» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10915 នាក់

ម្សិលមិញ 8930 នាក់

សរុប 19708169 នាក់

២០២៣​កម្មករ​ឡើង​ប្រាក់ខែ​២០០​ដុល្លារ​រដ្ឋមន្ត្រី​ការងារ​អំពាវនាវ កុំ​ឲ្យ​មានការ​ដំឡើង​ថ្លៃទំនិញ និង​ផ្ទះជួល

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកញ្ញា​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​សម្រេច​ដំឡើង​ប្រាក់​ឈ្មួ​លក​ម្មករ​-​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ ២០២៣ ដល់ ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត ចាប់ពី​ខែមករា ឆ្នាំ ២០២៣​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្មួ​ល​អប្បបរមា បាន​អំពាវនាវ​កុំ​ឲ្យ​មានការ​ដំឡើង​ថ្លៃទំនិញ ម្ហូបអាហារ និង​ផ្ទះជួល ដើម្បី​ចូលរួម​លើកស្ទួយ​ដល់​ជីវភាព​កម្មករ​-​និយោជិត និង​រក្សា​ផលប្រយោជន៍​បានយូរ​អង្វែង​។​​a ith samheng4 

​លោក​រដ្ឋមន្ត្រី «​ខ្ញុំ​សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​អ្នកលក់​ម្ហូបអាហារ នៅ​តំបន់​រោងចក្រ និង​ម្ចាស់​ផ្ទះជួល​សូមកុំ​ដំឡើងថ្លៃ​សូម​លក់ និង​ជួល​ក្នុងតម្លៃ​ដដែល កុំ​ឃើញ​ប្រាក់​ឈ្មួ​ល​ឡើង​នាំគ្នា​ឡើង ដែល​អាហ្នឹង​វា​មិន​សមស្រប​ទេ អីចឹង​ការរក្សា​តម្លៃ​នៅ​ដដែល​វា​ជាការ​ធានា សម្រាប់​ផលប្រយោជន៍​ទាំងអស់គ្នា​»​។ លោក​ថា ដូច្នេះ​មានន័យថា កម្មករ​-​និយោជិត ក៏​នៅ​បង់​ថ្លែ​ឈ្នួល​ផ្ទះ​នៅ​ឆ្នាំនេះ ហើយ​លុះដល់​ឆ្នាំក្រោយ​ពួកគាត់​មាន​ប្រាក់ចំណូល​ខ្ពស់ នៅតែ​បង់​បន្ត​ហើយ​ម្ចាស់​ផ្ទះជួល ទទួលបាន​ប្រាក់ចំណូល​ដដែល​។​

​លោក​បណ្ឌិត អ៊ិត សំហេង បាន​បញ្ជាក់ថា ចាប់ពី​ខែមករា ឆ្នាំ ២០២៣​តទៅ ប្រាក់​ឈ្មួ​លក​ម្មករ​-​និយោជិត ត្រូវបាន​ដំឡើង​ចំនួន ១៩៨​ដុល្លារ​។ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជួយឧបត្ថម្ភ​បន្ថែមចំនួន ២ ដុល្លារ​បន្ថែមទៀត​។ ហេតុនេះ​ជារួម​ប្រាក់​ឈ្នួល​របស់​កម្មករ​-​និយោជិត គឺ​ចំនួន ២០០​ដុល្លារ លើស​ប្រាក់​ឈ្មួ​ល​ឆ្នាំ ២០២២​នេះ ចំនួន ៦​ដុល្លារ​។​ បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូចជា​៖ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន ៧​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការធ្វើការងារ​បន្ថែម​ម៉ោង ដោយ​ស្ម័គ្រចិត្ត​ចំនួន ២,០០០​រៀល​ក្នុង​មួយថ្ងៃ ឬ​ការទទួលបាន​បាយ​មួយពេល​ដោយ​ឥតគិតថ្លៃ និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ចាប់ពី ២​ទៅ ១១​ដុល្លារ​អាមេរិក​ក្នុង​មួយខែ សម្រាប់​កម្មករនិយោជិត ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី ២​ដល់​ឆ្នាំ​ទី ១១​។ ដូចនេះ ជា​មធ្យម​កម្មករនិយោជិត​ម្នាក់ៗ នឹង​ទទួលបាន​ប្រាក់បៀវត្ស​យ៉ាងតិច​ចំនួន​ពី ២១៧-២៣២​ដុល្លារ​អាមេរិក ក្នុង​មួយខែ​។​

