» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7472 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697643 នាក់

រដ្ឋមន្ត្រី​កសិកម្ម ឌិ​ត ទីណា ចុះ​ពិនិត្យ និង​ពិភាក្សា​ការងារ​អំពី​ស្ថានភាព​ស្រូវ​អង្ករនិងតម្លៃ នៅ​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ឧកញ៉ា ភូ ពុ​យ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ប៉ៃ​តង​កម្ពុជា​ខេត្តបាត់ដំបង ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ពិតប្រាកដ​នៃ​តម្លៃ​ស្រូវ​អង្ករ​។​a tit dyna5 

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យមាន​ការសហការ​គ្នា​ល្អ និង​កសាង​បណ្តាញ​ពូជស្រូវ​សុទ្ធ ពិសេស​ពូជស្រូវ​សែន​ក្រអូប​និង​ផ្ការំដួល ដែលមាន​តម្លៃ​ថ្លៃ មានការ​ចុះបញ្ជី មាន​វិញ្ញាបនបត្រ​ត្រឹមត្រូវ មាន​ខ្សែ​ច្រវាក់​ទីផ្សារ​ល្អ​។ លើសពីនេះ​ទៀត ត្រូវ​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ពូជស្រូវ​សុទ្ធ​នេះ និង​ប្រមូល​ទិញ​មកវិញ តាម​តម្លៃ​កិច្ចសន្យា​។ គោលបំណង គឺ​ដើម្បី​ជួយ​ដល់​កសិករ​ឱ្យមាន​ទីផ្សារ ទទួលបាន​ផលចំណេញ​ទាំងអស់គ្នា និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។​​ក្នុងពេល​ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​ស្រូវ ឡ​សំ​ងួ​ត គ្រឿងចក្រ​កសិកម្ម និង​សិក្សា​ពី​ដំណើរការ​នៃ​ការផលិត​ពូជស្រូវ​រួចមក លោក​រដ្ឋមន្ត្រី​កិ​សកម្ម បាន​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ផលិត​ពូជស្រូវ​ល្អ សែន​ក្រអូប​និង​ផ្ការំដួល ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​និង​ការប្រើប្រាស់​។​

​សម្រាប់​តម្លៃ​ស្រូវ​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង លោក យង់​សាំង កុមារ​រដ្ឋលេខាធិការ​បាន​អះអាង​ដូចគ្នា​ពី​តម្លៃ​ស្រូវ នៅតែមាន​តម្លៃ​ខ្ពស់ សម្រាប់​ផលចំណេញ ។ ការអះអាង​ប្រតិកម្ម ទៅនឹង​ការចេញផ្សាយ របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​លើកឡើងថា ប្រជាកសិករ នៅ​ខេត្តបាត់ដំបង កំពុង​ជួប​បញ្ហា​ដោយសារ តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ពួកគាត់​ខាត់​បង់​ថវិកា ៣០​ម៉ឺន​រៀល ក្នុង​១​តោន ។ កសិករ​ម្នា​ក់បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​៨ កញ្ញា តម្លៃ​មានតម្លៃ​១​ពាន់​រៀល​ក្នុង​១​គីឡូ ។​

​សម្រាប់​ករណីនេះ លោក​ឌិ​ត ទីណា និង លោក យង់​សាំង កុមារ បានចេញ សារ​ពាក់ព័ន្ធ​តម្លៃ​ស្រូវ ក្នុង​ថ្ងៃ​តែមួយ​ដូចគ្នា កាលពី​ថ្ងៃ​១០ កញ្ញា​គ្រាន់ ខុស​ម៉ោង​ប៉ុណ្ណោះ នៅលើ​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​រៀងៗ​ខ្លួន ។ ក្នុងនោះ សម្រាប់​លោក​រដ្ឋមន្ត្រី​កសិកម្ម​វ័យក្មេង បានបង្ហាញ ពី​ថ្លៃ​ស្រូវ នៅ​បាត់ដំបង​ជាក់ស្តែង ធៀប​នឹង​ចលនា​បំភ្លៃ លើ​បណ្ដាញ​សង្គម​ផងដែរ ។​​លោក​បញ្ជាក់ថា “​ស្រូវ​បាន​ឡើងថ្លៃ​ខ្ពស់ ហើយក៏​បាន​ចុះ​មកវិញ តែ​នៅតែ​ជា​តម្លៃ​ខ្ពស់ សម្រាប់​ស្រូវស្រងែ សមរម្យ​ជូន​កសិករ មាន​ប្រាក់ចំណេញ ។ ទៅមុខ ស្រូវពូជ​សែន​ក្រអូប និង​ផ្ការំដួល​របស់​ខ្មែរ​យើង នឹង​ទទួល​ការគាំទ្រ​ខ្ពស់​ពី​គោលនយោបាយ​ពូជ​សុទ្ធ​”​។​

