» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9207 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659714 នាក់

កូនស្រី​ពៅ​លោក​ថាក់ស៊ីន​បាននិងកំពុង​ក្លាយជា​តារា​នយោបាយ​រប​ស់​គណបក្ស​ភឿ​ថៃ​

 

​ប្រទេស​ថៃ​៖​នៅក្នុង​ប្រទេស​ថៃ ត្រកូល​ស៊ីណា​វ៉ា​ត់​ត្រូវបាន​គេ​ដឹងថា​បាន​គ្របដណ្តប់​ខ្លាំង​លើ​ជីវិត​នយោបាយ​ថៃ​អស់​រយៈពេល​ជិត ១០​ឆ្នាំ​។ លោក​ថាក់ស៊ីន​បាន​កាន់តំណែង​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៦ ហើយ​លោកស្រី​យី​ង​ឡាក់​ដែលជា​ប្អូនស្រី​បាន​កាន់តំណែង​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៤​។ ទោះជា​យ៉ាងណា​បងប្អូន​បង្កើត​ប្រុស ស្រី​ទាំងពីរ​នាក់​នេះ​សុទ្ធតែ​ត្រូវបាន​កងទ័ព​កំចាត់​ពី​អំណាច​ដូចគ្នា​តាមរយៈ​រដ្ឋប្រហារ​។ បច្ចុប្បន្ន លោក​ថាក់ស៊ីន និង​លោកស្រី​យី​ង​ឡាក់​កំពុង​រស់នៅ​ក្នុងប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដើម្បី​គេចខ្លួន​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​ពី​កងទ័ព​តាមផ្លូវ​តុលាការ ។ ទោះបីយ៉ាងណា ត្រកូល​ស៊ីណា​វ៉ា​ត់​មិនបាន​បាត់​ពី​ទឹកដី​ថៃ​តែ​ថែមទាំង​កំពុង​បន្ត​មាន​ឥទ្ធិពល រួមទាំង​បន្ត​មាន​ប្រជាប្រិយភាព​នៅក្នុង​ចំណោម​ប្រជាជន​ថៃ​ភាគច្រើន​ទៀតផង ពិសេស​អ្នករស់នៅ​តាម​ជនបទ​។ ថ្មី​នេះ​វត្តមាន​លោកស្រី​ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់​ដែលជា​កូនស្រី​ពៅ​របស់លោក​ថាក់ស៊ីន​ប​ង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​មុន​ការបោះឆ្នោត​មកដល់​ក្នុង​ឆ្នាំ​២០២៣​។​a thak sin 

​លោកស្រី​ផែ​ថង​ថា​ន​(PaetongtarnShinawatra)​ជា​ស្ត្រី​អ្នកជំនួញ​ម្នាក់​ដែល​គ្រប់គ្រង​សាខា​សណ្ឋាគារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​គ្រួសារ​ឈ្មោះ « RendeDevelopment »​។​លោកស្រី​ផែ​ថង​ថា​ន​ស៊ីណាវ៉ាត្រា​(PaetongtarnShinawatra)​មាន​អ្នក​Follow​កន្លះ​លាន​នាក់​នៅលើ​បណ្តាញ​សង្គម​Instagram​។ មាន​អាយុ ៣៥​ឆ្នាំ លោកស្រី​ផែ​ថង​ថា​ន​ស៊ីណាវ៉ាត្រា​(PaetongtarnShinawatra)​ត្រូវបាន​គេ​សំឡឹង​ឃើញ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ភឿ​ថៃ​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ ២០២៣ ខាងមុខ​។ ឆ្លើយ​នឹង​សំណួរ​របស់ AFP ដែលថា តើ​លោកស្រី​យល់ព្រម​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទេ បើ​មាន​សំណើ​ពី​គណបក្ស​?​។ លោកស្រី​ផែ​ថង​ថា​ន​បាន​ត្រឹម​បញ្ជាក់ថា លោកស្រី​ទុក​ឲ្យ​គណបក្ស​ជា​អ្នកសម្រេច​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ប៉ុន្មាន​ខែ​មុខ​។​

