វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 356 នាក់
ម្សិលមិញ 2161 នាក់
សរុប 13418023 នាក់
ថៃឡង់ដ៍៖វាសនាក្មេងកីឡាករទាំង ១៣នាក់(គ្រូមបង្វឹកម្នាក់) ដែលទើបរក់ឃើញកាលពីយប់ថ្ងៃទី២កក្កដាក្រោយជាប់ក្នុងរូងភ្នំថាំហ្លួងអស់១០ថ្ងៃមកនេះ មិនទាន់ច្បាស់លាស់នៅឡើយ ក្រោយពីមានការព្យាករណ៍ឧតុនិយមថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមនៅតំបន់នោះដែលធ្វើឲ្យកាន់តែលំបាក់សម្រាប់ការនាំពួកគេចេញមកក្រៅ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ។
ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានក្រុមអ្នកជំនាញខាងមុជទឹក មកពីចក្រភពអង់គ្លេសចំនួនពីរនាក់ រកឃើញថានៅមានជីវិត នៅឡើយកាលពីយប់ថ្ងៃចន្ទទី២កក្កដាម៉ោងប្រមាណ ១០៖២៥នាទីយប់ ដោយស្ថិតនៅចំងាយប្រហែល ០៤គីឡូម៉ែត្រពីមាត់រូងភ្នំ។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ លោក Richard William Stanton និង Robert Charles Harper ដែលជាអ្នកបានប្រទះឃើញក្មេងៗទាំងនោះមុនគេ បានទម្លាយប្រាប់ពីហេតុការណ៍ទាំងស្រុង ហើយសូម្បីតែអ្នកទាំង២ផ្ទាល់ ក៏សឹងមិនជឿថាមានរឿងគាប់ជួនបែបនេះដែរ។
ព្រោះ តួនាទីរបស់ពួកគាត់ គ្រាន់តែជាការអ្នកបើកផ្លូវនាំមុខ ដោយទាញខ្សែពួរអូសចូលទៅក្នុងល្អាងភ្នំប៉ុណ្ណោះ ដើម្បីឱ្យក្រុមជួយសង្គ្រោះផ្សេងៗទៀតចូលមកតាមក្រោយមិនវង្វេង ។ បើតាមផែនការគឺ លោកត្រូវបន្តទៅឆ្ងាយពីតំបន់ដែលក្មេងជាប់គាំង ជាច្រើនម៉ែត្រទៀត ។ ប៉ុន្តែគាប់ជួន ក៏មានរឿងចៃដន្យ នៅពេលទៅដល់កន្លែងក្មេងជាប់គាំងនោះ ខ្សែពួរដែលអូសចូលមកស្រាប់តែអស់ល្មម ដូចនេះគាត់ទាំង២នាក់ មានតែសម្រេចចិត្តងើបចេញពីក្នុងទឹកវិញ ដើម្បីកំណត់ទីតាំងដែលអស់ខ្សែពួរ ដោយពេលងើបឡើងមក ក៏ប្រទះឃើញក្មេងៗទាំងនោះតែម្ដង។ លោក Richard William Stanton និង Robert Charles Harper បានបញ្ជាក់ថា ប្រសិនជាខ្សែពួរដែលនាំយកមកនោះ ខ្លីជាងនេះប្រហែល ៤ ម៉ែត្រកន្លះនោះ ពួកគាត់ប្រាកដមិនអាចឃើញវត្តមានរបស់ក្មេងៗទាំងនោះឡើយ។
ដោយឡែកសម្រាប់ផែនការនាំក្មេងចេញក្រុមជំនាញថៃ និងអន្តរជាតិ ដែលកំពុងបំពេញប្រតិបត្តិការនៅឡើយនៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ៃ វាយតម្លៃថា យ៉ាងហោចណាស់ គេត្រូវប្រើរយៈពេលជាច្រើនថ្ងៃ ឬឈានចូលសប្តាហ៍ផងដែរ ទើបអាចយកជនរងគ្រោះទាំង ១៣នាក់ ចេញពីរូងភ្នំនេះបាន។ដូច្នោះវិធីមានតែបំប៉នសុខភាពឡើងវិញក្រុមជំនាញត្រូវបង្ហាត់ពួកគេទាំង ១៣នាក់ ពីរបៀបមុជទឹក និងប្រើប្រាស់បរិក្ខាមុជទឹកសិន ។ទី១ គេត្រូវបញ្ជូនក្រុមជួយសង្គ្រោះ ឲ្យទៅ នៅជាមួយ ក្មេងៗ ដើម្បី ពង្រឹងសុខភាពរបស់ក្មេងៗ ឲ្យរឹងមាំសិន។ បន្ទាប់មក គេត្រូវបង្រៀនឲ្យពួកគេ ចេះជ្រមុជហែលទឹក ឲ្យបានស្ទាត់ជាមុនសិន មុននឹងសម្រេចត្រូវហែលចេញពីល្អាងលិចទឹក ក្នុងរូងភ្នំ។
