» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3759 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668399 នាក់

យានយន្ត​ដែល​គ្រប់​ស្តង់ដា​អាច​អាច​ចូល​សាកល្បង​ផ្លូវ​ល្បឿន​លឿន​១ខែ​

​ភ្នំពេញ​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែល​វិនិយោគ​សាងសង់​ដោយ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន​(CRBC) គឺជា​ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ផ្លូវ​ដែល​តម្រូវឱ្យ​បង់ប្រាក់​សម្រាប់​ការប្រើប្រាស់​ផ្លូវ​នេះហើយបាននិងកំពុងមានការរិះគន់រឿងបណ្តោយឲ្យមានសត្វពាហនៈចូលនិងឲ្យប្រយត្នកន្លែងទីតាំងផ្លូវកោង​នឹង​បើក​ឲ្យ​សាកល្បង​ប្រើ​ហ្វ្រ៊ី​១​ខែ​។​a road speed3 

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៅ​ថ្ងៃទី ២៧ ខែកញ្ញា​នេះ បានប្រកាស​ឱ្យដឹងថា​៖​ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការយល់ដឹង​អំពី​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ដល់​សាធារណជន ឱ្យបាន​ទូលំទូលាយ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​វិនិយោគ បានសម្រេច​អនុញ្ញាតឱ្យ​សាធារណជន ដែលជា​អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល ០១​ខ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២​។​

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សូម​យក​ឱកាស​នេះ​ក្រើនរំលឹក​ដល់​សាធារណជន សូមមេត្តា​ចូលរួម​គោរព​បទ​បញ្ហា និង​សេចក្តីណែនាំ​នានា​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព និង បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ចំពោះ​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​នេះ​។ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​ផ្លូវ​ល្បឿន​លឿន មាន​សិទ្ធិ​បដិសេធ​មិន​អនុញ្ញាតឱ្យ​បុគ្គល​ណាមួយ​ប្រើប្រាស់ ផ្លូវ​ល្បឿន​លឿន និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ក្នុងករណី​មិន​អនុវត្តតាម​ការណែនាំ​។​សូមបញ្ជាក់​ជូន​ថា យានយន្ត​ដែល​អនុញ្ញាតឱ្យ​ប្រើប្រាស់​លើផ្លូវ​ល្បឿន​លឿន រួមមាន​៖ រថយន្ត​គ្រប់​ប្រភេទ ដែលមាន​ល្បឿន​អតិបរិមា​លើសពី ៧០​គ​.​ម​/​ម៉ោង ( កំណត់​ពី​រោងចក្រ​) និង​ទោចក្រយានយន្ត​ដែលមាន​ទំហំ ស៊ីឡាំង​ចាប់ពី ៥០០cc ឡើងទៅ​។​a road speed a road speed1 a road speed2 
​