​ក្នុង​រយៈពេល​ចុងក្រោយ​នេះ កូនស្រី​ពៅ​របស់លោក​ថាក់ស៊ីន​រូ​ប​នេះ​បាន​បង្ហាញមុខ​ញឹកញាប់​ជា​សាធារណៈ​។ ក្នុង​ខែឧសភា​កន្លងទៅ​ថ្មីៗ​នេះ លោកស្រី​ផែ​ថង​ថា​ន​ចូលរួម​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ចៅហ្វាយក្រុង​បាងកក​ថ្មី​ដោយបាន​ចែក​ខិត្តប័ណ្ណ​និង​ថត Selfies​ជាមួយ​សកម្មជន​បក្ស​ភឿ​ថៃ​។ « យើង​ត្រូវការ​លោកស្រី​។ យើង​នឹក​ឱ​ពុក​លោកស្រី »​នេះ​ជាស​ម្តី​របស់​សកម្មជន​បក្ស​ភឿ​ថៃ​ម្នាក់​។​
« តើ​ឲ្យ​ខ្ញុំ​នៅ​ស្ងៀម​ម្តេច​នឹង​កើត​ចំពោះ​អ្វីដែល​ឱ​ពុក​ខ្ញុំ​បានធ្វើ​សម្រាប់​ប្រទេស​របស់គាត់​។ ខ្ញុំ​នៅ​ជា​កូនស្រី​គាត់​ជានិច្ច​។ ការគាំទ្រ​របស់គាត់​បា​ន​ផ្តល់​កម្លាំង និង​ភាពក្លាហាន​ឲ្យ​ខ្ញុំ »​នេះ​ជាការ​ឆ្លើយតប​វិញ​របស់លោក​ស្រី​ផែ​ថង​ថា​ន​។ ក្រៅពី​មាន​វត្ត​មាននៅ​ទីកន្លែង​សាធារណៈ លោកស្រី​ផែ​ថង​ថា​ន​បានបង្ហាញ​មុខ និង​មាន​សកម្មភាព​យ៉ាងសកម្ម​នៅលើ​បណ្តាញ​សង្គម​ដែរ ពិសេស​មិន​ញញើត​នឹង​បង្ហាញ​រូបថត​ដែល​បាន​ថត​ជាមួយ​ឱ​ពុក​។ កត្តា​វិជ្ជមាន​មួយទៀត លោកស្រី​ផែ​ថង​ថា​ន​ជា​មនុស្ស​ជំនាន់​ក្រោយ​ដែល​តំណាង​ឲ្យ​យុវជន​ជំនាន់​ថ្មី​។​

​លោក​ថាក់ស៊ីន​ដែលមាន​អាយុ ៧២​ឆ្នាំ​សង្ឃឹមថា បើ​គណបក្ស​ភឿ​ថៃ​ឈ្នះឆ្នោត ហើយ​កូនស្រី​ឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី លោក​អាច​នឹង​វិលត្រឡប់​ចូល​ស្រុក​វិញ​តាម​ទ្វារធំ និង​ប្រកបដោយ​កិត្តិយស​។ តែ​ក្នុងពេល​ឥឡូវ លោកស្រី​ផែ​ថង​ថា​ន​គ្រាន់​ជាម​នុស្ស​តុក្កតា​របស់​ឱ​ពុក​តែប៉ុណ្ណោះ នេះ​ជាការ​យល់ឃើញ​របស់លោក Paul Chambers អ្នកជំនាញ​ជនជាតិ​អាមេរិក​ខាង​ប្រទេស​ថៃ​។ ពិតណាស់ ត្រកូល​ស៊ីណា​វ៉ា​ត់ប​ន្ត​មាន​ឥទ្ធិពល​នៅក្នុង​ឆាកនយោបាយ​ថៃ​។ តែ​ផ្លូវ​ឈាន​ទៅយក​អំណាច​ជាថ្មី​នៅ​វែង​ឆា្ង​យ និង​ពោរពេញ​ដោយ​ឧបសគ្គ​ច្រើន​។ ដើម្បី​អាច​ឲ្យ​លោកស្រី​ផែ​ថង​ថា​ន​ក្លាយជា​នាយ​រដ្ឋមន្ត្រី​បាន គណបក្ស​ភឿ​ថៃ​ត្រូវ​ទទួលបាន​សំឡេង​ភាគច្រើន​ទាំង​នៅក្នុង​សភា​ដែលមាន ៥០០​អ​សនៈ និង​ទាំង​នៅក្នុង​ព្រឹទ្ធសភា​ដែលមាន ២៥០​អ​សនៈ​។​

​តែ​ឧ​បស​គ្គ័​នៅត្រង់ថា​កាលពី​ឆ្នាំ ២០១៧ របប​សឹក​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ ដោយ​ឲ្យ​កងទ័ព​ជា​កាន់កាប់​អ​សនៈ​ទាំងអស់​នៅក្នុង​ព្រឹទ្ធសភា​។ ជាក់ស្តែង​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៩ គណបក្ស​ភឿ​ថៃ​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។ តែ​គណបក្ស​គាំទ្រ​កងទ័ព​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ទៅវិញ​ទេ​ដែល​ត្រូវបាន​ឲ្យ​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​ដោយសារ​មាន​សំឡេងគាំទ្រ​ពី​ព្រឹទ្ធសភា​ដែល​ទា​ហ៊ាន​កាន់កាប់​។ ដូច្នេះ​បើ​គណបក្ស​ភឿ​ថៃ​អាចនឹងទទួល​បាន​សំឡេង​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២៣ ខាងមុខ ក៏​ប្រហែល​គ្មាន​អ្នកណា​អាច​ដណ្តើម​អំណាច​ពី​ដៃ​កងទ័ព​បានដែរ​៕a thak dau 

​