» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11614 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701785 នាក់

មន្ត្រីនគរបាល​វៀតណាម​ម្នាក់ ចូល​ប្លន់​ហាង​មាស​ក្នុង​ផ្សា​រហើយ​យកមកបោះចោល​នៅលើ​ផ្លូវ​

 


​វៀតណាម​៖ បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រីនគរបាល បាន​ឆ្មក់​ចូល​ប្លន់​ហាង​មាស​ពីរ​កន្លែង នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ (​ទី​៣១ ខែកក្កដា​) ហើយ​យកមក​គប់​ចោល​លើ​ដងផ្លូវ ក្រោយមក​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​ឆ្មាំ​គុក​។​a ruber vn1 

​ឆ្មាំ​គុក​ខាងលើ​បាន​យក​កាំភ្លើង​ប្រភេទ AK47 មួយ​ដើម​សំដៅទៅ​កាន់​ហាង​លក់​មាស ស្ថិតនៅ​ផ្សារ​ដុង​បា វេលា​ម៉ោង​១២:៣០​នាទី​ថ្ងៃត្រង់ ថ្ងៃអាទិត្យ ដោយបាន​គំរាម​បុគ្គលិក និង​បាន​បាញ់​ទៅលើ​កញ្ចក់​ដែល​ដាក់តាំង​មាស​។ សាក្សី​ក្នុង​ហាង និង​អ្នកផ្សារ​ក្នុង​ហេតុការណ៍​ខាងលើ បាន​អះអាងថា មន្ត្រី​ឆ្មាំ​គុក​ខាងលើ បាន​យក​វត្ថុ​មានតម្លៃ​ដែល​ប្លន់​បាន​គ្រវែង​ចោល​ទៅលើ​ដងផ្លូវ​ដោយ​ស្រែកថា មាស​ទាំងនេះ​សម្រាប់​អ្នកក្រ​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​ប្រហែលជា ១០​នាទី មុន​បុរស​បង្កហេតុ​ខាងលើ​ចាក​ចេញពី​កន្លែងកើតហេតុ​ខាងលើ និង​បាន​បន្ត​កាន់​កាំភ្លើង​ជាប់​ខ្លួន​។ ក្រោយពេល​បុរស​ខាងលើនេះ​ចាកចេញ​ពី​កន្លែងកើតហេតុ មនុស្សម្នា​ជាច្រើន​ប្រញាប់​ទៅ​កន្លែងកើតហេតុ​ដើម្បី​ប្រមូលយក​មាស​។ លុះដល់​ម៉ោង​២​រសៀល ជនសង្ស័យ​បាន​ទម្លាក់​កាំភ្លើង​និង​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​។ ស្របពេល​ជាមួយគ្នា​នោះដែរ សមត្ថកិច្ច​ស្នើសុំ​ឱ្យ​អ្នក​ដែល​បាន​ប្រមូល​មាស​នោះ​យក​មាស​ត្រឡប់មកវិញ ដោយ​សមត្ថកិច្ច​កំពុង​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ប្រមូលយក​មាស តាមរយៈ​ខ្សែអាត់​វីដេអូ​មួយ​ដែល​គេ​ថត​បាន​ដោយ​សន្តិសុខ​ផ្សារ និង​កា​ម៉េ​រា​សុវត្ថិភាព​នៅតាម​ដងផ្លូវ​៕​ប្រភព​៖ VN Expressa ruber vn a ruber vn2 

​