​ទោះជា​យ៉ាងណា​កម្មករ​រោងចក្រ​ម្នាក់​ឈ្មោះ ឈឹម សារិទ្ធ ប្រាប់​កាសែត​ថា ការដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​កម្មករ​ត្រឹម​៦​ដុល្លារ​នេះ គឺ​មិន​ជួយ​សម្រួល​ឱ្យ​កម្មករ​រស់នៅ​បាន​សម​រម្យ​នោះទេ ប្រសិនបើ​ទំនិញ​នៅលើ​ទីផ្សារ​ហក់​ឡើងថ្លៃ​ខ្ពស់ និង​បន្ទប់​ជួល​ឡើងថ្លៃ​ដែរនោះ​។​គាត់ថា បច្ចុប្បន្ន ទំនិញ​នៅលើ​ទីផ្សារ​សឹង​គ្រប់មុខ រួមទាំង​ប្រេងសាំង​ផង បាន​ហក់​ឡើងថ្លៃ​ខ្ពស់​។ លោក​ថា ត្រឹម​រូបលោក​ម្នាក់ឯង​រស់នៅ​រាជធានី​ភ្នំពេញ ត្រូវ​ចំណាយ​ប្រហែល​៥០​ម៉ឺន​រៀល (​ប្រហាក់ប្រហែល​១២៥​ដុល្លារ​) ក្នុង​១​ខែ និង​ត្រូវ​ចំណាយ​ឱ្យ​កូន​រៀន ឪពុកម្តាយ​ចាស់ជរា​ចាយវាយ​នៅ​ស្រុកកំណើត រួមទាំង​ថ្លៃ​មើលជំងឺ​ផ្សេងៗ​ផង សរុប​ជាង​៣០០​ដុល្លារ​ក្នុង​១​ខែ​។​
​លោក​បន្ថែមថា​៖ «​ប្រសិនបើ​ទំនិញ​ទីផ្សារ​និង​ផ្ទះជួល​នៅតែ​ឡើងថ្លៃ​ទេ គឺ​កម្មករ​នៅតែ​ជួប​ការលំបាក​ដដែល​ហ្នឹង​។ ឧ​ទា​រហ៍​ថា បើ​បន្ទប់​ជួល គាត់​ឡើងថ្លៃ​៥​ដុល្លារ​ទៀត អ៊ីចឹង​គាត់​នៅសល់​១​ដុល្លារ​ហ្នឹង ចុះ​គាត់​ត្រូវការ​ចំណាយ​ផ្សេងៗ​ទៀត​? បើ​សម្រាប់​ខ្ញុំ ខ្ញុំ​ចាយ​ម្នាក់ឯង​ប្រហែល​៥០​ម៉ឺន​រៀល​ហើយ​ហ្នឹង ហើយ​ខ្ញុំ​នៅសល់​លុយ​តិចតួច​ទុកឱ្យ​កូន​រៀន កូន​ឈឺ​ទៅ​ពេទ្យ​ទៅ គឺ​វា​អត់​សល់​! វា​ត្រូវឱ្យ​យើង​ចាយ​ក្បិតក្បៀត​បំផុត​។ អ៊ីចឹង​ក្នុង​មួយខែ បើ​ចង់ឱ្យ​គ្រប់គ្រាន់ ទាល​ល់​តែ​៣៥០​ដុល្លារ​»​។​a ith samheng1 a ith samheng3