​លោក យង់​សាំង កុមារ​វិញ អះអាងថា រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ លើ​ការបង្កើន​ប្រាក់ ចំណេញ​របស់​កសិករ​អ្នក​ផលិត​ស្រូវ ។ សម្រាប់​ស្រូវ​ដើមរដូវ​ដែល ច្រូតកាត់​នៅ​ខែសីហា និង​កញ្ញា​២០២៣ ថ្លៃដើម​១​គីឡូ​ស្មើនឹង​៥០០ ទៅ​៧០០ រៀល ។ តម្លៃ​ស្រូវ​សើម​លើ​ទីផ្សារ​ស្រុក​ខ្មែរ នៅ​ថ្ងៃ​៨ កញ្ញា ២០២៣ ចន្លោះ​ពី​១១០០ ទៅ​ជាង​១២០០ រៀល​។ កសិករ​អាច​បាន​ចំណេញ​ចន្លោះ ពី​៤០០ ទៅ ៧០០ រៀល​ក្នុង​មួយ​គីឡូ​អាស្រ័យ លើ​ការគ្រប់គ្រង ថ្លៃដើម​និង​គុណភាព​ស្រូវ របស់​កសិករ​នីមួយៗ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា វិស័យ​ស្រូវ​-​អង្ករ​នាំ​ចំណូល​ចូលជាតិ​ប្រមាណ ១១០០ លាន​ដុល្លារ​ក្នុង​រយៈពេល​៨​ខែ និង​ជួយ​ធានា​សន្តិសុខ​ស្បៀង​ជូន​ជាតិ​ទាំងមូល​។ “​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២៣ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​៤០​ម៉ឺន​តោន (​គិត​ជា​ស្រូវ​ស្មើនឹង​១​លាន​តោន​) និង​ស្រូវ​ជិត​៣​លាន​តោន បើ​សរុប​រួមគ្នា​គិត​ជា​ស្រូវ​ស្មើនឹង​៤ លាន​តោន ជា​ទឹកប្រាក់​ប្រមាណ​ជិត ១១០០ លាន​ដុល្លារ​” ។ អង្ករ​នាំចេញ​៨០​ភាគរយ ជា​អង្ករ​ប្រណីត ដែលជា​ក្រអូប​បាយ ទន់​ពូជ​ផ្ការំដួល​និង​សែន​ក្រអូប​១”​។​

​លោក​យ៉ាងសាំងកុមារថា ដើម្បី​ពង្រីក ការនាំចេញ​អង្ករ ប្រណីត​ខ្មែរ​ឲ្យ​បាន​កាន់តែច្រើន ក្រសួង កសិកម្ម​កំពុង​ដឹកនាំ ការកសាង​ប្រព័ន្ធ​ពូជ សុទ្ធ​ផ្ការំដួល និង សែន​ក្រអូប​១ និង ជំរុញ​យន្តការ កិច្ចសន្យា កសិកម្ម​រវាង សហគមន៍ អ្នក​ផលិត​ស្រូវ (​ប្រើ​ពូជ​សុទ្ធ​) និង​រោង​ម៉ាស៊ីន ដែល​ត្រូវការ ស្រូវ​អង្ករ​ប្រណីត​ពូជ សុទ្ធ​ល្អ សម្រាប់​ផលិត​អង្ករ​នាំចេញ ។​​លោក​ឧកញ៉ា ភួ ពុ​យ អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និង​ជានា​យក​ក្រុមហ៊ុន​ប៉ៃ​តង​វិញបាន​អះអាង​ប្រាប់​ពលរដ្ឋ​ជា​កសិករ និង​អា​ធ្ញា​ធរ​មូលដ្ឋាន​ថា ចំពោះមុខ​នេះ​លោក​ធានា​ទទួល​ទិញស្រូវ​ពី​កសិករ​ឲ្យ​បាន​លឿន នឹង​ធានា​មិន​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់​ទាប​ក្រោម ១.១៥០.០០០​រៀល​ឡើយ​នៅក្នុង​មួយ​តោន​។​

​ទាក់ទង​បញ្ហា​នេះ​អ្នកស្រី សុង ស៊ី​យា កសិករ​រស់នៅ​ក្នុងភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៣​ចុង​សប្តាហ៍​នេះ​ថា​÷ រដូវ​បង្កបង្កើនផល​ឆ្នាំនេះ​លោកស្រី​បាន​ដាំ​ដុះ​ដំណាំ​ស្រូវ​ដូច​រាល់​ឆ្នាំមាន​ចំនួន​៦​ហិកតា ជា​ប្រភេទ​ស្រូវស្រាល​និង​ហុច​ផល​បាន​ច្រើនជាង​ឆ្នាំ​ចាស់ ដោយ​ក្នុង​មួយ​ហិកតា​ទទួលបាន​ផល​ពី​៥ ទៅ​៦​តោន ខណ​:​ឆ្នាំមុនៗ​បានត្រឹមតែ​៤​តោន​ប៉ុណ្ណោះ​។​
​លោកស្រី​បន្តថា​÷ បើ​ប្រៀបធៀប​រវាង​ឆ្នាំកន្លងមក​រយ​:​ពេល​ដូចគ្នា​តម្លៃ​ស្រូវ​ឆ្នាំនេះ​មាន​ហាងឆេង​ខ្ពស់​គួរសម ដែល​ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃ​មុននេះ​តម្លៃ​ស្រូវ​បាន​ហក់​ឡើង​រហូត​ក្នុង​មួយ​តោន​លក់បាន​តម្លៃ ១.៣១០.០០០​រៀល ទៅ ១.៣២០.០០០​រៀល ខណៈ​ឆ្នាំ​២០២២ ក្នុង​មួយ​តោន​លក់បាន​ត្រឹមតែ​តម្លៃ ១.១៥០.០០០​រៀល និង​ចុះ​ដល់ ១.០៥០.០០០​រៀល​ប៉ុណ្ណោះ​។​a tit dyna3 a tit dyna4 

​