» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12164 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702335 នាក់

ចិន​សងសឹក​ដោយ​ដាក់ទណ្ឌកម្ម​លើ​សាជីវកម្ម​ការពារជាតិ​អាមេរិក​តែ​មិន​បង្ហាញ​វិធី​!


​ប្រទេស​ចិន​៖​ក្រសួងការបរទេស​ចិន​បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ការយល់ព្រម​លក់​អាវុធ​ទៅឱ្យ​តៃវ៉ាន់​ហើយ​បានប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​សាជីវកម្ម​ការពារជាតិ​ពីរ​របស់​អាមេរិក​។​a china taiva 

លោក​វ៉ាង​វ៉ឹ​ន​ប៊ី​ន​( Wang Wenbin) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃទី​២០​កុម្ភៈ​ថា​៖“​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ខ្លួន​រដ្ឋាភិបាល​ចិន​បានសម្រេច​ចិត្ត​ចាត់វិធានការ​តបត​ទៅ​នឹង​សកម្មភាព​របស់​សាជីវកម្ម​ការពារជាតិ​អាមេរិក​រួមមាន​ក្រុមហ៊ុន Lockheed Martin និង Raytheon ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ផ្គត់ផ្គង់​សព្វាវុធ​សម្រាប់​កោះ​តៃវ៉ាន់​អស់​រយៈពេល​ជា​យូរ​មកហើយ​។

ការអត្ថាធិប្បាយ​នេះ​បានធ្វើ​ឡើង​ពីរ​សប្តាហ៍​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​បាន​យល់ព្រម​លើ​ការលក់​ឧបករណ៍ និង​សេវាកម្ម​ដែលមាន​តម្លៃ​១០០​លាន​ដុល្លារ​ទៅឱ្យ​កងកម្លាំង​ស្វ័យការពារ​របស់​តៃវ៉ាន់​ដើម្បី​រក្សា​ថែរក្សា និង​កែលម្អ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​Patriot ។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​”​ជួយ​កែលម្អ​សន្តិសុខ​របស់​អ្នកទទួល​និង​ជួយ​ក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ តុល្យភាព​យោធា សេដ្ឋកិច្ច និង​វឌ្ឍនភាព​ក្នុង​តំបន់​”​។​

ករណី​យ៍​នេះ​លោក Wang បាន​និយាយថា “​កិច្ចសន្យា​នេះ​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​សន្តិសុខរ​បស់​ប្រទេស​ចិន ក៏ដូចជា​ទំនាក់ទំនង​ចិន​-​អាមេរិក និង​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​”​។​ក្រសួងការពារជាតិរ​បស់​កោះ​តៃវ៉ាន់​បាន​និយាយថា សំណើ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​មី​ស៊ី​ល Patriot ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៩​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល​ត្រាំ​( DonaldTrump)​។​ប្រសិនបើ​សភា​អាមេរិក​គ្មាន​ការជំទាស់​ទេ​កិច្ចព្រមព្រៀង​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​មួយខែ​។​

ប្រទេស​ចិន​តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​ដែល​កំពុង​រង់ចាំ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ ហើយ​បានប្រកាស​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ប្រើប្រាស់​កម្លាំង​ប្រសិនបើ​ចាំបាច់​។​យោធា​ចិន​តែងតែ​បញ្ជូន​យន្តហោះ​យោធា​ទៅជិត​កោះ​តៃវ៉ាន់​ដែលជា​ទង្វើ​មួយ​ដែល​អាមេរិក​មើលឃើញថា​ជាការ​ប៉ុនប៉ង​ដាក់​សម្ពាធ​លើ​កោះ​នេះ​។​សហរដ្ឋអាមេរិក​មិនបង្កើត​ទំនាក់ទំនង​ជាំ​ផ្លូវការ​ជាមួយ​ចិន​កោះ​តៃវ៉ាន់​ទេ​ប៉ុន្តែ​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​បំផុត​សម្រាប់​ការពារ​កោះ​នេះ​។ មន្ត្រី​អាមេរិក​កំពុង​ជំរុញ​ឱ្យធ្វើ​ទំនើបកម្ម​កងកម្លាំង​ស្វ័យការពារ​របស់​តៃវ៉ាន់ ដើម្បី​ឱ្យ​យោធា​ចិន​កាន់តែ​ពិបាក​វាយប្រហារ​លើ​កោះ​នេះ​ធ្វើឱ្យ​ទីក្រុង​ប៉េកាំង​ខឹងសម្បារ​។​

ទីក្រុង​ប៉េកាំង​បានប្រកាស​ដាក់ទណ្ឌកម្ម​ពីរដង​លើ​ក្រុមហ៊ុន Lockheed Martin និង Raytheon ក្នុង​រយៈពេល​២០១៩-២០២០​។​ប៉ុន្តែ​រដ្ឋាភិបាល​ចិន​មិនបាន​ពន្យល់​ពី​របៀប​ដែល​ខ្លួន​នឹងដាក់​ទណ្ឌកម្ម​សាជីវកម្ម​ការពារជាតិ​អាមេរិក​នោះទេ​។​អ្នកជំនាញ​ជាច្រើន​ជឿថា​សេចក្តីថ្លែងការណ៍​ដាក់ទណ្ឌកម្ម​របស់​ទីក្រុង​ប៉េកាំង​គឺ​គ្រាន់តែ​ចង់បង្ហាញ​ពី​ការប្រឆាំង​ទៅនឹង​កិច្ចសន្យា​យោធា​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​តៃប៉ិ​ហើយ​វា​ពិបាក​ក្នុងការ​ប៉ះពាល់​យ៉ាងពិត​ប្រាកដ​ដល់​សកម្ម​ភាព​របស់​សាជីវកម្ម​ការពារជាតិ​អាមេរិក​ដោយ​អាជីវកម្ម​មិន​លក់​អាវុធ និង​ឧបករណ៍​យោធា​ទៅឱ្យ​ប្រទេស​ចិន​ឯណា៕​យោងតាម​Reuters

​