ក្នុងពេលបង្រៀននេះទៀតសោត កងទ័ពនឹងនៅតែបន្ត ប្រើម៉ាស៊ីនបូមទឹកចេញពីរូងភ្នំ ក្នុងក្តីសង្ឃឹមថា នឹងកាត់បន្ថយកន្លែងលិចទឹក និងដើម្បីឲ្យក្មេងៗអាចដើរចេញមកបាន។ ប៉ុន្តែ ជម្រើសបូមទឹក ឲ្យស្ងួតល្អាង គឺពិបាកនឹងធ្វើទៅបាន ព្រោះថា ទឹកអាចឡើងលឿន នៅក្នុងរូងភ្នំ ដោយសារតែភ្លៀងរដូវវស្សា ដែលកំពុងចាប់ផ្តើម ពីពេលនេះ រហូតដល់ខែ កញ្ញា ឬតុលា។ គ្រោះថ្នាក់ដែលអាចប្រឈមគឺថា ក្រុមក្មេងៗ ដែលមិនចេះហែលទឹកទាំងនោះត្រូវជ្រមុជក្រោមទឹក ដែលល្អក់មើលអ្វីមិនសូវច្បាស់ និងមានភក់ជាច្រើនផងនោះ ហើយវាមានចម្ងាយប្រមាណជា ២,៥ គីឡូម៉ែត្រឯណោះ ដែលលក្ខខណ្ឌនេះសូម្បីតែមនុស្សពេញវ័យ និងមានសុខភាពធម្មតាមួយចំនួនក៏ពិបាកនឹងធ្វើវាដែរ។
អ្វីដែលគេអាចធ្វើបាននៅពេលនេះគឺនាំយកអាហារ និងថ្នាំសម្រាប់ជួយពួកក្មេងៗ ដែលនៅក្នុងនោះសិន និងព្យាយាមបូមទឹកចេញបណ្តើរផង ហើយរងចាំដល់ពួកគេមានសុខភាពល្អ និងទទួលបានការហ្វឹកហាត់ជំនាញក្នុងការមុជទឹកក្នុងរយៈចម្ងាយឆ្ងាយជាមុនសិន ទើបពួកគេអាចមានលទ្ធភាពមុជទឹកចេញមកក្រៅវិញបាន។ ជម្រើសមួយទៀត ដែលត្រូវការពេលវេលាយូរដែរ គឺ ការស្វែងច្រកផ្លូវ ចូលថ្មី ទៅរូងភ្នំ តាមរយៈ អណ្តូង នៅលើខ្នងភ្នំ។ ប៉ុន្មានថ្ងៃនេះ ទាហានថៃ បានស្វែងរកឃើញច្រកជាច្រើនកន្លែង នៅលើខ្នងភ្នំ ប៉ុន្តែ គេនៅមិនទាន់ដឹងថា តើច្រកចាក់ទទឹងពីលើខ្នងភ្នំ នឹងអាចត្រូវគេប្រើប្រាស់ ដើម្បីចូលទៅសង្គ្រោះ ពួកក្មេងៗ បានដែរឬក៏អត់នោះទេ។ យ៉ាងណាដ៏ដោយ ក្រុមទាហានថៃ បានកាប់ឆ្កា រួចហើយ ព្រៃ នៅច្រកចូល ពីលើភ្នំ សម្រាប់ធ្វើជាកន្លែងចុះចតរបស់ឧទ្ធម្ភាគចក្រ ជួយសង្គ្រោះក្រុមក្មេងៗ។មានការវាយតម្លៃថាត្រូវប្រើពេលដល់ទៅ៤ខែឯណោះ។
សូមបញ្ជាក់ថា៖ផ្ទៃដីស្រែចំការ ១៤,០០០ រ៉ៃ (១រ៉ៃ = ១៦០ ម៉ែតក្រឡា) ស្ថិតនៅជុំវិញ ត្រូវបានទឹកជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកដែលត្រូវបានបូមចេញពីរូងភ្នំ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបញ្ជាក់ទៀតថា ផលប៉ះពាល់មាន ០៩ភាគរយ នៃដីស្រែចំការសរុបក្នុងតំបន់ចំនួនដីដូចជា ស្រីមួងជុំ (Sri Muang Chum), ផុងផា (Pong Pha) និង បានដៃ (Ban Dai) ស្ថិតនៅក្នុងស្រុក ម៉ៃសៃ (Mae Sai) នៃខេត្តឈៀងរ៉ាយ។អគ្គនាយកដ្ឋាននៃក្រសួងកសិកម្មថៃ លោក ស៊ុមឆៃ ឆានណារុងគុល (Somchai Charnnarongkul) កសិករនៅក្នុងតំបន់ប៉ះពាល់ទាំងបីនេះ អាចនឹងទទួលសំណង ១,១១៣ បាត (១ដុល្លារ = ៣៣បាត) ក្នុងមួយរ៉ៃជាមួយសំណង អតិបរមា ៣០ រ៉ៃ ក្នុងមួយគ្រួសារ៕