នាក់ដឹកនាំ​ប្រទេស​បារាំង បានប្រកាស​សន្យា​ផ្តល់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ឲ្យ​អ៊ុយ​ក្រែ​ន​។ ហើយ ប្រទេស​អាល្លឺម៉ង់ បញ្ជាក់ថា ផ្តល់​៧០០​លាន​ដុល្លារ​ថែមទៀត ឲ្យ​រដ្ឋបាល​ក្រុង​កៀវ​។​​នៅក្នុង​កិច្ចប្រជុំ​កំពូល NATO នៅ​ប្រទេស​លី​ទុយ​អា​នី ក្រៅពី​ប្រទេស​បារាំង​ដែល​សន្យាថា​នឹង​បញ្ជូន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ Scalp អាល្លឺម៉ង់​ក៏បាន​សន្យា​ផ្តល់ជំនួយ​បន្ថែមចំនួន 700 លាន​អឺរ៉ូ​ដល់​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​កាលពី​ថ្ងៃទី​១១​ខែកក្កដា​ថា ប្រទេស​បារាំង​នឹង​ផ្គត់ផ្គង់​អ៊ុយ​ក្រែ​ន​ជាមួយនឹង​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ Scalp ដើម្បី​ជួយ​ដល់​កងកម្លាំង​របស់ Kiev វាយប្រហារ​គោលដៅ​ជ្រៅ​នៅ​ពីក្រោយ​ជួរ​របស់​រុស្ស៊ី​។​​មេដឹកនាំ​បារាំង​បានប្រកាសថា បារាំង​នឹង​បង្កើន​ការផ្ទេរ​សព្វាវុធ បរិក្ខារ​យោធា​និង​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅកាន់​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន និង “​បង្ខំ​រុស្ស៊ី​ឱ្យ​ចាញ់​” ក្នុង​ជម្លោះ​។​​ប្រធានាធិបតី​បារាំង​បាន​បដិសេធ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​អំពី​ចំនួន​ឬ​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ប្រទេស​នេះ​មានបំណង​ផ្គត់ផ្គង់​ដល់​អ៊ុយ​ក្រែ​ន​នោះទេ​។​​នៅ​ព្រឹក​ថ្ងៃ​ដដែល មន្ត្រី​រុស្ស៊ី​បាន​រិះគន់​កិច្ចប្រជុំ​ណា​តូ ដែលជា​សន្និសីទ​ដែល​រុស្ស៊ី​ជឿជាក់ថា​នឹងធ្វើ​ការសម្រេចចិត្ត​ប្រឆាំង​រុស្ស៊ី​ជាច្រើន និង​ជំរុញ​ភាព​តានតឹង​រុស្ស៊ី​-​លោកខាងលិច​ទៅជា​ការ​ប្រឈមមុខ​ដាក់គ្នា​ដ៏​គ្រោះថ្នាក់​៕a uy lytuany a uy lytuany1 a uy lytuanya a uy lytuanya1