
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8144 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698315 នាក់
ភ្នមពេញ៖ក្រសួងពាណិជ្ជកម្ម បានរកឃើញថា មានស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈជិត២.០០០ កន្លែង(ក្នុងចំណោមជាង៦០០០កន្លេង) នៅទូទាំងប្រទេស បានបិទទ្វាបណ្តោះអាសន្ន ក្រោមហេតុផលអស់ស្តុក ក្នុងអំឡុងពេលផលរំខានពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នជាសកល ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ក្នុងករណីនេះ មន្រ្តីជំនាញរបស់ក្រសួងនឹងចុះត្រួតពិនិត្យស្វែករកការពិត ហើយប្រសិនបើរកឃើញថា មិនអស់ស្តុកដូចការលើកឡើងពួកគេនឹងរងការពិន័យជាប្រាក់ ឬឈានដល់ដកអាជ្ញាបណ្ណអាជីវកម្មជាបណ្តោះអាសន្ន។
ថ្លែងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា កម្ពុជាមានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង ៦.៣០០កន្លែង។
គិតត្រឹមយប់ថ្ងៃទី១១ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម បានរកឃើញ ស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២.០០០ កន្លែង ក្នុងចំណោម ៦.៣០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ប្រេងពីស្តុក។ រដ្ឋមន្រ្តី បានព្រមានថា ក្នុងករណីក្រសួងរកឃើញមានប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋនឹងរងការពិន័យ និងដកអាជ្ញាប័ណ្ណអាជីវកម្មតែម្តង។
បើតាម លោកជំទាវ ចម និម្មល បានបង្ហាញក្តីរំពឹងថា តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងធ្លាក់ចុះមកវិញ បន្ទាប់ពីមានសញ្ញាណល្អនៃតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តិចមកវិញនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។មានការកត់សម្គាល់ថាក្នុងស្រុកខ្មែរបច្ចុប្បន្នប្រទេសកម្ពុជាលែងសូវមានឃ្លាំងរដ្ឋសម្រាប់ស្តុកប្រេងដើម្បីការពារផលប៉ះពាល់ដែលកើតឡើងជាយថាហេតុដូចសព្វថ្ងៃនេះឡើយ។ព្រោះថាទីតាំងឃ្លាំងស្តុកប្រេងរបស់រដ្ឋជាច្រើនកន្លេងត្រូវបានលក់ឲ្យឯកជនគ្រប់គ្រងយូហើយ។សព្វថ្ងៃសន្និធិប្រេងត្រុវបានគេជឿថារដ្ឋពឹងលើឃ្លាំងស្តុកប្រេងរបស់វិស័យឯកជនជាភាគច្រើនលើសលប់។ទោះជាយ៉ាងណាលោកជំទាវចមនិមលបានបង្ហើបថាតម្លៃប្រេងនឹងចុះបន្តិចវិញ៕